ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បិទ​ការប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៥ ដើម្បី​អបអរសាទរ ខួប​លើក​ទី​៣២ ទិវា​បង្កើត​កងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បិទ​ការប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៥ ដើម្បី​អបអរសាទរ ខួប​លើក​ទី​៣២ ទិវា​បង្កើត​កងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ល្ងាច ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បិទ​ការប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៥ ដើម្បី​អបអរសាទរ ខួប​លើក​ទី​៣២ ទិវា​បង្កើត​កងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥ ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ អគ្គលេខាធិការ​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ និង​ជា​នាយក​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ​, តំណាង​មន្ទីរ​អប់រំ​យុវជន និង​កីឡា រាជធានី​ភ្នំពេញ​, តំណាង​ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ​, តំណាង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​, ឯកឧត្តម លោកជំទាវ លោក លោកស្រី អតីត​លោកគ្រូ អ្នកគ្រូ និង​អតីត​សិស្សសាលា​បាក់​ទូក នាយ នាយរង អាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង ប្រតិភូ​ក្រុម​កីឡាករ យ៉ាងច្រើន​កុះករ នៅ​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​)​។​

​ការប្រកួត​ដណ្តើម​ពានរង្វាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ គឺ​ចាប់ផ្តើម​ដំណើរការឡើង ចាប់តាំងពី ខែ​មករា រហូតដល់ ខែកក្កដា ឆ្នាំ​២០២៥ ដោយមាន​ក្រុម​កីឡាករ​មកពី មន្ទីរ​ចំណុះ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​០៧ វរ​អន្តរាគមន៍​ចំនួន​០១ និង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ចំនួន​១៤ ចូលរួម​ធ្វើ​ការប្រកួត ដោយ​ប្រើ​រូបមន្ត ប្រកួត​ជម្រុះ​ក្នុង​ពូ​ល និង​ជ្រើសរើស​យក​ក្រុម​ដែល​ឈ្នះ ក្នុង​ពូ​ល​នីមួយៗ មក​ធ្វើ​ការប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​នាពេលនេះ​។​

​ថ្លែង​ក្នុង​កម្មវិធី​នា​ឱកាស​នោះ លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​ការ​កោត​ស​សើរ​ដល់​ក្រុម​កីឡាករ​រួម​និង ក្រុម​ការងារ​ទាំងអស់ ដែល​បាន​រៀបចំ​ការប្រកួត តាំង​ពី​វគ្គ​ដំបូង រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ បាន​បញ្ចប់​ទៅ​ដោយ​រលូន និង​ជោគជ័យ ដូច​អ្វី​ដែល​លោក​តែងតែ​រៀបចំឡើង តាំង​ពី​លោក​នៅ​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ រហូតមក ធ្វើ​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង បំផុសស្មារតី​ចូលរួម​គាំទ្រ និង​លេង​កីឡា​ដើម្បី​នាំមក​នូវ​សុខភាព មិត្តភាព សាមគ្គីភាព ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ស្រប​តាម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់ របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​។

​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​គូសបញ្ជាក់ថា រឿង​ពិត​ដែល​មិន​អាច​ប្រកែក​បាន គឺ វប្បធម៌ ប្រពៃណី សិល្បៈ តន្ត្រី ជំនឿ សាសនា កីឡា សាលារៀន វត្ត​អារាម ផ្សារ​លក់ដូរ រួម​ជាមួយ​សិទ្ធិ​មូលដ្ឋាន​ពលរដ្ឋ ត្រូវ​បាន​រលាយ​បាត់​ទាំងស្រុង ក្នុងសម័យ​ខ្មៅ​ងងឹត ប៉ុល ពត រហូត​ស្ទើរតែ​រលាយ​បាត់​នូវ​ពូជសាសន៍​ខ្មែរ ហើយ​អ្វី​ដែល​យើង​មាន​បច្ចុប្បន្ន ព្រម​ជាមួយ​ការរីកចម្រើន​លើ​គ្រប់​វិស័យ គឺ​កើតមាន​ឡើង​ដោយ​ផ្តើមចេញពី​វីរភាព សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន វីរបុរស​ឆ្នើម ដែល​ហ៊ាន​យក​ជីវិត​ធ្វើ​ជា​ដើមទុន​ចេញ​ស្វែងរក ការសង្គ្រោះ​ជាតិ រហូត​អាច​ជួយ​ប្រជាជន​កម្ពុជា ឲ្យ​រួច​ជីវិត​ផុតពី​របប​ខ្មៅ​ងងឹត ប៉ុល ពត ក្នុង​ថ្ងៃ​៧​មករា ១៩៧៩ និង​បាន​ដាក់ចេញ​នូវ នយោបាយ ឈ្នះ ឈ្នះ នាំមក​នូវ សន្តិភាព និង​ការឯកភាព​ជាតិ ពេញលេញ ក្នុង​ឆ្នាំ​១៩៩៨ ព្រម​ជាមួយ​ការដឹកនាំ​ដ៏​ឈ្លាស​វាងវៃ សម្តេច​អគ្គមហាសេនាបតី​តេជោ បាន​ចាត់វិធានការ​ឆាប់រហ័ស​ប្រកបដោយ​ប្រសិទ្ធិភាព ក្នុង​ការប្រឆាំង ការ​រាតត្បាត នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ ជួយសង្គ្រោះ អាយុជីវិត​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស រួចផុត​ពី​ក្តី​មរណៈ​ជា​អតិបរិមា ដែល​យើង ចាត់ទុកថា ជា​ការសង្គ្រោះ​ជីវិត​ពលរដ្ឋ ជា​លើក​ទី​២ បន្ទាប់​ពី​ថ្ងៃ ៧​មករា ១៩៧៩ ផងដែរ​។

​ជា​ការគោរព​ដឹង​គុណ​និង​ជា​ការចងចាំ​តប​ទៅ​នឹង​គុណូបក្ការៈ​ដ៏​ខ្ពង់ខ្ពស់​របស់​ថ្នាក់ដឹកនាំ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​រំលេច​នូវ​ពាក្យ ៥​ឃ្លា ប្រកប​ដោយ​ថាមពល​ថា​៖
– អរគុណ សន្តិភាព !
– អរគុណ នយោបាយ ឈ្នះ ឈ្នះ !
– ដឹងគុណ​ស្ថាបនិក មគ្គុទ្ទេសក៍​ឯក និង​ប្រតិបត្តិ​ក​រ នយោបាយ ឈ្នះ ឈ្នះ ដែល​បាន​នាំមក​នូវ សន្តិភាព និង​ការឯកភាព​ជាតិ ពេញលេញ​…!
– អរគុណ​និង​ដឹងគុណ​ជានិច្ច សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន វីរបុរស​សង្គ្រោះ​ប្រជាជន និង​ជា​បិតា​សន្តិភាព​នៃ​កម្ពុជា​។
– អរគុណ​និង​គាំទ្រ​ពេញទំហឹង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បន្ត​អនុវត្ត នូវ​គោលនយោបាយ រាជរដ្ឋាភិបាល សម្តេច​តេជោ រក្សាបាន​នូវ​សន្តិភាព និង​ការអភិវឌ្ឍន៍​កាន់តែ​រីកចំរើន​។​

​ជា​ចុងបញ្ចប់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់​ពានរង្វាន់​ជូន​ដល់​ក្រុម ដែល​ទទួលបាន​ជ័យលាភី​ផ្តាច់ព្រ័ត្រ ដោយ​ចំណាត់​លេខ​១ ទទួលបាន​ពាន​១ ទង់​ជ័យលាភី​១ មេដាយមាស​ចំនួន​៣០ ទឹកប្រាក់​ចំនួន ៤​លាន​រៀល​, ចំណាត់ថ្នាក់​លេខ​២ ទទួលបាន​ទង់​ជ័យលាភី​១ មេដាយប្រាក់​ចំនួន​៣០ ទឹកប្រាក់​ចំនួន ៣​លាន​រៀល​, ចំណាត់ថ្នាក់​លេខ​៣ ទទួលបាន​ទង់​ជ័យលាភី​១ មេដាយ​សំរឹទ្ធ ចំនួន​៣០ ទឹកប្រាក់​ចំនួន ២​លាន​រៀល​, ចំណាត់ថ្នាក់​លេខ​៤ ទទួលបាន​ទង់​ជ័យលាភី​១ ទឹកប្រាក់​ចំនួន ១​លាន​រៀល​, និង​ពានរង្វាន់​ឯកត្តត​ជន អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ និង​អ្នកចាំទី​ល្អ​ជាងគេ ទទួលបាន​ពានរង្វាន់​១ រួម​និង​ថវិកា ២០​ម៉ឺន​រៀល ព្រមទាំង​បាន​ថតរូប​ទុកជា​អនុស្សាវរីយ៍​បិទ​បញ្ចប់ ក្រោម​បរិយាកាស​សប្បាយរីករាយ​អធិកអធម​បំផុត​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល