ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

សមត្ថកិច្ច​បង្ក្រាប​ប៉ុស្តិ៍​ជជុះ​ជំរិត​ទារប្រាក់ នៅ​ចំណុច​ផ្លូវ​គ្រោះ​ក្រហម ផ្លូវជាតិ​លេខ​៤៤ ស្ថិតនៅ​ភូមិ​ក្រាំង​ពង្រ ឃុំ​សង្កែ​សាទ​ប

សមត្ថកិច្ច​បង្ក្រាប​ប៉ុស្តិ៍​ជជុះ​ជំរិត​ទារប្រាក់ នៅ​ចំណុច​ផ្លូវ​គ្រោះ​ក្រហម ផ្លូវជាតិ​លេខ​៤៤ ស្ថិតនៅ​ភូមិ​ក្រាំង​ពង្រ ឃុំ​សង្កែ​សាទ​ប

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ក្រោយពី​មានការ​បង្ហោះ​របស់​គណ​នី​ហ្វេ​សប៊ុក​ឈ្មោះ អង្គភាព គេហទំព័រ ខ្មែរ​ថ្ងៃ​នេះ កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២៥ បាន​រៀបរាប់​ថា មាន​ករណី​អ្នកសារព័ត៌មាន​ជាច្រើន​អង្គភាព បាន​ទៅ​ដាក់​ប៉ុស្តិ៍​ជជុះ ដេកចាំ​កាក់​រក​ផលប្រយោជន៍​នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​។​

​បន្ទាប់ពីនោះ ដោយ​មាន​ការបញ្ជា​របស់​គណៈ​បញ្ជាការឯ​ក​ភាព​ស្រុក​ឱ​រ៉ា​ល់ អាជ្ញាធរ​បាន​រៀបចំ​ក្រុមការងារ​ចុះ​ពិនិត្យមើល និង​បង្ក្រាបបាន​ប៉ុស្តិ៍​ជជុះ​ជំរិត​ទារប្រាក់ នៅ​ចំណុច​ផ្លូវ​គ្រោះ​ក្រហម ផ្លូវជាតិ​លេខ​៤៤ ស្ថិតនៅ​ភូមិ​ក្រាំង​ពង្រ ឃុំ​សង្កែ​សាទ​ប ។​

​នៅ​យប់​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង​០២.០០​នាទី​រំលង​អាធ្រា​ត កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​ឱ​រ៉ាល់​ដឹកនាំ​ដោយ លោក សួស ប៊ុនធឿន អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​ឱ​រ៉ា​ល់ លោក ឌិប អេង​លី នាយករង​រដ្ឋបាល​ស្រុក​ឱ​រ៉ា​ល់ លោក​វរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាល​ស្រុក​ឱ​រ៉ា​ល់ ដឹកនាំ​កម្លាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​ចំនួន ០៩ នាក់​ទៀត បាន​ចុះ​ទៅ​ដល់​ទីតាំង ធ្វើការ​ពិនិត្យ និង​ឃាត់ខ្លួន​ជាក់ស្តែង បាន​ជនសង្ស័យ​ចំនួន ០២ នាក់ រួម​ទាំង​វត្ថុតាង​ដូចខាងក្រោម​៖
១.​ឈ្មោះ វ៉េ​ត ម៉ាប់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឈៀង ឃុំ​ឫស្សី​សាញ់ ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃវែង មុខរបរ​ជា​អ្នកសារព័ត៌មាន បា​សិទ្ធ​ធី​វី មាន​ទីតាំង​នៅ​ភូមិ​អន្ទង់​ក្រវៀន ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ។ ក្នុងនោះ សមត្ថកិច្ច​បាន រថយន្ត​ម៉ាក Toyota Camry ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2E-2110, ពូថៅ​ចំនួន ០១ ដើម​, ដែក​ចំ​រ៉ុង​ចំនួន ១០​គ្រាប់​, ទូរស័ព្ទ​ម៉ាក Iphone ចំនួន ០២​គ្រឿង​, កាត​សម្គាល់​អ្នក​សារពត៌មាន​ចំនួន ០២​សន្លឹក​, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន ០១​សន្លឹក​, ប័ណ្ណបើកបរ​ចំនួន ០១​សន្លឹក​, ប័ណ្ណ​សម្គាល់​រថយន្ត​ចំនួន ០១​សន្លឹក​, លុយ​ខ្មែរ​ចំនួន ០១​លាន​រៀល ។

២.​ឈ្មោះ សឿន សំណាង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង ឃុំ​ឆែប​បួ​យ ស្រុក​ឆែប ខេត្ត​ព្រះវិហារ មុខរបរ​ជា​អ្នកសារព័ត៌មាន​អង្គភាព​ស្លឹក​រឹត មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ​។ រថយន្ត​ម៉ាក Lexus 470 ពណ៌​ប្រផេះ ពាក់​ផ្លាកលេខ ភ្នំពេញ 2O-2441, ទូរស័ព្ទ​ចំនួន ០២​គ្រឿង (​ម៉ាក Iphone ០១​គ្រឿង ម៉ាក តិច​ណូ ០១​គ្រឿង​), -​លុយ​ខ្មែរ​ចំនួន ៤០​ម៉ឺន​រៀល​, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន ០១​សន្លឹក​, កាត​សម្គាល់​អ្នក​សារពត៌មាន​ចំនួន ០១​សន្លឹក​, ជំ​ពាម​កៅស៊ូ​ចំនួន ០១, ចិញ្ជៀន​ដាំ​ត្បូង​ចំនួន ០១​វង់ ។

​សមត្ថកិច្ច​ពី​ធ្វើការ​បង្ក្រាប សមត្ថកិច្ច​បាន​នាំយក​ជនសង្ស័យ​មក​អធិការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម ។ សមត្ថកិច្ច​បាន​អោយដឹង​ថា បន្ទាប់​ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​ខាងលើ បាន​ឆ្លើយ​សារភាពថា ខ្លួន​នៅ​ចំណុច​នោះ ដើម្បី​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ និង​យក​លុយ​ពី​អ្នក​ដឹក​អុស ដឹក​ធ្យូង​ក្នុង ១​ឡាន ៥០០០​រៀល ទៅ ១០,០០០​រៀល គ្រាន់​ទិញ​បាយ​ហូប ហើយ​មិន​ដែល​ដេញ​ចាប់​ដេញ​ស្ទាក់​អ្វី​ទេ គឺ​ពួកគាត់​ឈប់​អោយ​ដោយ​ស្ម័គ្រចិត្ត ។

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង ០២​នាក់ យើង​បាន​ធ្វើ​ការឃាត់ខ្លួន​រួមជាមួយ វត្ថុតាង​ធ្វើការ​ស្រាវជ្រាវ​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល