ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

រោងចក្រ​កែច្នៃ​សន្លឹក​ថ្នាំជក់​មួយកន្លែង នៅតែ​បន្ត​បំពុល​បរិស្ថាន ធ្វើអោយ​ប៉ះពាល់​សុខភាព​ពលរដ្ឋ តែ​មន្ត្រី​ជំនាញ​មិន​អើពើ និង​មិន​មាន​ចំណាត់កា​រសោះ​

រោងចក្រ​កែច្នៃ​សន្លឹក​ថ្នាំជក់​មួយកន្លែង នៅតែ​បន្ត​បំពុល​បរិស្ថាន ធ្វើអោយ​ប៉ះពាល់​សុខភាព​ពលរដ្ឋ តែ​មន្ត្រី​ជំនាញ​មិន​អើពើ និង​មិន​មាន​ចំណាត់កា​រសោះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​÷​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ ពី​(​រោងចក្រ​កែច្នៃ​សន្លឹក​ថ្នាំជក់ កោះ​ប៉ែន​) បាន​លើកឡើង​ថា រោងចក្រ​នេះ​នៅ​តែ​ធ្វើ​សកម្មភាព​ផលិត​និង​កែច្នៃ​សន្លឹក​ថ្នាំជក់ ជា​រៀងរាល់ថ្ងៃ ហើយ​រោងចក្រ​ខាងលើ​នៅ​តែ​បន្តកំ​ពុលបរិស្ថាន​នឹង​ជះក្លិន​ថ្នាំ​សាយភាយ​ចេញមកក្រៅ​ធ្វើឲ្យ​ប៉ះពាល់​សុខភា​ពពួកគាត់ ស្ថិតនៅ​ភូមិ​ដំណាក់​ពង្រ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ តែ​មន្ទ្រីជំនាញ​មិន​អើពើ និង​មិន​មាន​ចំណាត់កា​រសោះ នេះ​បើ​យោង​តាមឣ​ង្គ​ភាព​សារព័ត៌មាន​យើងខ្ញុំទ​ទទួលបាន​នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៥​នេះ​។​

​បុរស​ម្នាក់​រស់នៅ​ភូមិ​ដំណាក់​ពង្រ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ដែល​រង​ផល​ប៉ះ ពាល់​សុខភាព ក្លិនថ្នាំ​ជះ​ចេញពី​(​រោងចក្រ​កែច្នៃ​សន្លឹក​ថ្នាំជក់ កោះ​ប៉ែន​)​ខាងលើ​នេះ​បាន​រៀបរាប់​ឲ្យដឹងថា​រោងចក្រ​នេះ​គេ​ផលិត​និង​កែច្នៃ​ថ្នាំជក ពិសេស​បារី​ចាស់ៗ ដែល​ហួស​ដេឡេគេ​យកមកហែក​យក​ថ្នាំ និង​កិន​យោបល់​ចូល​ជាមួយ​ថ្នាំ​ថ្មី ហើយ​បាន​ច្រកចូល​បាវ​រួច​យក​ទៅ​កន្លែង​មូល​។ គាត់​បានឲ្យដឹង​ទៀត​ថា​រោងចក្រ​ខាងលើ​នេះ មាន​ធំក្លិន​ចម្លែក​ខុស​ពី​មុន​កាលពីមុន​ធំក្លិន​តិច​ទេ ឥឡូវ​ធំក្លិន​ខ្លាំង​សាយភាយ​ពេញ​នឹង​ហើយ (​ចំណែក​រឿង​ច្បាប់ទម្លាប់​គាត់​មិនដឹង​ច្បាស់​ទេ​)​។​

​អ៊ំស្រី​ម្នាក់​ដែល​មាន​លំនៅឋាន​ក្បែរ​(​រោងចក្រ កែច្នៃ​សន្លឹក​ថ្នាំជក់ កោះ​ប៉ែន​)​ខាងលើ​នេះ​បាន​រៀបរាប់​នៅ​ការលំបាក​និង​ទុក្ខ​កង្វល់​ដែល​បណ្ដាល មក​ពី​ផលប៉ះពាល់​សុខភាព​ពិបាក​ដក ដង្ហើម ហើយ​ណែន​ដើមទ្រូង អ្នកខ្លះ​ធ្លាក់ខ្លួន​មាន​ជំងឺ​ជា​ពិសេស​កូនក្មេង​តូចៗ​ដែល​ងាយ​ទទួល​រងគ្រោះ​នូវ​ឥទ្ធិពល​ក្លិន​ឆ្នាំ​ជក់​ចំហាយ​ចេញ​ពី​រោងចក្រ​ធ្វើឲ្យ​ពួក គាត់​ពិបាក​នឹង​រស់នៅ មាន​គ្រួសារ​ខ្លះ​រហូត​ជម្លៀស​ខ្លួន​ទៅ​នៅ​ឯ​តំបន់​ផ្សេងៗ​ទៀតផង ដោយ​ស៊ូទ្រាំ​និង​ផលប៉ះពាល់​សុខភាព​លែង​បាន​។​

​ប្រជាពលរដ្ឋ​លើកឡើងថា ពី​ដំបូង​ឡើយ​ពួកគាត់​នឹក ស្មានថា​ជា​រោងចក្រ​កាត់ដេរ​ធម្មតា​,​មិន​នឹកស្មាន​ទា​ល់ តែ​សោះ​ថា ជា​រោងចក្រ​ផលិត​នឹង​កែច្នៃ​ឆ្នាំ​ជក់ ដែល​បង្ក​ឲ្យមាន​ផលប៉ះពាល់​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​ជិតខាង​។ អ្នកភូមិ​ធ្លាប់បាន​ប្រាប់​ទៅ​ប្រធាន​ភូមិ​ឬ​អនុប្រធាន​ភូមិ អំពី​ផលប៉ះពាល់​និង​ការលំបាក​ក្នុង​ការរស់នៅ​ទ្រាំ​ក្លិន​ជះ​ចេញ​ពី​រោងចក្រ​ផលិត​នឹង​កែច្នៃ​ថ្នាំជក់​នេះដែរ​។ ប៉ុន្តែ​អាជ្ញាធ​រហាក់​មិន​អើពើ នឹង​មិន​មាន​ចំណាត់ការ​អ្វី​សោះ​។​

​ជុំវិញ​រោងចក្រ កែច្នៃ​សន្លឹក​ថ្នាំជក់ កោះ​ប៉ែន ខាងលើ​នេះ​កន្លងមក​អ្នកសារព័ត៌មាន​យើង​ធ្លាប់​រាយការណ៍​ជូនទៅ​លោក ច័ន្ទ​ថេត ថា​នរៈ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​
​កំពង់ស្ពឺ​ដែល លោក​បាន​(​សុំ location​។ ការិ​.​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​ចុះ​ពិនិត្យ​មើល​)

​ចំណែក​លោក ហន ភក្តី អភិបាលរង​នៃ​ខណៈ​អភិបាលខេត្ត​និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ស្ពឺ កន្លង​ទៅ​អ្នកសារព័ត៌មាន​យើង​បាន​រាយការណ៍​ជូន​លោក​ដែរ លោក​ថា (​ករណីនេះ ក្រុមការងារ​ស្រុក​បាន​ចុះ​ដល់​ទីតាំង​ហើយ កំពុង​សុំ​គោរ​ការណ៍​ថ្នាក់ដឹកនាំ ដើម្បី​ដោះស្រាយ សូម​អរគុណ​) ក៏​ប៉ុន្តែ​រហូតមកដល់​ពេលនេះ​(​រោងចក្រ​កែច្នៃ​សន្លឹក​ថ្នាំជក់ កោះ​ប៉ែន​) នៅតែ​បន្ត​បំពុលបរិស្ថាន​និង​ជះក្លិន​ថ្នាំ​សាយភាយ​ចេញ​មក​ក្រៅ​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​ប្រជាពលរដ្ឋ​ដ៏​ដែល​។​

​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅដ្ឋាន​ក្បែរៗ (​រោងចក្រ​កែច្នៃ​សន្លឹក​ថ្នាំជក់ កោះ​ប៉ែន​)​ខាងលើនេះ សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់ ថ្នាក់ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​និង​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោ​ភ​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ជាពិសេស ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​

​សូម​មេត្តា​ចាត់​ឱ្យ​មន្ត្រី​ជំនាញ់​ចុះ​មក​ពិនិត្យ​មើល​ទីតាំង​(​រោងចក្រ កែច្នៃ​សន្លឹក​ថ្នាំជក់ កោះ​ប៉ែន​) ខាងលើ​នេះ​ផង ដើម្បី​ពួកគាត់​ទទួលបាន​នូវ​សិទ្ធិ​រស់នៅ​ដោយ​ភាពសុខសាន្ត​,​បរិស្ថាន​ល្អ​ប្រសើរ ក្រោម​ដំបូល​សន្តិភាព​។​

​អង្គភាព​សារព័ត៌មាន​យេ​ី​ង​ខ្ញុំ គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង ពី​ទិដ្ឋភាព​សង្គម ផ្សាយ​ចេញ​នូវ​ព័ត៌មាន​ពិត ពី​ប្រជាពលរដ្ឋ ស្រប​តាម​ក្រម​សីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន ពុំបាន​មូល​បង្កាច់បង្ខូច​កេរ្ដិ៍ឈ្មោះ និង​សេចក្ដីថ្លៃថ្នូរ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណាមួយ​នោះឡើយ​។​

​ជុំវិញ​ការចុះផ្សាយ​ខាងលើ​នេះ​ប្រសិនបើ​មានប្រតិកម្ម​ណាមួយ​ពី​មន្ត្រី​ជំនាញ ឬ​ស​អ្នកពាក់ព័ន្ធ​ណាមួយ​នោះ​.​អង្គភាព​សារព័ត៌មាន​យើង​នឹង​រងចាំ​ទទួល​ធ្វើ​ការបកស្រាយ បំភ្លឺ​គ្រប់ពេលវេលា នៅ​រៀងរាល់​ម៉ោង​ធ្វើការ ស្តីពី​ច្បាប់​របប​នៃ​សារព័ត៌មាន​កម្ពុជា​គឺ​ឲ្យមាន​ភាព​សុក្រឹត្យ​-​និង​យុត្តិធម៌​តែប៉ុណ្ណោះ​សូម​អរគុណ ៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល