ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរ​ដាក់​មន្ត្រី​ជំនាញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​សិក្សា​ស្រាវជ្រាវ​ភាពមិនប្រក្រតី​ប្រព្រឹត្ត​របៀប​អំពើពុករលួយ របស់​ប្រធាន​. អនុប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ចំណុច​ឃុំ​បាក់​រទេះ ស្រុក​កំពង់​សិលា ផ្លូវជាតិ​លេខ​4 ខេត្ត​ព្រះសីហនុ ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​ពេញបន្ទុក​.!

លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរ​ដាក់​មន្ត្រី​ជំនាញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​សិក្សា​ស្រាវជ្រាវ​ភាពមិនប្រក្រតី​ប្រព្រឹត្ត​របៀប​អំពើពុករលួយ របស់​ប្រធាន​. អនុប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ចំណុច​ឃុំ​បាក់​រទេះ ស្រុក​កំពង់​សិលា ផ្លូវជាតិ​លេខ​4 ខេត្ត​ព្រះសីហនុ ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​ពេញបន្ទុក​.!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ប្រភព​ពី​អាជីវករ​និង​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ផ្លូវជាតិ​លេខ​4 ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ បានអោយដឹងថា ចាប់តាំងពី​លោក មុឹង យូ​ឡេង ឡើងកាន់តំណែង​ជា​ប្រធាន មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​បណ្ដែតបណ្តោយ​អោយ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​4 ស្រុក​កំពង់​សិលា​បាន​ប្រែ​ក្លាយទៅជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ ប្រព្រឹត្ត​របៀប​ពុករលួយ​យ៉ាង​ត្រជាក់ចិត្ត ចំណែក​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​លោក សេង ឈួន ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​ទូទាំង​ប្រទេស រក្សា​ភាព​ស្ងៀមស្ងាត់ បណ្ដោយ​អោយ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ដ​ខាងលើ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ប្រភព​ពី​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ទំនិញ​ពី​ខេត្ត​ព្រះសីហនុ​ចូល​ទៅ​ភ្នំពេញ និង​ពី​ខេត្ត​ផ្សេងៗ ឆ្លងកាត់ ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ឃុំ​បាក់រទេះ ស្រុក​កំពង់​សិលា ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ តាម អំពើ​ចិត្ត ដោយសារ​អាង​ខ្នងបង្អែក​រឹងមាំ មន្ត្រី​ធំៗ​នៅ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជួន​ខេត​ព្រះសីហនុ​។ ចំណែក​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​ទូទាំងប្រទេស បណ្ដោយ ឲ្យ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ក្រុម​ឈ្មួញ និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​4 ខេត្ត​ព្រះសីហនុ ចូល​មក​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ទោះបី​ពួកគេ​ដឹកជញ្ជូន​ទំនិញ​ផ្ទុក​មិន​លើស​ទម្ងន់​ក៏ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​ប្រធាន​.​អនុប្រធាន​ស្ថានីយ៍​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ មិន​អាច​រំលង​បាន​ឡើយ​ហើយ​គ្មាន​ឈ្មួញ និង​អាជីវករ​ណា​ហ៊ាន​តវ៉ា​បាន​នោះ​ទេ ព្រោះ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​2​កន្លែង​នោះ​យកឈ្មោះ​អ្នក​ធំ​ខាងលើ​មក​បិទបាំង​ភាពមិនប្រក្រតី​របៀប​ពុក រលួយ​របស់​ខ្លួន​ជា​រៀងរហូត​។

​ចំណែក​រថយន្ត​ដឹកទំនិញ​ធំៗ និង​រថយន្ត​ដឹក​ខ្សាច់​ដឹក​ថ្ម ផ្ទុក​លើស​ទម្ងន់​អាច​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​រថយន្ត​ទាំង​2​កន្លែង​នោះ​យ៉ាង​រលូន​ឲ្យតែ​ម្ចាស់​រថយន្ត​បង់លុយ​តាម​ការកំណត់​របស់​ប្រធាន​.​អនុប្រធាន​ដោយ​មិនបាច់​ចូល​ថ្លឹង​ឡើយ​។

​ប្រភព​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា លោក មុឹង យូ​ឡេង ចាប់តាំងពី​ទទួល​បាន​តំណែង​ជា​ប្រធាន មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ បណ្ដោយ​ឲ្យ​ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​អូរ​ចំណារ និង​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ហេតុនេះ​ហើយ​សូម លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន និង លោក សេង ឈួន មេ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស គួរតែ​ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង​។ ជាពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​ស៊ីជម្រៅ​ភាពមិន ប្រក្រតី​ប្រព្រឹត្ត​របៀប​អំពើពុករលួយ​របស់​ប្រធាន​. អនុប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ភូមិសាស្ត្រ ទាំងពី​ខាងលើ​ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ​ជិះសេះ​លែងដៃ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល