ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួម ប្រគេនទេយ្យវត្ថុ និងបច្ច័យជូនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ០៤វត្ត រួមមាន៖
១. វត្តទេពពោធិ៍វង្ស ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។
២. វត្តកំពង់ភ្លុក ស្ថិតនៅភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ។
៣. វត្តព្រះឥន្ទកោសា ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
៤. វត្តកេសរារាម ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
ទេយ្យវត្ថុមានដូចជា៖ ទៀនព្រះវស្សា ៤គូរ ទឹកត្រី ៤០យួរ ទឹកសុីអីវ ៤០យួរ ទឹកសុទ្ធ ៤០កេស ទឹកគ្រូច ២០កេស មីជាតិ ២០កេស តែ ២០កញ្ចប់ ស្ករស ២០គីឡូ អង្ករ ៤០០គីឡូ ប្រេងម៉ាស៊ុត ៨០លីត្រ និងបច្ច័យសរុប ៥,0៥៥,០០០រៀល៕