ខេត្តត្បូងឃ្មុំ៖ រសៀលថ្ងៃអាទិត្យ ១រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សុខ ពិសិទ្ធ ស្ថាបនិកក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ឯ.ក បានអញ្ជើញសំណេះសំណាល ជាមួយកសិករ អាជីវករ ជំរុញលើកទឹកចិត្តក្នុងការធ្វើកសិកម្ម ផ្ដើមការងារនិងមុខរបរ បំផុសការគាំទ្រផលិតផលខ្មែរ នៅវេលស៍ស៊ប(Wealth Shop)ក្រុងសួង ខេត្តត្បូងឃ្មុំ។
ក្នុងកម្មវិធីនោះ កសិករ អាជីវករ បានអញ្ជើញចូលរួមមានប្រមាណជិត ២០០ នាក់ សប្បាយចិត្តដោយបានយល់ដឹងពីផលចំណេញនៃការប្រើជីកសិកម្មវេលស៍ និងទិន្នផលដែលទទួលបានកន្លងមក ៕
❤️ខ្មែរធ្វើបាន..!
❤️មោទនភាពផលិតផលខ្មែរ..!