ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​រសៀល​ថ្ងៃ​ចន្ទ ៥​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ​។

​ពិធី​នេះ​បាន​ប្រារព្ធ​ឡើង​បន្ទាប់ពី​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ទូលថ្វាយ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ត្រាស់​បង្គាប់ តែងតាំង​ឯកឧត្តម ងួន រតនៈ ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ជំនួស​ឯកឧត្តម សុខ លូ ដែល​ត្រូវបាន​ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​។
​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម សុខ លូ បាន​ធ្វើ​របាយការណ៍​ស្វាគមន៍​ជូន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី គណៈអធិបតី និង​អង្គពិធី អំពី​ស្ថានភាព​ទូទៅ​របស់​ខេត្ត​កំពង់ធំ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រដ្ឋបាលខេត្ត ក្នុង​កិច្ចការ​បំរើ​ជាតិ និង​ប្រជាជន ជាពិសេស​ការបង្កា​រទប់​ស្កាត់ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​អាណត្តិ​ការងារ​របស់​ឯកឧត្តម​កន្លងមកនេះ​។

​ជាមួយគ្នានេះ ឯកឧត្តម ងួន រតនៈ បាន​ថ្លែង​ប្ដេជ្ញាចិត្ត​ជូន​សម្ដេច គណៈអធិបតី ព្រមទាំង​អង្គ​ពី​ធី សម្រាប់​ការ​ចូល​កាន់​មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ​។​

​អញ្ជើញ​មានប្រសាសន៍​នា​ឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ឯកឧត្តម សុខ លូ ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​ដឹកនាំ​ការងាររដ្ឋបាល និង​ការអភិវឌ្ឍ​ធ្ចើឱ្យ​ខេត្ត​កំពង់ធំ​មាន​ការ​រីកចម្រើន និង​សម្រេច​បាន​សមទ្ធ​ផល​នានា​ជាច្រើន​នា​ពេល​កន្លងមក​នេះ​។​

​សម្ដេច​ក្រឡាហោម​ក៏មាន​ជំនឿ​មុតមាំ​ថា ឯកឧត្តម ងួន រតនៈ អភិបាល​ថ្មី នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ​នឹង​បន្ត​ខិតខំ​ប្រើប្រាស់​សមត្ថភាព និង​បទពិសោធន៍ របស់​ខ្លួន​បន្ដ​ដឹកនាំ​សម្របសម្រួល​ការគ្រប់គ្រង​រដ្ឋបាល និង​ការអភិវឌ្ឍ​ខេត្ត​កំពង់ធំ​ឱ្យមាន​ការរីកចម្រើន​បន្ថែម​ទៀត​ក្រោយ​ចូលកាន់​មុខ​តំណែង​ថ្មី​នេះ​។

​សម្ដេច​ក៏​បាន​ស្នើ​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ថ្នាក់ដឹកនាំ​ក្រុង ស្រុក និង​ឃុំ​សង្កាត់ មន្ដ្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ព្រមទាំង ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពង់ធំ ផ្ដល់​ការគាំទ្រ​ដល់​ឯកឧត្តម ងួន រតនៈ ដើម្បី​ការបន្ដ​ថែរក្សា ពង្រឹង​សន្ដិភាព ស្ថិរភាព​នយោបាយ សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ការអភិវឌ្ឍន៍​ខេត្ត​កំពង់ធំ​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត​។​

​សម្ដេច​ក្រឡាហោម​បាន​គូសបញ្ជាក់​អំពី​ការត្រៀម​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ​២០២២ ការធ្វើ​ជា​ប្រធាន​ប្ដូរ​វេន​កិច្ចប្រជុំ​អាស៊ាន និង​ការរៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ព្រមទាំង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​នៅ​ឆ្នាំ​២០២៣​។​

​សម្ដេច​ក្រឡាហោម​បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ចំណុះ​រដ្ឋបាលខេត្ត​ទាំងអស់ ខិតខំ​ថែរក្សា​ការពារ​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ជំរុញ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​ជា​បន្ទាត់នយោបាយ​មួយ​ក្នុង​ការពង្រឹង​សន្តិសុខ​សាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​មូលដ្ឋាន​។

​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលខេត្ត​បាត់ដំបង​នេះដែរ សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​គូសបញ្ជាក់​អំពី​ការពង្រឹង​ទំនាក់ទំនង​ការងារ​រវាង​ក្រុមប្រឹក្សា និង​គណៈ​អភិបាល ការងារ​កំណែទម្រង់​មុខងារសាធារណៈ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដំណើរការ​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត ព្រមទាំង​ជំរុញ​ការយកចិត្តទុកដាក់​លើ​ទឹកចិត្ត​ដល់​តួអង្គ​៤​នៅ​មូលដ្ឋាន រួម​មាន​មេឃុំ ចៅសង្កាត់ ស្មើ​ន​ឃុំ​ស្មៀន​សង្កាត់ មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​សង្កាត់ និង​មេភូមិ​។

​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់ ខិតខំ​យកចិត្តទុកដាក់​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន រួម​ទាំង​ការជួយ​សង្គ្រោះ​ដល់​ពលរដ្ឋ​ដែល​ជួប​ការលំបាក​នានា ពិសេស​ដោយសារ​ជំងឺ​កូវី​ដ​-១៩ និង​ដោយសារ​គ្រោះ​ហ​ន្ត​រាយ​ធម្មជាតិ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល