ទាន់ហេតុការណ៍
អនុព័ន្ធយោធា មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប ១៣ប្រទេស នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់ - ​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​តែ​មួយ ឯកឧត្ដម ឆេង គឹម​ស៊ុន និង ឯកឧត្ដម ង៉ូវ បូរី​ណា នាំ​យក​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារៈ ប្រើប្រាស់ ប្រគល់ជូន វីរៈ​កងទ័ព និង​ជនភៀសសឹក ខេត្ត ព្រះវិហារ​ - គេហទំព័រ រស្មី ស្ទឹងត្រង់ សូម​ថ្លែង​អំណរ​អគុណ​ដល់​បង នី និង​ក្រុម​គ្រួសារ​រស់នៅ​ភូមិ​អង្គរ​នាង ឃុំ ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ទឹក​ចិត្តល្អ​ចូលរួមចំណែក​ក្នុង​មូលនិធិ​គាំទ្រ ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​តែ​មួយ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ លោកស្រី អ៊ុក ស៊ុន​រ៉ានី ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​បាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដោយ​ពលី​ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ទោះក្នុងកាលៈទេសៈណា ក៏យើងសមរភូមិក្រោយ នៅតែគាំទ្រ និងលើកទឹកចិត្ត សមរភូមិមុខ ជានិច្ច - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ចូលរួម​ពិធី​ទទួល​ដំណើរ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំ​ពិសេស ដោះស្រាយ​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា និង​ថៃ - ​សម្តេច​តេជោ ហ៊ុន សែន បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​កាសែត​ថៃ និង​បញ្ជាក់​ពី​ការបញ្ជា​ទ័ព​ទប់ទល់​នឹង​ការឈ្លានពាន​ - ​នាយ​ឧត្តមសេនីយ៍ សៅ សុខា ឧបត្ថម្ភ​ជា​ថវិកា ១,២០០​លាន​រៀល ជូន​កម្លាំង​ជួរមុខ - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន បាន​អញ្ជើញ​ដឹកនាំ​ប្រជុំជួរ​ដើម្បី​ត្រួតពិនិត្យ កម្លាំង មធ្យោបាយ សម្ភារៈ បរិក្ខារ គ្រឿង​បំពាក់ និង​ផ្សព្វផ្សាយ បទបញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ សៅ សុខា​
0

កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​លើកដែក​បង្ក្រាប​គ្រឿងញៀន​ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្រុស​ព្រមទាំង​ដកហូត​វត្ថុតាង​ថ្នាំញៀន​ចំនួន​២​កញ្ចប់​…!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កណ្តាល ៖ ថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលា​ម៉ោង ១១ និង ១៥ នាទី​។​
+​ចំណុចៈ រោង​កាហ្វេ ឈ្មោះ ញឹម ចន្ថា ស្ថិតក្នុង​ភូមិ ព្រែក​តូច ឃុំ ព្រែក​ដាច់ ស្រុក​លេីក​ដែក ខេត្ត​កណ្តាល​។​

*​ជនសង្ស័យ​០២​នាក់​
១-​ឈ្មោះ ឡ​ន ភារម្យ ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ពិ​ដាន មាន​ទីលំនៅ ភូមិ ពាម​រាំង​ក្រោម ឃុំ ពាម​រាំង ស្រុក លើកដែក ខេត្ត កណ្តាល (​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​) ឃាត់ខ្លួន ធ្វើតេស្ត​រហ័ស​ពិន​ត្យរ​កកូ​វីដ​-១៩ លទ្ធផល អវិជ្ជមាន​(-)​។​
២-​ឈ្មោះ ភី ផៃ​មន្នី (​ផៃ​) ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ថ្នាំ​ញៀន មាន​ទីលំនៅ ភូមិ​. ឃុំ កើតហេតុ ខាងលើ ( ឃាត់ខ្លួន ) មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម និង ធ្វើតេស្ត​រហ័ស ពិនិត្យរ​កកូ​វីដ​-១៩ លទ្ធផល​អវិជ្ជមាន (-) ។​

* វត្ថុតាង​ចាប់យក​:
១-​ថ្នាំញៀន ប្រភេទ​មេតំ​ហ្វេ​តា​មីន ice ចំនួន ០២ កញ្ចប់ មធ្យម មាន​ទម្ងន់ ២.៥៧​ក្រាម​
២-​ទូរស័ព្ទដៃ ០៣​គ្រឿង ម៉ាក oppo ពណ៌​ខ្មៅ ០១ គ្រឿង និង ម៉ាក NOKIA អិន​ចុច​ពិល ០២ គ្រឿង​
៣-​ម៉ូតូ ០១​គ្រឿង ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ ២០០៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1A.6622 ។
៤-​លុយ​ខ្មែរ ចំនួន ១៩៦.០០០(​មួយរយ​កៅសិប​ប្រាំមួយ​ពាន់​រៀល​) និង កាបូបដៃ​ពណ៌​ខ្មៅ ១ ។

*​សភាព​រឿងហេតុ​÷
​នៅ​មុនពេល​កើតហេតុ​
​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ដាច់​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ ថា​មាន​ករណី​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុច​រោង​កាហ្វេ ឈ្មោះ ញឹម ចន្ថា នៅ​ភូមិ ព្រែក​តូច ឃុំ ព្រែក​ដាច់ ស្រុក លើកដែក​ក្រោយពេល​ទទួលបាន​ព័ត៌មាន​ភ្លាម​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ដាច់​បាន​សហការ​ជាមួយ​ផ្នែក​ជំនាញ​គ្រឿងញៀន ដឹកនាំ ដោយ​លោក អនុសេនីយ៍ឯក វ៉េ​ត វណ្ណី អធិការរង ទទួល​ផែន​គ្រឿងញៀន បានធ្វើការ​ពួនស្ទាក់​និង​ធ្វើ​ការត្រួតពិនិត្យ​មុខសញ្ញា​ដែល​ទៅ​ទិញ​ថ្នាំញៀន​នៅ​ចំណុចកើតហេតុ​ខាងលើ ពេល​ប្រទះ​ឃើញ​ជនសង្ស័យ​ដែល​មាន​ភិនភាគ​ដូច​ការរាយការណ៍​ជិះ​ម៉ូតូ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ភ្លាម​នោះ​កម្លាំង​បាន​ឃាត់​ដំណើរ​សួរនាំ​តែ​ជនសង្ស័យ ដែល​មានឈ្មោះ “​ឡ​ន ភារម្យ​” ឃើញ​ដូច្នេះ ក៏​ព្យាយាម​រត់គេចខ្លួន​តែ​ត្រូវ​កម្លាំង​ដេញ​ចាប់​ជាប់ និង បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន​ម៉ា​ទឹក​ក ចំនួន មួយ កញ្ចប់​មធ្យម លាក់​ក្នុង​ហោ​ប៉ាវ​ខោ បន្ទាប់មក​ក៏​នាំខ្លួន​មក​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ដាច់​ដើម្បី​សួរនាំ ក្រោយ​ការសាកសួរ​បឋម​ជនសង្ស័យ​ឈ្មោះ ឡ​ន ភារម្យ បាន​សារភាព​ថា ម្សៅ​ក្រាម​ចំនួន​១​កញ្ចប់​នេះ ជា​ថ្នាំ​ញៀន ប្រភេទ​ម៉ា​ទឹកកក ដោយ​ខ្លួន​បាន​ទិញ​ពី ឈ្មោះ ផៃ (​ភី ផៃ​មន្នី​) ក្នុងតម្លៃ ២០០.០០០៛(​ម្ភៃ​ម៉ឺន​រៀល​) បន្ទាប់ពី​បាន​ចម្លើយ កម្លាំង​បាន​ធ្វើ​ការស្រាវជ្រាវ ឃាត់ ខ្លួន ជនសង្ស័យ ឈ្មោះ ភី ផៃ​មន្នី ហៅ​(​ផៃ ) និង​បាន​រកឃើញ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ សារធាតុ​ញៀន​ម៉ា​ទឹក​ក ចំនួន​មួយ​កញ្ចប់​មធ្យម​នៅក្នុង​ហោ​ប៉ាវ​ខោ​របស់​ជនសង្ស័យ បន្ទាប់​មក​កម្លាំង​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់ និង​វត្ថុតាង មក​ផ្នែក​ជំនាញ​ដើម្បី​បន្ត​នីតិវិធី​។

​ក្រោយ​ការសាកសួរ​យក​ចម្លើយ ជនសង្ស័យ​ឈ្មោះ ឡ​ន ភារម្យ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ទិញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ពី​ឈ្មោះ ភី ផៃ​មន្នី ចំនួន​១​កញ្ចប់​ក្នុង​តម្លៃ ២០០.០០០(​ម្ភៃ​ម៉ឺន​)​រៀល ប្រាកដ​មេន​ដើម្បី​យក​ទៅ​ចែកចាយ​បន្ត ចំណែក​ជនសង្ស័យ​ឈ្មោះ ភី ផៃ​មន្នី (​ផៃ​) បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​លក់​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់​ឲ្យទៅ​ឈ្មោះ ឡ​ន ភារម្យ ក្នុងតម្លៃ​២០០.០០០៛(​ម្ភៃ​ម៉ឺន​)​រៀល ប្រាកដ​មែន ហើយ​ថ្នាំញៀន​នេះ​ខ្លួន បាន​ទិញ​ពី​ក្មេងប្រុស​ម្នាក់​មិន​ស្គាស់ឈ្មោះ នៅ​រង្វង់​មូល​អ្នក​លឿង​ត្រើយ​ខាងកើត​(​ខេត្ត​ព្រៃវែង​) យក​មក​រំលែក លក់​បន្ត ។ ចំពោះ​ជនសង្ស័យ​និង​វត្ថុតាង​កសាង​សំណុំរឿង​បញ្ចូន​ខ្លួន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​។​

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល