ទាន់ហេតុការណ៍
ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - អនុព័ន្ធយោធា មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប ១៣ប្រទេស នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់ - ​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​តែ​មួយ ឯកឧត្ដម ឆេង គឹម​ស៊ុន និង ឯកឧត្ដម ង៉ូវ បូរី​ណា នាំ​យក​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារៈ ប្រើប្រាស់ ប្រគល់ជូន វីរៈ​កងទ័ព និង​ជនភៀសសឹក ខេត្ត ព្រះវិហារ​ - គេហទំព័រ រស្មី ស្ទឹងត្រង់ សូម​ថ្លែង​អំណរ​អគុណ​ដល់​បង នី និង​ក្រុម​គ្រួសារ​រស់នៅ​ភូមិ​អង្គរ​នាង ឃុំ ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ទឹក​ចិត្តល្អ​ចូលរួមចំណែក​ក្នុង​មូលនិធិ​គាំទ្រ ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​តែ​មួយ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ លោកស្រី អ៊ុក ស៊ុន​រ៉ានី ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​បាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដោយ​ពលី​ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ទោះក្នុងកាលៈទេសៈណា ក៏យើងសមរភូមិក្រោយ នៅតែគាំទ្រ និងលើកទឹកចិត្ត សមរភូមិមុខ ជានិច្ច - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ចូលរួម​ពិធី​ទទួល​ដំណើរ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំ​ពិសេស ដោះស្រាយ​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា និង​ថៃ - ​សម្តេច​តេជោ ហ៊ុន សែន បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​កាសែត​ថៃ និង​បញ្ជាក់​ពី​ការបញ្ជា​ទ័ព​ទប់ទល់​នឹង​ការឈ្លានពាន​
0

​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ដិ​ត នេ​ត សាវឿន អញ្ជើញ​ប្រកាស​តែងតាំង ស្នងការ​នគរបាល​ខេត្តតាកែវ​ថ្មី បន្ទាប់​ពី​ផ្ទុះ​រឿងអាស្រូវ បក្ខពួក​មេ​បន​ល្ឡែងស៊ីសង​ខុស​ច្បាប់​នៅ​ស្រុក​បាទី វ៉ៃ​ដំ​អ្នកកាសែត​ឱ្យ​រង​របួស​ច្រើន​នាក់ ហើយ​មិន​ទាន់​ឃាត់ខ្លួន​ជនបង្ក​បាន​សូម្បី​ម្នាក់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​តាកែវ​៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ដិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ស្នងការ​នគរបាល​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​។​

​ក្នុង​ពិធី​ប្រកាស​តែងតាំង​នោះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ ខេត្ត​កណ្ដាល​, ខេត្ត​កំពត​, ខេត្ត​ព្រះសីហនុ​, ខេត្ត​កំពង់ស្ពឺ និង​លោក លោកស្រី​មន្ត្រីរាជការ​នគរបាល​ជាតិ​ជា​ច្រើន​រូប​ទៀត​។​

​លោក​ឧត្តមសេនីយ៍ទោ ឈាង ផាន់​ណា​រ៉ា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ត្រូវបាន​តែងតាំង​ជា ស្នងការ​នគរបាល​ខេត្តតាកែវ ជំនួស​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ដែល​ត្រូវ​ទទួលបាន​តួនាទី​ថ្មី​ជា​អគ្គនាយករង​។​

​ការដោះដូរ​ស្នងការ​បន្ទាន់​នេះ កើតឡើង​បន្ទាប់ពី​ផ្ទុះ​រឿង​អាស្រូវ​ដ៏​រសើប គឺ​បក្សពួក​មេបន​ល្បែងស៊ីសង​ខុសច្បាប់​ជាច្រើន​នាក់ ប្រដាប់​ដោយ​ដំបង និង​កាំបិទ បាន​បើក​ការវាយប្រហារ​យ៉ាង​ចាស់ដៃ លើ​អ្នកកាសែត ចំនួន​០៩​នាក់ ប្លន់​យក​ទ្រព្យសម្បត្តិ​អស់​ជាច្រើន នៅ​ចំណុច​ផ្លូវ​ចូល​ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់​ស្ថិតនៅ​ឃុំ​ក្រាំង​ធ្នង់ ស្រុក​បាទី ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​១៦ តុលា ២០២១​។​

​បន្ទាប់ពី​កើតហេតុ មកដល់ពេលនេះ កម្លាំង​នគរបាល​ក្រោម​បញ្ជា លោក សុខ សំណាង អតីត​ស្នងការ មិន​បាន​ឃាត់ខ្លួន​ជនបង្ក​ណា​ម្នាក់​ឡើយ ទោះបី ឯកឧត្តម​ព្រះរាជអាជ្ញា​ខេត្តតាកែវ បាន​ចេញ​ដី​ការបង្គាប់​អោយ​បើក​ការស៊ីបអង្កេត កាលពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១​មក​ម្លេះ ក៏​ជនរងគ្រោះ​៦​នាក់ មិនទាន់​ត្រូវបាន​កោះហៅ​អោយចូល​បំភ្លឺ​ដែរ គឺ​អូសបន្លាយ​ពេលវេលា មិនដឹងថា មាន​អាថ៌កំបាំង​អ្វី នៅ​ពីក្រោយ​អតីត​ស្នងការ សុខ សំណាង ទើប​បណ្តាលអោយ​ផ្ទេរចេញ​បែបនេះ​។​

​តាមរយៈ សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា បងប្អូន​អ្នកកាសែត​រងគ្រោះ សូម​សំណូមពរ លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រថ្មី ឯកឧត្តម ព្រះរាជអាជ្ញា ប្រធាន​សាលាដំបូង​ខេត្តតាកែវ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​ភ្នំពេញ ជា​ពិសេស​បំផុត ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ សូមមេត្តា​ជួយ​ពន្លឿ​ននីតិវិធី ចាត់ការ​ជនបង្ក​តាមច្បាប់ និង​ផ្តល់​យុត្តិធម៌​ជូន​ពូក​គាត់​ឆាប់ៗ​ៗ​ៗ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល