ទាន់ហេតុការណ៍
អនុព័ន្ធយោធា មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប ១៣ប្រទេស នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់ - ​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​តែ​មួយ ឯកឧត្ដម ឆេង គឹម​ស៊ុន និង ឯកឧត្ដម ង៉ូវ បូរី​ណា នាំ​យក​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារៈ ប្រើប្រាស់ ប្រគល់ជូន វីរៈ​កងទ័ព និង​ជនភៀសសឹក ខេត្ត ព្រះវិហារ​ - គេហទំព័រ រស្មី ស្ទឹងត្រង់ សូម​ថ្លែង​អំណរ​អគុណ​ដល់​បង នី និង​ក្រុម​គ្រួសារ​រស់នៅ​ភូមិ​អង្គរ​នាង ឃុំ ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ទឹក​ចិត្តល្អ​ចូលរួមចំណែក​ក្នុង​មូលនិធិ​គាំទ្រ ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​តែ​មួយ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ លោកស្រី អ៊ុក ស៊ុន​រ៉ានី ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​បាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដោយ​ពលី​ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ទោះក្នុងកាលៈទេសៈណា ក៏យើងសមរភូមិក្រោយ នៅតែគាំទ្រ និងលើកទឹកចិត្ត សមរភូមិមុខ ជានិច្ច - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ចូលរួម​ពិធី​ទទួល​ដំណើរ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំ​ពិសេស ដោះស្រាយ​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា និង​ថៃ - ​សម្តេច​តេជោ ហ៊ុន សែន បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​កាសែត​ថៃ និង​បញ្ជាក់​ពី​ការបញ្ជា​ទ័ព​ទប់ទល់​នឹង​ការឈ្លានពាន​ - ​នាយ​ឧត្តមសេនីយ៍ សៅ សុខា ឧបត្ថម្ភ​ជា​ថវិកា ១,២០០​លាន​រៀល ជូន​កម្លាំង​ជួរមុខ - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន បាន​អញ្ជើញ​ដឹកនាំ​ប្រជុំជួរ​ដើម្បី​ត្រួតពិនិត្យ កម្លាំង មធ្យោបាយ សម្ភារៈ បរិក្ខារ គ្រឿង​បំពាក់ និង​ផ្សព្វផ្សាយ បទបញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ សៅ សុខា​
0

​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​អធិការ​ស្រុក​កៀនស្វាយ​លោក​វរសេនីយ៍ឯក ព្រុំ សំណាង​បាន​បញ្ជា​ឲ្យ​កងកម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​ជួញដូរ​ដោយ​ខុសច្បាប់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ស្រុក​កៀនស្វាយ កណ្ដាល ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ០៦​រោច ខែ​ក​ត្ដិក ឆ្នាំ​ឆ្លូវ ត្រី ស័ក ព​.​ស​២៥៦៥ ត្រូវ​ថ្ងៃ​ទី​២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​លោក​អធិការ​ស្រុក​កៀនស្វាយ​លោក​វរសេនីយ៍ឯក ព្រុំ សំណាង បានឲ្យដឹង​ថា​នៅ​ថ្ងៃ​ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលា​ម៉ោង​១០ និង​៤០ នាទី​ ។

​ចំណុចកើតហេតុ​៖ នៅ ក្នុងភូមិ រាំង​ដេក​២ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។​
​ជនសង្ស័យ​មាន​៖ ០១​នាក់​(​ឃាត់ខ្លួន​)
១/ ឈ្មោះ ទ្រី សុខ​ហេង (​តូ​វ៉ិត​) ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ ភូមិ​រាំង​ដេក​២ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល (​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​) (+) អវិជ្ជ​មានកូវីត ។​

​វត្ថុតាង​ចាប់​យក​រួមមាន ៖
​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន​១០​កញ្ចប់​(​តូច​០៩ ធំ​០១)​ទំងន់​(៦,៨៧​ក្រាម​)​សម្ភារៈ​វេច​ខ្ចប់​នឹង​ប្រើប្រាស់​មួយចំនួន ។​

​នៅវេលា​ម៉ោង ០៩:៣០​នាទី​កំលាំង​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​ធំ សហការ​ជាមួយ កំលាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក បាន​ល្បាត​ក្នុង​ភូមិសាស្ត្រ​ឃុំ​គគីរ​ធំ លុះដល់​ម៉ោង ១០:៤០​នាទី មាន​ប្រជា ពលរដ្ធ ល្អ​បាន​ផ្តល់​ពត័មាន​ប្រាប់​ប៉ុស្តិ៍​គគីរ​ធំ​ថា នៅ​ចំណុច​ផ្ទះ​ឈ្មោះ ទ្រី សុខ​ហេង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ (​ខ្មែរ​) មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​រាំង​ដេក​២ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ថា​:​កំពុង​ជួញដូរ​ថ្នាំញៀន ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម កំលាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នឹង​ប៉ុស្តិ៍​គគីរ​ធំ បាន​ចុះ​ទៅ​ដល់​ចំនុច​កើតហេតុ​បាន​ជួប​ជន​សង្សយ័​០១​នាក់ ឈ្មោះ ទ្រី សុខ​ហេង (​តូ​វ៉ិត​) ភេទ​ប្រុស រួច​បាន​ឃាត់ខ្លួន ហើយ​បាន​ធ្វើ​ការឆែកឆេ​រលើ​ខ្លួនប្រាណ ឈ្មោះ ទ្រី សុខ​ហេង​(​តូ​វុ​ិ​ត​)​រកឃើញ​ម្សៅ​ក្រាម​ព​ណ័ស​ថ្លា​សង្សយ័​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​១០​កញ្ចប់​(​តូច​០៩ ធំ ០១) ក្រោយ​ឆែកឆេរ​រួច​លំ​លាំង​សមត្ថកិច្ច បាន​នាំ​ខ្លួន ជនសង្ស័យ យក​មក​ប៉ុស្តិ៍​គគីរ​ធំ ដើម្បី​សួរនាំ ។​

​នៅ​ចំពោះមុខ សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ថ្នាំញៀន​ចំនួន​១០​កញ្ចប់​(​តូច​០៩​ធំ​០១)​នេះ​ពិត​ជា​របស់​ខ្លួន​ប្រាកដ​មែន ដែល​ខ្លួន​បាន​ទិញ​ពី​មនុស្ស​ប្រុស ម្នាក់ មិន​ស្គាល់​ឈ្មោះ អាយុ ប្រហែល ៣៣​ឆ្នាំ នៅ​ភូមិ​ក្បាល​ជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ចំនួន​០១​កញ្ចប់​ធំ តំលៃ ១.៣០០.០០០​រៀល​(​មួយ​លាន​សាមសិប​ម៉ុឺ​នរៀល​)​កាលពី​ថ្ងៃ​ទី ១៦.១១.២០២១ ដើម្បី​យក​មក​វេច​ខ្ចប់​ជា​កញ្ចប់​តូចៗ ទុក​លក់​បន្ត​។​

​ក្រោយ​ពី​សួរនាំ​រួច​កំលាំង​ប៉ុស្តិ៍​បាន​បញ្ជូន​ជន​សង្សយ័​រួម​ទាំង​វត្ថុតាង​មក​កាន់​អធិ​ការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី ។​
​និពន្ធ​នាយក​រស្មី​ស្ទឹងត្រង់​

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល