ទាន់ហេតុការណ៍
ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - អនុព័ន្ធយោធា មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប ១៣ប្រទេស នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់ - ​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​តែ​មួយ ឯកឧត្ដម ឆេង គឹម​ស៊ុន និង ឯកឧត្ដម ង៉ូវ បូរី​ណា នាំ​យក​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារៈ ប្រើប្រាស់ ប្រគល់ជូន វីរៈ​កងទ័ព និង​ជនភៀសសឹក ខេត្ត ព្រះវិហារ​ - គេហទំព័រ រស្មី ស្ទឹងត្រង់ សូម​ថ្លែង​អំណរ​អគុណ​ដល់​បង នី និង​ក្រុម​គ្រួសារ​រស់នៅ​ភូមិ​អង្គរ​នាង ឃុំ ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ទឹក​ចិត្តល្អ​ចូលរួមចំណែក​ក្នុង​មូលនិធិ​គាំទ្រ ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​តែ​មួយ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ លោកស្រី អ៊ុក ស៊ុន​រ៉ានី ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​បាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដោយ​ពលី​ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ទោះក្នុងកាលៈទេសៈណា ក៏យើងសមរភូមិក្រោយ នៅតែគាំទ្រ និងលើកទឹកចិត្ត សមរភូមិមុខ ជានិច្ច - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ចូលរួម​ពិធី​ទទួល​ដំណើរ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំ​ពិសេស ដោះស្រាយ​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា និង​ថៃ - ​សម្តេច​តេជោ ហ៊ុន សែន បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​កាសែត​ថៃ និង​បញ្ជាក់​ពី​ការបញ្ជា​ទ័ព​ទប់ទល់​នឹង​ការឈ្លានពាន​
0

ពិធី​អបអរសាទរ​ខួប​លើក​ទី​៣ នៃ​ការដាក់បញ្ចូល​ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្ដាល​៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល អំពាវនាវ​ដល់​ព្រះសង្ឃ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ រួម​សហការគ្ន ដើម្បី​អភិរក្ស និង​អភិវឌ្ឍ​ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត​ឱ្យបាន​ឋិតថេរ​គង់វង្ស​ត​រៀង​ទៅ ដើម្បី​ទុកជា​អត្តសញ្ញាណ និង​កិត្យានុភាព​ជាតិ ហើយ​ត្រូវ​ចងចាំ​ថា “​កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌ ជាតិ គឺជា​កាតព្វកិច្ច​របស់​កូន​ខ្មែរ​គ្រប់ៗ​រូប​” ។​

​ការអំពាវនាវ​នេះ​ធ្វើឡើង​ក្នុង​ឱកាស​ដែល​ឯកឧត្តម​អភិបាលខេត្ត អញ្ជើញ​ជា​ធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៣ នៃ​ការដាក់បញ្ចូល​ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ នា​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​វត្ត​ស្វាយ​អណ្ដែត ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្តាល​។ ដោយ​មាន​ការចូលរួម​ពី​ឯកឧត្ដម ស៊ី​យ៉ុន សុភា​រិទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បចេ្ចកទេស​វប្បធម៌ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ​បណ្ឌិត​សភា​ចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រះសង្ឃ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ដ អាជ្ញាធរ​ស្រុក​ល្វាឯម និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។

ឯកឧត្តម​អភិបាលខេត្ត បន្តថា បុព្វបុរស​ដូនតា​របស់​យើង បាន​ខិតខំ​ប្រឹងប្រែង ថែរក្សា និង​ការពារ នៅ​គ្រប់​សម័យកាល​ទាំងអស់ ដើម្បី​ឱ្យ​កូន​ខ្មែរ​ស្គាល់​អំពី​តម្លៃ របស់ខ្លួន និង​បាន​ផ្សព្វផ្សាយ​អំពី​កេរ្តិ៍តំណែល ព្រលឹង​ជាតិ អត្តសញ្ញាណ​ជាតិ ទៅដល់​ឆាក​អន្តរជាតិ ដូច ពាក្យស្លោក​មួយ​ពោល​ថា វប្បធម៌​រលត់ ជាតិ​រលាយ វ​ប្បធ​ម៍​ព​វាយ ជាតិ​ថ្កើនថ្កាន​។ ហើយ​ក្នុង​នាម​យើងទាំងអស់គ្នា ជា​កុលបុត្រ កុល​ធីតា របស់​ដូនតា​ខ្មែរ​ត្រូវតែ​រួបរួម​សាមគ្គី​គ្នា ខិតខំ​ការពារ​ឱ្យបាន​នូវ​សម្បត្តិ​វប្បធម៌​ជាតិ ព្រោះ​ជា​ព្រលឹង​របស់​ជាតិ ដែល​អាច​បង្ហាញ​ឱ្យ​ពិភពលោក បាន​ស្គាល់​ពី​អត្តសញ្ញាណ​អរិយធម៌​របស់​ខ្មែរ អំពី​ទឹក​ដី​ដ៏​បវរ ដែល​ជា​ទឹកដី សម្បូរ​ទៅដោយ​ជីជាតិ ,​ផល្លានុផល និង​ដំណាំ​ហូប​ផ្លែ​គ្រប់​ប្រភេទ ប្រកប​ដោយ​សុខសន្តិភាព ឯករាជ្យ​ជាតិ អធិបតេយ្យ​ជាតិ ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក កន សុ​កាយ អភិបាល​ស្រុក​ល្វាឯម បានឱ្យដឹងថា ល្ខោនខោល​នៅក្នុង​សហគមន៍​វត្ត​ស្វាយ​អណ្ដែត​មាន​ការបណ្តុះបណ្តាល បន្ត​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ គឺ​ជីតា​បង្ហាត់​ចៅ ឳ​ពុក​បង្ហាត់​កូន បង​បង្ហាត់​ប្អូន ជា​បន្តបន្ទាប់​ជា​ច្រើន​តំណម​នុស្ស ម្យ៉ាងទៀត​ការសម្តែង​ជា​ប្រពៃណី​រៀងរាល់ឆ្នាំ មិនមែន​សម្រាប់​រក​កម្រៃ​ទេ ពោល​គឺ​ល្ខោនខោល​មួយ​នេះ ឋិតថេរ​នៅជាប់​ជាមួយ​ជំនឿ​យ៉ាង​មុតមាំ​របស់​អ្នកស្រុក ដើម្បី​បួងសួង​សុំ​សេចក្តីសុខ ចម្រុងចម្រើន បញ្ចៀស​ឧបទ្រពចង្រៃ ក៏​ដូច​ជា​ការ​បន់ស្រន់​សុំ​ទឹកភ្លៀង​គ្រប់គ្រាន់ សម្រាប់​បង្កបង្កើន​ផល និង​ទទួលបាន​ភោគផល​បរិបូរណ៍​សម្រាប់​រដូវ​ដាំ​ដុះ​របស់​បងប្អូន​នៅក្នុង​តំបន់​នេះ​។​

សូមបញ្ជាក់​ថា កម្ពុជា​មានសម្បត្តិ​វប្បធម៌ ដែល​ត្រូវបាន​ចុះបញ្ជី​បេតិកភណ្ឌ​រូបី និង​អរូបី របស់​អង្គការ​យូណេស្កូ ពិភពលោក រួមមាន ៖ ប្រាសាទអង្គរវត្ត​, របាំ​ព្រះ​រាជទ្រព្យ​, ល្ខោន​ស្រមោល​ស្បែក​ធំ​, សារៈមន្ទីរ ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​, ឯកសារ​សំឡេង​និទានរឿង​រាមកេរ្តិ៍​ដោយ​តា​គ្រុឌ​, ប្រាសាទ​ព្រះវិហារ ,​ល្បែង​ទាញព្រ័ត្រ , ចាប៉ីដងវែង​, ប្រាសាទសំបូរព្រៃគុក និង ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល