ទាន់ហេតុការណ៍
លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​ - ​លោកស្រី ហ៊ាន​ពៅ លក់​ដី​ជា​ច្រើន​ហិកតា ឲ្យ​ជនរងគ្រោះ ដោយ​សន្យា​និង​ធានា​អះអាង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​) តែ​ខុស​ការ​ពិត​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ជា សុ​ផា​កន្នី ចូលរួម​ពិធី​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធ បារមី​មាន​ឬ​ទ្ធិ​ទាំងឡាយ ទាំងពួង ជួយ​ឃុំគ្រង​ការពារ​វីរៈ​កងទ័ព​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជួបតែ​សេចក្តីសុខ សុវត្ថិភាព - សូម​បងប្អូន​ប្រជាពលរដ្ឋ តាមដាន​ព័ត៌មាន​ផ្លូវការ ដើម្បី​ចៀសវាង​ព័ត៌មាន​ក្លែងក្លាយ​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​
0

ល្បែងស៊ីសង​តាម​អន​ឡាញ​ខុសច្បាប់​មួយ​កន្លែង​ដ៏​ធំ កំពុង​បង្ក​ការភ័យខ្លាច​យ៉ាងខ្លាំង ខណៈ​លោក​មេ​ប៉ុស្តិ៍​ថា មិនទាន់​មាន​បញ្ជា​ពី​ថ្នាក់លើ​ឲ្យ​បិទ​..!!

ល្បែងស៊ីសង​តាម​អន​ឡាញ​ខុសច្បាប់​មួយ​កន្លែង​ដ៏​ធំ កំពុង​បង្ក​ការភ័យខ្លាច​យ៉ាងខ្លាំង ខណៈ​លោក​មេ​ប៉ុស្តិ៍​ថា មិនទាន់​មាន​បញ្ជា​ពី​ថ្នាក់លើ​ឲ្យ​បិទ​..!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពត​៖ តើ​ពិត​ទេ​លោក ប៉ោ យ៉ា អធិការនគរបាល​ស្រុក​ឈូក ខេត្ត​កំពត ខណៈ​ពលរដ្ឋ​ដាក់​ការសង្ស័យថា​លោក​ជា​អ្នក​នៅ​ពីក្រោយ​ក្នុង​ការបើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​កៀងគរ​ក្រុម​អ្នក​ញៀន​ល្បែង​ឲ្យមក​ប្រមូលផ្ដុំ​គ្នា​លេង​ស្រែក​ហូរ​កញ្ជ្រាវ​យ៉ាង​ទ្រហឹង​អ៊ឹង​កង​យ៉ាង​រំពង​ភូមិ​ដោយ​មិន​ខ្លាចញញើត​និង​ច្បាប់​បន្តិច​សោះ​។​

​សេច​ករាយ​ការណ៍​បានឲ្យដឹង​ថា​មាន​ទីតាំង​ល្បែងស៊ីស​ងជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ​ដ៏​ធំ​មួយ​កន្លែង​នៅ​ក្បែរ​វត្ត​ម្រះព្រៅ ស្ថិតនៅ​ភូមិ​ដូន​យ៉យ ឃុំ​ដូង​យ៉យ ស្រុក​ឈូក ខេត្ត​កំពត​
​កំពង់បើក​ដំណើរការ​ទទួល ក្រុម​អ្នក​ញៀន​ល្បែង​គ្រប់​មជ្ឈដ្ឋាន​មក​លែង​យ៉ាងច្រើន​កុះករ និង​ស្រែក​ហ៊ោរ​កញ្ជ្រៀវ យ៉ាង​អណាធិបតេយ្យ​ដោយ​មិន​គោរព​នៅ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នោះ​ឡើយ​។​

​សូម​រំលឹក​ថា​: កាល​នៅ​ថ្ងៃទី​១៧​ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​កន្លងទៅ​នេះ ប្រមុខ​រាជរដ្ឋាភិបាល បាន​ដាក់​បទបញ្ជា​ឲ្យ​អភិបាល​រាជធានី ទាំង​២៥ ខេត្ត ក្រុង ដែល​តម្រូវ​ឲ្យ​បង្ក្រាប​!​ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ នូវ​ទូទាំងប្រទេស ដោយ​គ្មាន​ការលើកលែង​…

​ប្រមុខ​រាជរដ្ឋាភិបាល បាន​បញ្ជាក់​យ៉ាង​ដាច់​ណាត់​ទៀតថា​: បើ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ស្រុក ក្រុង ខេត្ត ណា​មិន​ហាន​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​!​ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ​!​អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ​!​និង​មាន​បញ្ហា​ប្រឈម​និង​បាត់បង់​ពី​តំណែង​ទៀត​ផង​។​

​ដោយឡែក​លោក ប៉ោ យ៉ា អធិការ​នគ​បាល​ស្រុក​ឈូក មិន​បាន​គោរព​នៅ​បទបញ្ជា​នោះ​ទេ បែរ​ជា​ចូលរួម​ចំណែក​នៅ​ពីក្រោយ​ក្នុង​ការបើក​ល្បែងស៊ីសង​ជល់​មាន តាម​ប្រព័ន្ធ​អន​ឡាញ​ខុសច្បាប់ នៅក្នុង​ដូន​យ៉យ ឃុំ​ដូង​យ៉យ ស្រុក​ឈូក ផ្ទុយ​ពី​គោលនយោបាយ ភូមិ ឃុំ ឲ្យមាន​សុវត្ថិភាព ទាំង​៧​ចំណុច របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ព្រោះ​ល្បែងស៊ីសង​គឺជា​ដើមចម​នៃ​ការ​អោយ​មាន​ចោរលួច ចោរប្លន់ ចោរឆក់ សម្លាប់ ហិង្សា​ក្នុង​គ្រួសារ និង​ភាពអសន្តិសុខ​ផ្សេងៗ​។​

​ពាក់ព័ន្ធ​នឹង​ទីតាំង​ល្បែង​ខាងលើនេះ លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដូន​យ៉យ បានឱ្យដឹងថា​លោក​រង់ចាំ​តែ​បទបញ្ជា​ពីលើ​ទេ​ឱ្យតែ​មាន​បទ​បញ្ជា​លោក​ចុះ​ទៅ​បិទ​ភ្លាម ព្រោះ​រាល់​ថ្ងៃ​លោក​ពិបាក​ណាស់​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង ហើយ​លោក​សំណូមពរ​អោយ​អ្នកសារព័ត៌មាន​ចុះផ្សាយ និង​ផ្សាយ​ភ្ជាប់​ជាមួយ​នឹង​លោក​បាន​ជំពាក់​លុយ​គេ​ចំនួន​៥​លាន​រៀល​ថ្លៃ​ធ្វើ​ប៉ុស្តិ៍​រដ្ឋបាល និង​ប្រូ​ស៊ីម៉ង់ចំ​នួន ៧២​សន្លឹក ដែល​គាត់​បាន​ទិញ​យក​មក​ប្រក់​កញ្ចុះ​ក្នុង​មួយ​សន្លឹក​តម្លៃ​៩០០០​រៀល​។​

​ទោះបីជា​យ៉ាងណាក្តី មជ្ឈដ្ឋាន​មហាជន ទូទៅ​បាន​នាំគ្នា ធ្វើការ​សំណូមពរ​ទៅ​ឯកឧត្តម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត ជួយ​ចាត់​វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​ទីតាំង​ល្បែង​ជល់​មាន់​ខុសច្បាប់ តាម​អន​ឡា​ញ ស្ថិតនៅក្នុង​ភូមិ​ដូន​យ៉យ ឃុំ​ដូង​យ៉យ ស្រុក​ឈូក ខេត្ត​កំពត ខាងលើ​នេះ​ផង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល