ទាន់ហេតុការណ៍
អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​
0

អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ

អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​ស្វាយរៀង​ ៖ ​នៅ​ថ្ងៃ​ចន្ទ ទី​២ ខែ​មីនា ឆ្នាំ​២០២៦ នៅ​សាលប្រជុំ​ព្រៃ​បាសាក់ (​អគារ ខ​) សាលាខេត្ត​ស្វាយរៀង បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា ដើម្បី​ពិនិត្យ​លើ​ករណី​សំណើ​សុំ​ដី​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក សម្រាប់​សាងសង់ ទីតាំង​បម្រើឱ្យ​វិស័យ អប់រំ បណ្តុះបណ្តាល​វិជ្ជាជីវៈ វិស័យ​សង្គមកិច្ច និង​វិស័យ​ការពារជាតិ ក្រោម​អធិបតីភាព​លោក ហម សារាវុធ អគ្គនាយករង​រដ្ឋបាល​ព្រៃឈើ តំណាង​ឯកឧត្ដម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក ម៉ែន អេង អភិបាលរង តំណាង​ឯកឧត្ដម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង​។ ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាកា​រ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង មន្ទីរ អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​ការងារ​បច្ចេកទេស​ពី​ក្រសួង​កសិកម្ម​ផងដែរ​។​

​កិច្ចប្រជុំ​បាន​ផ្តោត​ការពិភាក្សា​យ៉ាង​លម្អិត​លើ​ការស្នើ​សុំ​កាត់​ឆ្វៀល ឬ​ប្រើប្រាស់​ផ្ទៃដី​សរុប​ចំនួន ២៤២ ហិកតា ដែល​ស្ថិតក្នុង​ស្រុក​រមាស​ហែក ដើម្បី​យក​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ និង​ការអភិវឌ្ឍ​តាម​វិស័យ​យុទ្ធសាស្ត្រ​របស់​រដ្ឋ រួមមាន​៖
១. វិស័យ​អប់រំ​៖ ការសាងសង់​គ្រឹះស្ថានសិក្សា​។​
២. បណ្តុះបណ្តាល​វិជ្ជាជីវៈ​៖ ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​យុវជន​។​
៣. វិស័យ​សង្គមកិច្ច​៖ ការរៀបចំ​សាងសង់​មណ្ឌល​អប់រំ បន្សាប ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​។​
៤. វិស័យ​ការពារ​ជាតិ​៖ ការសាងសង់​មណ្ឌល​ហ្វឹកហ្វឺន និង​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ការពារ​ជាតិ​ក្នុង​តំបន់​។​

​ក្នុង​ជំនួប​ពិភាក្សា​នេះ តំណាង​រដ្ឋបាល​ខេត្ត និង​តំណាង​ក្រសួង​កសិកម្ម បាន​ធ្វើ​ការផ្លាស់ប្តូ​រ​មតិយោបល់​លើ​ទិដ្ឋភាព​ច្បាប់ ស្ថានភាព​ដី​ជាក់ស្តែង និង​ផលប៉ះពាល់​ផ្សេងៗ ដើម្បី​ធានា​ថា​ការប្រើប្រាស់​ដី​នេះ​ស្រប​តាម​នីតិវិធី​ជា​ធរមាន និង​បម្រើ​ឱ្យ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​បាន​ពិតប្រាកដ​។ ក្រុម​ការងារ​បាន​បន្ត​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង និង​រៀបចំ​ជា​របាយការណ៍​ដាក់​ជូន​ថ្នាក់ដឹកនាំ ដើម្បី​សុំ​ការសម្រេច​ជា​បន្ត​ទៀត​។​

​កិច្ចប្រជុំ និង​ការចុះពិនិត្យ​នេះ បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ និង​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន ដែល​ជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ខេត្ត​ស្វាយរៀង​ឱ្យ​កាន់តែ​រីកចម្រើន​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល