ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​
0

«​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​

«​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កំពង់ស្ពឺ​៖ នា​រសៀល​ថ្ងៃ​អង្គារ ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ដឹកនាំ​ប្រតិភូ​សុខាភិបាល ចុះ​ពិនិត្យ​សួន​រុក្ខជាតិ​ឱសថ នៅ​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​-​កុសុ​មៈ (​គីរីរម្យ​) របស់​មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បូរាណ នៃ​ក្រសួង​សុខាភិបាល ដើម្បី​ពិនិត្យ​វឌ្ឍនភាព និង​ជំរុញ​ការងារ​ថែរក្សា និង​អភិរក្ស​រុក្ខជាតិ​ឱសថ​បន្ថែមទៀត​។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​នេះ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ទទួលបន្ទុក និង​មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បូរាណ ត្រូវ​ខិតខំ​ថែរក្សា និង​អភិវឌ្ឍ​សួន​រុក្ខជាតិ​នេះ​ឱ្យ​ក្លាយជា​សួន ពណ៌​បៃតង ចម្រុះ​ពណ៌ ដែល​មាន​រុក្ខជាតិ​ឱសថ​ជាច្រើន​ប្រភេទ ដែល​ប្រមូល​ពី​គ្រប់​ទីកន្លែង ដើម្បី​រក្សា​នូវ​តម្លៃ​ផ្នែក​រុក្ខជាតិ​ឱសថ​បូរាណ​ខ្មែរ ដែល​ជា​កេរ្តិ៍តំណែល​ពី​ដូនតា​ជំនាន់​មុន ដែល​មាន​ប្រាសាទនាគព័ន្ធ តំណាង​ឱ្យ​វិស័យ​សុខាភិបាល​ខ្មែរ​នា​ជំនាន់​នោះ​។​

​បន្ថែម​ពី​នេះ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី លើកទឹកចិត្ត​ដល់​អ្នក​មាន​ជំនាញ និង​លោក អ្នកគ្រូ ដែល​មាន​ជំនាញ​ផ្នែក​រុក្ខជាតិ​ឱសថ​នេះ ដោយ​ត្រូវ​ចូលរួម​ជួយ​គាំទ្រ អភិរក្ស និង​ថែរក្សា​រុក្ខជាតិ​ឱសថ ដោយ​ត្រូវ​រៀបចំ​ចក្ខុវិស័យ ផែនការ​យុទ្ធសាស្ត្រ និង​ការដឹកនាំ​ដែលនាំឱ្យ​កាន់តែ​មាន​ការរីកចម្រើន ដែល​អាច​ឈាន​ទៅ​ការផលិត​ជា​ឱសថ និង​ផលិត​ជា​គ្រឿងសំអាង​នានា ដើម្បី​ជា​អត្ថប្រយោជន៍​ដល់​សង្គមជាតិ ស្របតាម តម្រូវការ​បច្ចុប្បន្ន​។​

​ជាទី​បញ្ចប់ ថ្នាក់ដឹកនាំ និង​មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បូរាណ បាន​ប្តេជ្ញាចិត្ត​រួមគ្នា សហការគ្នា សាមគ្គី​គ្ន ដើម្បី​ប្រែក្លាយ​សួន​រុក្ខជាតិ​ឱសថ​នេះ ឱ្យ​ក្លាយជា​សួន​ចម្រុះ​ពណ៌ ក្នុង​ការបម្រើ​ជា​អត្ថប្រយោជន៍​ដល់ និស្សិត អ្នកស្រាវជ្រាវ បម្រើ​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ និង​ជា​ពិសេស​សង្គម​ជាតិ​។

​សូម​ជម្រាប​ជូន​ថា សួន​រុក្ខជាតិ​ឱសថ​(​គីរីរម្យ​) មាន​ផ្ទៃដី​ទំហំ ៥​ហិច​តា ស្ថិត​នៅ​ឧទ្យាន​ជាតិ ព្រះ​សុរាម្រិត​-​កុសុ​មៈ គីរីរម្យ ភូមិ​ចាន់ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។ សួន​រុក្ខជាតិ​នេះ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការចូលរួម​ថែរក្សា​ការពារ និង​អភិរក្ស​រុក្ខជាតិ ដែល​បាន​កំពុង​ប្រើប្រាស់​ជា​ឱសថ ក្នុង​ការថែទាំ និង​ព្យាបាល​ជំងឺ​ជា​ពិសេស​រុក្ខជាតិ​ឱសថ​ដែល​កម្រ​កំពុង​រង​ការ​គម្រាម​គំហែង​និង​ជិត​ផុត​ពូជ និង​ជា​សួន​រុក្ខជាតិ​ឱសថ​គំរូ​ថ្នាក់ជាតិ និង​ប្រើប្រាស់​ជា​ថ្នាល​សម្រាប់​ការស្រាវជ្រាវ ទស្សនៈកិច្ច​សិក្សា​របស់​និស្សិត គ្រូ​បូរាណ និង​ក្រុម​អ្នក​ស្រាវជ្រាវ​ជាតិ អន្តរជាតិ ៕

​

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល