ទាន់ហេតុការណ៍
លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​ - ​លោកស្រី ហ៊ាន​ពៅ លក់​ដី​ជា​ច្រើន​ហិកតា ឲ្យ​ជនរងគ្រោះ ដោយ​សន្យា​និង​ធានា​អះអាង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​) តែ​ខុស​ការ​ពិត​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ជា សុ​ផា​កន្នី ចូលរួម​ពិធី​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធ បារមី​មាន​ឬ​ទ្ធិ​ទាំងឡាយ ទាំងពួង ជួយ​ឃុំគ្រង​ការពារ​វីរៈ​កងទ័ព​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជួបតែ​សេចក្តីសុខ សុវត្ថិភាព - សូម​បងប្អូន​ប្រជាពលរដ្ឋ តាមដាន​ព័ត៌មាន​ផ្លូវការ ដើម្បី​ចៀសវាង​ព័ត៌មាន​ក្លែងក្លាយ​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​
0

ផ្ទុះ​រឿងរ៉ាវ​គួរអោយភ្ញាក់ផ្អើល ប្តី​-​ប្រពន្ធ មួយគូរ បាន​សម្រេចចិត្ត​ពុះ​ផ្ទះ​ចែកគ្នា​ជា​ពីរ ដើម្បី​ឱ្យ​ស្មើរ​ភាព​គ្នា ក្រោយ ព្រមព្រៀង​លែងលះគ្នា​ដោយ​ស្ម័គ្រចិត្ត​រៀងៗ​ខ្លួន​

ផ្ទុះ​រឿងរ៉ាវ​គួរអោយភ្ញាក់ផ្អើល ប្តី​-​ប្រពន្ធ មួយគូរ បាន​សម្រេចចិត្ត​ពុះ​ផ្ទះ​ចែកគ្នា​ជា​ពីរ ដើម្បី​ឱ្យ​ស្មើរ​ភាព​គ្នា ក្រោយ ព្រមព្រៀង​លែងលះគ្នា​ដោយ​ស្ម័គ្រចិត្ត​រៀងៗ​ខ្លួន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ធំ​)÷ ថ្មីៗ​នេះ មាន​រឿងរ៉ាវ​ដ៏​ចំលែក​មួយ ដោយ ប្តី​-​ប្រពន្ធ មួយគូរ​បាន​ព្រមព្រៀង​លែងលះ​គ្នា​ដោយ​ស្ម័គ្រចិត្ត​រៀងៗ​ខ្លួន ។ តែ​អ្វី​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ ប្តី​-​ប្រពន្ឋ មួយគូរ​នេះ បាន​ព្រមព្រៀង​ចែកទ្រ​ព្យគ្មា ផ្សេងៗ​ដូចជា​ដីចម្ការ លុយកាក់ មាស ប្រាក់ ។​ល​។ រួចរាល់​អស់ហើយ តែ​ដោយ​លែ​ក ផ្ទះ​ដែល​ពួក​គាត់​រស់នៅ​ជាមួយគ្នា​សព្វ​ថ្ងៃ​នោះ ហាក់បីដូច​ជា​ចែកគ្នា​មិន​ដាច់​សោះ ដោយ​ចង់​ចាញ់ ឈ្នះ​គ្មា​រៀងៗ​ខ្លួន ពួកគាត់​ក៏​បាន​សម្រេចចិត្ត​ពុះ​ផ្ទះ​ចែក​គ្នា​ជា​ពីរ ដើម្បី​ឱ្យ​ស្មើរ​ភាព​គ្នា ។​

​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើលនេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣ នៅ​ចំណុច​ជិត​ផ្សារ​សំអាង​រីករាយ ស្ថិតនៅ​ភូមិ​អូរកំពប់អំបិល ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ។ ដោយ​គេ​ស្គាល់​ឈ្មោះ​ថា​៖ បុរស​ប្តី អាយុ ៤២ ឆ្នាំ និង ប្រពន្ធ​អាយុ ៣៨ ឆ្នាំ ពួកគាត់​បាន​រូ​ម​រស់​ជាមួយគ្នា​អស់​រយៈពេល​ជិត ២០​ឆ្នាំ កន្លងមកហើយ ដោយ​មាន​ចំណងអាពាហ៍ពិពាហ៍ គឺ​កូន ចំនួន​
០២​នាក់ ស្រី​០១​នាក់ ទៀតផង ដោយ​កូនស្រី​ច្បង​មាន​អាយុ​១៧​ឆ្នាំ និង កូនប្រុស​ពៅ មាន​អាយុ ១៣​ឆ្នាំ ។​

​ជុំវិញ​រឿង​រ៉ា​ង ប្តី​-​ប្រពន្ធ មួយគូរ​ខាងលើនេះ លោក កុល វុទ្ធី ជំទប់​ទី​២ ឃុំ​បឹងល្វា បាន​ផ្តល់​ព័ត៌មាន​តាម​ទូរស័ព្ទ​ថា ៖ មូលហេតុ​ដែល​ឈាន​ដល់​ការ​លែងលះ​គ្នា​នេះ គឺ​បណ្តាលមកពី​ពួកគាត់ រស់​នៅ​មិន​ចុះសម្រុង​គ្នា និង គ្មាន​សេចក្តីទុកចិត្ត​គ្នា​រវាង ប្តី​-​ប្រពន្ធ ។

​លោក​ជំទប់​ទី​២ បាន​បន្តទៀតថា​៖ ចំពោះ​រឿងរ៉ាវ​នេះ លោក​បាន​ពន្យល់​ណែនាំ​អប់រំ និង ធ្វើការ​សម្របសម្រួល​ចំនួន ២ ទៅ ៣ លើក​រួចមកហើយ តែ​ពួកគាត់​នៅតែ​មិន​ព្រម​ត្រូវរ៉ូវ​គ្នា​វិញ​សោះ ។

​លោក​បាន​បន្តទៀតថា រវាង ប្តី​-​ប្រពន្ធ មួយ​នេះ កាល​ពី​កំឡុង ១០ ឆ្នាំមុន ក៏​បាន​លែងលះ​ដាច់ស្រេច​គ្មា​ម្តង​រូ​ច​មកហើយ តែ​ក្រោយមក​ពួកគេ​ក៏​បាន​ត្រូវរ៉ូវ​គ្នា​វិញ រហូតមកដល់​ពេលនេះ ក៏​មាន​រឿង​រ៉ាង​លែងលះ​គ្នា​ជា​លើក​ទី ២ ។​

​ចំពោះ​រឿងរ៉ាវ​លែងលះ​គ្នា​នេះ មាន​មតិ​ជាច្រើន​បាន​លើកឡើង​ថា​៖ បើ​យើង​បានជា​លែងលះគ្នា​ទៅហើយ គួ​ណាស់​តែ​មាន​ការយោគយល់​គ្នា ទៅវិញ ទៅមក ព្រោះ​អាណិត​ដល់​កូនៗ​ទាំងពីរ ដែល​គ្នា​កំពុងថិត​ក្នុងវ័យ​សិក្សា​នៅ​ឡើយ ធ្វើបែបនេះ វា​ប៉ះពាល់​ដល់​អារម្មណ៍​ក្មេង ដែល​គ្នា​មិន​បាន​ដឹង​អី​នោះ​ជាខ្លាំង ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល