ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ពុធ ១៥​កើត ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា ក្នុងចំណោម​សមិទ្ធផល​ជាង ៧០ គម្រោង​ដែល​បាន​ធ្វើឡើង​នៅ​កម្ពុជា​កន្លងមក​នេះ ជា​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​ជប៉ុន ខណៈ​ការសម្ពោធ​សមិទ្ធផល​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ជើងឯក ក៏​ជា​សមិទ្ធផល​ថ្មី​មួយទៀត នៃ​ខួប​ទំនាក់ទំនង​ការទូត​រយៈពេល​៧០​ឆ្នាំ​កម្ពុជា​-​ជប៉ុន​មុន​បំណាច់​ឆ្នាំ​សាកល​នេះ​។ សម្ដេច​បាន​ថ្លែងអំណរគុណ​ដល់​មិត្ត​ជប៉ុន ដែល​បាន​ជួយ​កសាង​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ជើងឯក នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​ជួយ​ដល់​បរិស្ថាន​ល្អ ផា​សុខភាព​របស់របស់​ប្រជាពលរដ្ឋ ខណៈ​សមិទ្ធផល​នេះ ក៏​ជា​សមិទ្ធផល​មួយ​នៃ​ផែនការ​គ្រប់គ្រង​ទឹក​កខ្វក់​របស់​កម្ពុជា​ផងដែរ​។​

​សម្តេច​ធិបតី​បាន​ថ្លែងថា ផល​លាភ​ដែល​កម្ពុជា​ទទួលបាន​នាពេលនេះ គឺ​កើតចេញ​ពី​សន្តិភាព​ដែល​កម្ពុជា មាន​រយៈពេល​២៥​ឆ្នាំ​មកនេះ ដូច្នេះ​កូន​ខ្មែរ​ទាំងអស់​ត្រូវ​បន្ត​ថែរក្សា​នូវ​សុខ​សន្តិភាព​នេះ​ឲ្យខាងតែបាន​។ សមិទ្ធផល​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ជើងឯក ដែល​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ថ្ងៃនេះ និង​សមិទ្ធផល​នានា​ដែល​កម្ពុជា​អាច​ទទួលបាន​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​នោះ អ្វី​ដែល​ត្រូវ​ចង់ចាំ និង​រម្លឹក​ដល់​ដំបូក​គេ គឺ​ការរក្សា​បាន​នូវ​សុខ​សន្ដិភាព​របស់​កម្ពុ​ជា​។ ហេតុនេះ​ហើយ​នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ​នេះ​កម្ពុជា​នឹង​ប្រារព្ធ​ទិវា​នៃ​នយោបាយ​ឈ្នះ ឈ្នះ ដែល​កម្ពុជា​ខិតខំ​ស្វែងរក​បាន​យ៉ាង​លំបាក​ដែល​កូន​ខ្មែរ​ត្រូវ​រួមគ្នា​ថែរក្សា​ឱ្យបាន​ជា​ដាច់ខាត​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន នឹង​ត្រូវ​បាន​បន្ត​ពង្រីក​បន្ថែម​ទៀត នៅក្នុង​ឆ្នាំ​ថ្មី​ឆ្នាំ​២០២៤ ពោល​គឺជា​ខួប​ទី​៧១​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ ហើយ​សម្ដេច​ធិបតី បញ្ជាក់ថា កម្ពុជា និង​ជប៉ុន នៅមាន​កិច្ចសហប្រតិបត្តិការ ជាមួយគ្នា​ជា​ច្រើន​ទៀត ដោយ​ឈរ​លើ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៃ​ប្រទេស​ទាំង​ពីរ​។ ក្នុង​រយៈពេល​៧០​ឆ្នាំ ឈានចូល​៧១​ឆ្នាំ នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​ជប៉ុន សម្ដេច​ធិបតី នាយករដ្ឋមន្ដ្រី ក៏​បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន បន្ត​គាំទ្រ​ដល់​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រឹងមាំ​ទៅមុខ​បន្ថែមទៀត​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍​បញ្ជាក់​ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ បាន​ប្ដេជ្ញាចិត្ត​លើកកម្ពស់ គុណភាព សមត្ថភាព និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។ សម្តេច​ធិបតី បាន​ផ្តាំ​ទៅ​ក្រុមប្រឆាំង​ដែល​កំពុង​រត់ចោលស្រុក ហើយ​តែងតែ​ប្រឌិត​រឿង​កុហក​ឥត​ឈប់ឈរ​នោះ​ថា «​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន់​តេជោ​» គឺ មិនមែន​ជា​លុយ​កម្ចី​បរទេស​នោះ​ទេ គឺជា​គម្រោង BOT ហើយ​សម្តេច បាន​ផ្ញើ​សារ​ទៅ​ពួក​ទាំងនោះ​ទៀត​ថា កុំ​ប្រឌិត​រឿង​កុហក​ច្រើនពេក​ប្រយ័ត្ន​បាប​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា មន្ដ្រី​រាជរដ្ឋាភិបាល តាំង​ពី​អាណត្តិ​ទី​៦ រហូត​ដល់​អាណត្តិ​ទី​៧​នេះ មិន​ធ្វើ​អ្វី​ដែល​បំផ្លាញ​ជាតិ​នោះ​ទេ ប៉ុន្ដែ​គឺ​ធ្វើ​អ្វី​ដែល​គិតគូរ​ដល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ​។ សម្តេច​ធិបតី​បាន​បង្ហើប​ឲ្យដឹងថា មាន​ក្រុមប្រឆាំង​ម្នាក់​នៅ​ក្រៅ​ស្រុក បាន​ផ្ញើ​សារ​អង្វរ​ដល់​ជំនួយការ​សម្តេច ដើម្បី​សុំ​អន្តរាគមន៍​ចូល​ស្រុក​ខ្មែរ​វិញ​។ ក្រុម​ប្រឆាំង​នៅ​ក្រៅប្រទេស កំពុង​តែ​ធ្វើបាប​ប្រជាពលរដ្ឋ តាមរយៈ​ការ​ប្រឌិត​ព័ត៌មាន​មិន​ពិត​ឱ្យ​ប្រជាពលរដ្ឋ​ជឿ ដើម្បី​តែ​កេងចំណេញ​ផល​ប្រយោជន៍​នយោបាយរ​បស់​ពួកគេ​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច ពិសេស​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឱ្យ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ លុបបំបាត់​នូវ​រាល់​បទល្មើស​ផ្សេងៗ​ដែល​កើតមានឡើង​នៅក្នុង​មូលដ្ឋាន និង​យកចិត្តទុកដាក់​ការពារ​សន្ដិសុខ​សុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​សប្បាយរីករាយ​ក្នុងឱកាស​អបអរសាទ​រ​ចូលឆ្នាំ​សាកល​នា​ពេលខាងមុខ​នេះ​។​សម្ដេច​ធិបតី ក៏​បាន​ជំរុញ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ពន្លឿន​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ លូ ប្រឡាយ​រំដោះ​ទឹក​ចេញ​ពី​រាជធានី​ភ្នំពេញ​នៅ​តាម​ខណ្ឌ​នានា​ឱ្យ​បា​លឿន​ដើម្បី​បញ្ចៀស​ទឹកជំនន់​ជន់​លិច​នៅ​រាជធានី​ភ្នំពេញ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល