ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

លោក សុច ពិសី អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់រោទិ៍ បាន​អញ្ជើញ​ជា អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ក្លោងទ្វារ របង និង​សមិទ្ធផល​នានា នៅ​វត្ត​ព្រៃ​ធ្លក ស្ថិតនៅ​ភូមិ​ព្រៃ​ធ្លក ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង​

លោក សុច ពិសី អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់រោទិ៍ បាន​អញ្ជើញ​ជា អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ក្លោងទ្វារ របង និង​សមិទ្ធផល​នានា នៅ​វត្ត​ព្រៃ​ធ្លក ស្ថិតនៅ​ភូមិ​ព្រៃ​ធ្លក ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

រដ្ឋបាល​ស្រុក​កំពង់រោទិ៍ ៖​នា​ព្រឹក​ថ្ងៃអាទិត្យ ៩​កើត ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក សុច ពិសី អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់រោទិ៍ បាន​អញ្ជើញ​ជា អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ក្លោងទ្វារ របង និង​សមិទ្ធផល​នានា នៅ​វត្ត​ព្រៃ​ធ្លក ស្ថិតនៅ​ភូមិ​ព្រៃ​ធ្លក ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង​។​

​អញ្ជើញ​ជា​ភ្ញៀវ​កត្តិ​យស​ក្នុង​ពិធី​នេះមាន​៖
– លោក លោកស្រី អភិបាលរង នៃ​គណៈ​អភិបាលស្រុក
– លោក លោកស្រី ប្រធាន អនុប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ស្វាយ​តា​យាន
– លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក
– លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក
– លោក​មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក
– លោក លោកស្រី នាយករង​រដ្ឋបាល​សាលាស្រុក
– លោក លោកស្រី ប្រធាន​ការិយាល័យ​ចំណុះ​សាលាស្រុក​
– លោក​មេឃុំ​ស្វាយ​តា​យាន
– ព្រមទាំង​សប្បុរសជន​នានា​ដែល​បាន​បរិច្ឆាគ​ធនធាន​ថវិកា​ផ្ទាល់ខ្លួន​ក្នុង​ការចូលរួម​កសាង​សមិទ្ធផល​នានា​នៅក្នុង​វត្ត​ធ្លក​
​បាន​អញ្ជើញ​ជា​សមាជិក សមាជិកា​ក្នុង​អង្គពិធី​មាន​៖
– លោក លោកស្រី ក្រុមប្រឹក្សា​ឃុំ​ស្វាយ​តា​យាន
– លោក លោកស្រី ជា​មេភូមិ អនុ​ភូមិ និង​សមាជិក​ភូមិ​ក្នុង​ឃុំ​ស្វាយ​តា​យាន
– លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សា​ព្រៃ​ធ្លក និង​មត្តេយ្យ​សហគមន៍
– សិស្សានុសិស្ស​សាលាបឋមសិក្សា​ព្រៃ​ធ្លក
– ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្វាយ​តា​យាន –
– ព្រមទាំង​កងកំលាំង​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​តា​យាន និង​ប្រជា​ការពារ​ភូមិ
​សរុប​ចំនួន ៤៥០​នាក់ ជា​សមាជិក​អង្គពិធី​
​វត្តមាន​ចូលរួម​សរុប​ចំនួន ៥០០​នាក់​
ក្នុង​ពិធី​សំណេះសំណាល​នេះ មាន​ការប្រគល់​បច្ច័យ​ចូលរួម​សម្រាប់​កសាង​វត្ត​ព្រៃ​ធ្លក មាន​ចំនួន ៥,០០០,០០០​រៀល ក្នុង​៖
– បច្ច័យ​របស់​រដ្ឋបាល​ស្រុក​កំពង់រោទិ៍ ចំនួន ១,០០០,០០០​រៀល​
– បច្ច័យ​របស់ ឯកឧត្តម ណេ​ប សន និង​ក្រុមគ្រួសារ ចំនួន ២,៧០០,០០០​រៀល​
– បច្ច័យ​របស់​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ស្វាយ​តា​យាន​ចំនួន ៩០០,០០០​រៀល​
– បច្ច័យ​របស់​រដ្ឋបាល​ឃុំ​ស្វាយ​តា​យាន ចំនួន ៤០០,០០០​រៀល​
ចំពោះ​សមាជិក សមាជិកា ដែល​បាន​អញ្ជើញ​ចូលរួម​ទទួលបាន​អំណោយ​រួមមាន​៖
– ជូន សមាជិក សមាជិកា ៤០០​នាក់ ក្នុង​ម្នាក់ៗ សារុង ១
– ជូន​សិស្សានុសិស្ស​សាលាបឋមសិក្សា​ព្រៃ​ធ្លក ៤០០​នាក់ ម្នាក់ៗ សៀវភៅ ២​ក្បាល និង ខ្មៅ​ដៃ ២​ដើម ជ័​រលុប ២​ដុំ ថវិកា​ចំនួន ៥,០០០​រៀល និង​អាហារ ១​កញ្ចប់​។​

គូរបញ្ជាក់​ផងដែរ​ថា សមិទ្ធផល​ដែល​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ពិធី​នេះ​មាន​៖
១. ចាក់សាប​បេតុង​អា​ម៉េ​ក្នុង​បរិវេណ​វត្ត ៩,៥២០​ម៉ែត្រការ៉េ សរុប​ថវិកា ១៤២,៧៥០USD
២. ក្លោងទ្វារ​មុខ សរុប​ថវិកា ១២,៨៤០USD
៣. បង​មុខ ៦៥​ប្រឡោះ សរុប​ថវិកា ២២,៤០០USD
៤. របង​សំណាញ់​ប្រវែង ១៥០​ម៉ែត្រ សរុប​ថវិកា ២,៧៦៦USD
៥. កុដិ ១​ខ្នង សរុប​ថវិកា ២២,៧៥០USD
៦. រូប​សត្វ​តំណាង​ឆ្នាំ​ទាំង​១២ សរុប​ថវិកា ១,២០០USD
៧. បង្គោល​ភ្លើង​ថ្ម​ចំនួន ២១​ដើម សរុប​ថវិកា ២,០០០USD
៨. បង្គោល​ភ្លើង​ដែក​ចំនួន ៤០​ដើម សរុប​ថវិកា ៤,០០០USD
៩. រូប​កិន្នរ​ចំនួន ៣១​សរុប​ថវិកា ៣,១០០USD
​សរុប​ថវិកា​ចំនួន ២១៣,៨០៦ USD

លោក​អភិបាលស្រុក ក៏បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​ស​ជន ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ដែល​បាន​លះបង់​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ក្នុង​ការកសាង​សមិទ្ធ​នេះ​ឡើង​រួចរាល់​ជា​ស្ថាពរ និង​សូម​រួមគ្នា​ថែរក្សា​សមិទ្ធផល​ដែល​បាន​កសាង​រួច​នេះ​អោយ​បាន​ស្ថិតស្ថេរ​យូរអង្វែង ដើម្បី​ជា​ប្រយោជន៍​ដល់​វប្បធម៌ និង​សាសនា​របស់​ជាតិ​យើង លើសពី​នេះ​សូម​ខិតខំ​កសាង​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល