ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ព្រឹក​ថ្ងៃ​ចន្ទ ១៥ រោច ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៤ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និង​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេជោ បាន​អបអរសាទរ​ចំពោះ ឯកឧត្ដម Kyaw Soe Min ដែល​ត្រូវបាន​តែងតាំង​ជា ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​តេជោ បាន​លើកឡើង​ថា ឯកឧត្តម គឺជា​អ្នកការទូត​ទីមួយ ដែល សម្ដេច បាន​ទទួល​ជួប​ដំបូង បន្ទាប់​ពី សម្ដេច​ក្លាយជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​ក្នុងពេលដែល​សម្ដេច​ជា​ប្រមុខរដ្ឋស្ដីទី​ផងដែរ​។

​សម្ដេច​តេជោ​បានបង្ហាញ​នូវ​ក្ដីសង្ឃឹម​ថា ឯកឧត្តម​នឹង​ខិតខំ​ប្រើប្រាស់​តួនាទី​ថ្មី​របស់​ខ្លួន​ក្នុង​ការជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​ប្រវត្តិ​ទំនាក់ទំនង​ដ៏​យូរលង់​នេះ​ឲ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​។​

​ជា​កិច្ច​ឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានកើត​សរសើរ និង​ថ្លែងអំណរគុណ​ចំពោះ សម្ដេច​តេជោ ដែល​បាន​ទទួល​ជួប​ឯកឧត្តម និង​ប្រតិភូ​នាពេលនេះ និង​អបអរសាទរ​ចំពោះ សម្ដេច​និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ការបោះឆ្នោត​ព្រឹទ្ធសភា​កន្លងទៅ​ទទួលបាន​ជោគជ័យ និង​ជាងនេះទៅទៀត​គឺ សម្ដេច​តេជោ ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាមួយគ្នានេះ ឯកឧត្តម​ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំ​ផ្ដាំផ្ញើ សួរសុខទុក្ខ​ពី អតីត ឯកអគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា មុននេះ ដែល​បាន​ត្រឡប់​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ​ដោយ​ពុំ​បាន​ជម្រាបលា ថ្នាក់​ដឹកនាំ​កម្ពុជា​ដោយសារ​ពេលវេលា​មិន​អំណោយផល​។

​ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​សម្ដែង​នូវ​ក្ដី​រីករាយ​ដោយ​ឃើញ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេជោ កន្លងទៅ និង សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី នាពេលនេះ ដែល​បាន​ដើរ​នៅ​លើ​ផ្លូវត្រូវ​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​។ ហើយ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏​បាន​សម្ដែង​នូវ​ក្ដី​រីករាយ​ដែល ឯកឧត្តម មាន​វាសនា​បាន​មក​ធ្វើជា​អ្នក​ការទូត​នៅ​កម្ពុជា​នៅពេលនេះ ហើយ​ដែល​ប្រទេស​ទាំង​ពីរ​គឺ​មាន​ទំនាក់ទំនង​ដ៏​យូរលង់​ជាពិសេស​ទៅលើ​ប្រពៃណី វប្បធម៌ សាសនា ដូចគ្នា ។ ហើយ​ចាប់តាំងពី​ទំនាក់ទំនង​ការទូត​ឆ្នាំ​1955 មក គឺ​យើង​បាន​ខិតខំ​រក្សា​ទំនាក់ទំនង​នេះ​ហើយ​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រា​លំបាក ហើយ​យើង​ក៏​ជា​ប្រទេស​ជា​សមាជិក​អាស៊ាន​ដូច​គ្នា​ហើយ​តែងតែ​ជួយ​គ្នា​ក្នុងនាម​ជា​មិត្ត​ជិតស្និទ្ធ​។ នៅពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ 2022 កន្លងទៅនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏​បាន​កោតសរសើរ សម្ដេច​តេជោ ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ដែល​បាន​ខិតខំ​ប្រឹងប្រែង ជាពិសេស​គឺ​ការចូលរួម គាំទ្រ និង​ការពារ មី​យ៉ាន់​ម៉ា រហូត​សម្ដេច​តេជោ អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​ផ្ទាល់​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា គោលបំណង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​នៅ​មី​យ៉ាន់​ម៉ា​។​

​ជាមួយគ្នានេះដែរ នៅពេល​មី​យ៉ាន់​ម៉ា ជួប​ក្នុងពេល​វិបត្តិកូ​វីដ សម្ដេច​តេជោ ក៏ដូចជា រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ការជួយ​គាំទ្រ​ដល់​មី​យ៉ាន់​ម៉ា មានដូចជា​ថ្នាំពេទ្យ និង​សម្ភារៈ​ចាំបាច់​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​19​។

​ឯកឧត្ដម ឯកអគ្គរដ្ឋទូត ក៏​បាន​ប្ដេជ្ញា​ថា​ក្នុងនាម​ជា ឯកអគ្គរដ្ឋទូត​រប​ស់មី​យ៉ាន់​ម៉ា នឹង​ខិតខំ​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក៏ដូចជា​ពហុភាគី ក្នុង​ក្របខណ្ឌ​អាស៊ាន ក្រប​ខណ្ឌ​តំបន់ និង​ពិភពលោក ឱ្យ​កាន់តែ​ល្អ​ប្រសើរ​និង​រឹងមាំ​ថែម​ទៀត​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម ក៏​បាន​ស្នើសុំ​អនុសាសន៍​របស់ សម្ដេច​តេជោ ទៅលើ​ដំណោះស្រាយ​របស់​មី​យ៉ាន់​ម៉ា ឯកឧត្តម ក៏​បាន​បញ្ជាក់​អំពី​ស្ថានភាព​មី​យ៉ាន់​ម៉ា​ចុងក្រោយ​ជូន សម្ដេច​តេ​ជោថា ដោយសារ​មាន​ក្រុម​ភេរ​វករ​ធ្វើ​ការបះបោរ ទោះបីជា​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បាន​ខិតខំ​ធានា​ឲ្យមាន​សន្តិភាព សន្តិសុខ​នៅក្នុង​ប្រទេស​យ៉ាងណាក៏ដោយ ទន្ទឹមនឹងនោះ មី​យ៉ាន់​ម៉ា​ក៏​ទទួល​រងគ្រោះ​ពី​ការដាក់ទណ្ឌកម្ម​ពី​ប្រទេស​ខាងក្រៅ​ផងដែរ​។ ក្នុងនោះដែរ ឯកឧត្ដម ក៏បាន​លើកឡើង​អំពី​ការជួយ​ពី​ខាងក្រៅ​ដល់​ក្រុម​ភេរ​វករ ក្រុម​ជួញដូរ​គ្រឿងញៀន ការរត់ពន្ធ​មនុស្ស ដែល​ធ្វើ​ប្រទេស​ខាងក្រៅ​បានដាក់​សម្ពាធ​ទៅ​មី​យ៉ាន់​ម៉ា ថែម​ទៀត ធ្វើឱ្យ​មី​យ៉ាន់​ម៉ា​កាន់តែ​ជួប​ការលំបាក​។

​ឯកឧត្តម​ក៏​បាន​បង្ហាញ​អំពី​ការយកចិត្តទុកដាក់រ​បស់ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ក្នុង​ការរៀបចំ​អនុវត្ត​គោលការណ៍​៥​ចំណុច សម្រាប់​ការ​ឈានឆ្ពោះ​ទៅរក​ការបោះឆ្នោត ដោយ​ភាពត្រឹមត្រូវ​និង​យុត្តិធម៌ ខាងមុខនេះ ដោយ​ក្នុង​នោះ​មាន​គណបក្ស​ចំនួន​45 នឹងចូលរួម ។ ហើយ​រដ្ឋាភិបាល​ក៏​បាន​និង​កំពុង​ខិតខំ​ដើម្បី​រក្សា​នូវ​សន្តិភាព ដើម្បី​អោយ​វិល​ត្រឡប់​មក​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ និង​ប្រក្រតីភាព​មកវិញ​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ប្រមុខរដ្ឋស្ដីទី ក៏​បាន​អរគុណ​ចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែល​បាន​ធ្វើ​របាយការណ៍​អំពី​ស្ថានភាព​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ជូន សម្ដេច​ក៏​ដូចជា​ជំនួប​ទាំងមូល​នៅ​ពេល​នេះ និង​បង្ហាញ​ពី​ការថែទាំ​ក៏​ដូច​ជា​ការ​រឹតចំណង​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​បន្ថែមទៀត​។ សម្ដេច​តេជោ បានបញ្ជាក់​ថា​ឆ្នាំក្រោយ​នេះ​គឺជា​ខួប​លើក​ទី​៧០​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​យើង​ទាំងពីរ ហើយ​ដែល​មាន​ចំណាស់​ស្មើ​ទៅ​នឹង​អាយុ​របស់​សម្ដេច​ផងដែរ​។​

​ប្រទេស​យើង​ទាំង​ពីរ​គឺ​មាន​ទំនាក់ទំនង ទំនៀមទម្លាប់ វប្បធម៌ និង​សាសនា ជាពិសេស​គឺ​ឥទ្ធិពល​នៃ​សាសនា ដែល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ប្រទេស​យើង​ទាំង ៤​នៅ​តាម​ដង​ទន្លេមេគង្គ​មាន កម្ពុជា ឡាវ ថៃ និង មី​យ៉ាន់​ម៉ា​នឹង​ប្រារព្ធ​ពិធី ចូលឆ្នាំថ្មី ឬ​ហៅ​ថា​សង្ក្រាន្ត​ដូចគ្នា​។​

​កន្លងទៅ​គឺ​យើង​បាន​បង្កើត អាក​ម៉ិច នៅ​បាកាន ប្រទេស​មី​យ៉ាន់​ម៉ា​ដែលមាន​ប្រទេស​ឡាវ ថៃ កម្ពុជា មី​យ៉ាន់​ម៉ា ចូលរ​រួម ហើយ​យើង​ក៏មាន​កិច្ចសហប្រតិបត្តិការ​ជាច្រើន ដូច្នេះ​យើង​ត្រូវ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទាំងនេះ​។

​ពាក់ព័ន្ធ​នឹង​ស្ថានភាព មី​យ៉ាន់​ម៉ា សម្ដេច​តេជោ ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា​សម្ដេច មានបំណង​បន្ត​បំពេញ​ទស្សនកិច្ច​ទៅ​ប្រទេស​មាន​មី​យ៉ាន់​ម៉ា បន្តទៀត ប៉ុន្តែ​ក៏​អាកខាន​ទៅវិញ​ដោយសារ​ស្ថានភាព​សុខភាព​។​

​ទន្ទឹមនឹងនេះ ក្នុងនាម​សម្ដេច​ជា​ប្រធាន​ព្រឹទ្ធសភា បាន​លើក​ជា​សំណូមពរ​មួយ ដោយ​សម្ដេច​មាន​បំណង​ចង់​ជួប ឯកឧត្តម នាយ​ឧត្ដមសេនីយ៍​ជាន់ខ្ពស់ មីន អោ​ងឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ តាមរយៈ​វីដេអូ conference ដើម្បី​សួរ​សុខទុក្ខ​គ្នា​ផង ក៏ដូចជា​ពិគ្រោះ​ពិភាក្សា​ប្ដូរ​យោបល់ ស្វែងរក​ដំណោះស្រាយ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា ។

​សម្ដេច​តេជោ ក៏បាន​លើកឡើង​អំពី​ការរង​ទុក្ខ​លំបាក​វេទនា​របស់​កម្ពុជា​កន្លង​ទៅ បន្ទាប់ពី​ចេញពី​របប​ខ្មែរក្រហម​ហើយ​ត្រូវបាន​ទទួល​រង​ការដាក់ទណ្ឌកម្ម​ពី​ប្រទេស​ផ្សេងៗ បើ​ប្រៀបធៀប​កម្ពុជា​ពេល​នោះ​ជាមួយ​មី​យ៉ាន់​ម៉ា​បច្ចុប្បន្ន គឺ​កម្ពុជា​ស្ទើរតែ​ធ្ងន់ធ្ងរ​ជាង​មី​យ៉ាន់​ម៉ា​ទៅទៀត ប៉ុន្តែ​ដោយ​គោលនយោបាយ ឈ្នះ ឈ្នះ របស់​សម្ដេច និង​ការ​ជំនះ របស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេជោ និង គណបក្ស​ប្រជាជន​កម្ពុជា យើង​បាន​នាំមក​នូវ​ការបង្រួបបង្រួម​ជាតិ នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព និង​ការរីក​ចម្រើន​រហូត​ដល់​បច្ចុប្បន្ននេះ​។

​ជា​ចុងក្រោយ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី ឯកឧត្តម នាយ​ឧត្ដមសេនីយ៍​ជាន់ខ្ពស់ មីន អោ​ងឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ ជូន​ចំពោះ​សម្ដេច​តេជោ ផងដែរ​។

​សម្ដេច​តេជោ ក៏​បាន​ជូនពរ​ដល់ ឯកអគ្គរដ្ឋទូត ក៏ដូចជា​ប្រតិភូ​ដែល​បាន​ចូលជួប​សម្ដែង​ការគួរសម​ថ្ងៃនេះ និង​បាន​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ទៅដល់ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍​ជាន់ខ្ពស់ មីន អោ​ងឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ និង សូមឲ្យ ឯកអគ្គរដ្ឋទូត​ពាំនាំ​នូវ​សំណូមពរ​របស់​សម្ដេច ដើម្បី​ជួប​ពិភាក្សា​សួរសុខទុក្ខ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍​ជាន់ខ្ពស់ មីន អោ​ងឡាំង តាមរយៈ​វីដេអូ conference ក្នុងពេល​សមស្រប​ណាមួយ​អាច​នឹង​មុន​សង្ក្រាន្ត ឬ​ក៏​ក្រោយ​សង្ក្រាន្ត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល