ព្រះគ្រូចៅអធិការ លោកអាចារ្យ គណៈកម្មាធិការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ព្រះពុទ្ធធាក់អណ្ដែត ហៅវត្តក្ដីល្វា ដែលស្ថិតនៅភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សូមគោរពនិមន្ត និងអញ្ជើញ ព្រះសង្ឃ ពុទ្ធបរិស័ទ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនជិតឆ្ងាយទាំងអស់ ចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យសម្រាប់កសាង និងអភិវឌ្ឍសមិទ្ធផលនានាក្នុងវត្ត ។
កម្មវិធីបុណ្យនឹងប្រព្រឹត្តទៅ នៅថ្ងៃសុក្រ ១២ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ២:៣០ នាទីរសៀល ប្រារព្ធពិធីថ្វាយបង្គំព្រះរតនត្រ័យ នមស្ការ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត។
លុះវេលាម៉ោង ៤:០០ នាទីល្ងាច ស្តាប់ព្រះធម៌ទេសនា ដោយព្រះធម្មវង្សវាសី បណ្ឌិត ចន្ទមុនី ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំង និងជាព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ដើម្បីជាកិច្ចបង្ហើយបុណ្យ និងផ្សព្វផ្សាយព្រះធម៌ដល់ពុទ្ធបរិស័ទ។
អ្នកផ្តើមបុណ្យ ៖
– ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានឋានៈស្មើរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងមហាផ្ទៃ។
– លោកជំទាវ អគ្គមហាឧបាសិកា មហាសុធាភិសិរីចរិយា ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាគណៈសង្ឃនាយក នៃគណៈមហានិកាយព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបុត្រា បុត្រី ចៅៗ និងក្រុមការងាររាជធានីភ្នំពេញ។
ពិធីបុណ្យផ្កាប្រាក់សាមគ្គីនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងប្រមូលបច្ច័យសម្រាប់ទ្រទ្រង់ព្រះពុទ្ធសាសនា កសាង និងអភិវឌ្ឍសមិទ្ធផលនានាក្នុងវត្តព្រះពុទ្ធធាក់អណ្ដែត ហៅវត្តក្ដីល្វា ឱ្យកាន់តែរីកចម្រើន និងជាទីសក្ការៈរបស់ពុទ្ធបរិស័ទជិតឆ្ងាយ។
អាត្មាភាព ជាព្រះគ្រូចៅអធិការ លោកអាចារ្យ គណៈកម្មាធិការវត្ត និងពុទ្ធបរិស័ទទាំងអស់ សូមគោរពនិមន្ត និងអញ្ជើញសប្បុរសជនគ្រប់មជ្ឈដ្ឋាន ចូលរួមក្នុងពិធីបុណ្យនេះ ដោយក្តីជ្រះថ្លា ដើម្បីទទួលបាននូវបុណ្យកុសល និងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖
លោកបណ្ឌិត ឃីម រដ្ឋា ចាងហ្វាងការផ្សាយ រដ្ឋារស្មីស្ទឹងត្រង់
ទូរស័ព្ទ៖ 069 254 747 / 097 686 4747 / 076 444 4373 ៕







