ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​!
0

លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង ចុះ​ធ្វើ​អធិការកិច្ច​នៅ​ពន្ធនាគារ​ខេត្ត ដើម្បី​ពង្រឹង​សីលធម៌​វិជ្ជាជីវៈ និង​ការគោរព​សិទ្ធិមនុស្ស​

លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង ចុះ​ធ្វើ​អធិការកិច្ច​នៅ​ពន្ធនាគារ​ខេត្ត ដើម្បី​ពង្រឹង​សីលធម៌​វិជ្ជាជីវៈ និង​ការគោរព​សិទ្ធិមនុស្ស​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ព្រះវិហារ​៖ នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៦ ក្រុមការងារ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ ដឹកនាំ​ដោយ លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង បាន​ចុះ​ធ្វើ​អធិការកិច្ច​ផ្ទាល់​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ដោយ​មាន​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី លោក ឧត្ដម​អគ្គានុរក្ស​ថ្នាក់​លេខ​២ យន់ ម៉ា​នី ប្រធាន​ពន្ធនាគារ​ខេត្ត​។​

​បេសកកម្ម​ចុះ​ធ្វើ​អធិការកិច្ច​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ​មើល​ស្ថានភាព​ទូទៅ​នៃ​ការគ្រប់គ្រង ធានា​ថា​លក្ខខណ្ឌ​រស់នៅ និង​ការអប់រំ​កែប្រែ​ជន​ជាប់ឃុំ ស្រប​ទៅតាម​បទដ្ឋាន​ច្បាប់​ជាតិ និង​អន្តរជាតិ​។ លើសពីនេះ កិច្ច​ពិភាក្សា​រវាង​ស្ថាប័ន​ទាំងពីរ បាន​សង្កត់ធ្ងន់​ទៅលើ​តួនាទី​ដ៏​សំខាន់​របស់​មន្ត្រី​ពន្ធនាគារ ដែល​មិន​ត្រឹមតែ​ជា​អ្នក​ថែរក្សា​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា «​អ្នក​អប់រំ​កែប្រែ​» ដែល​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌​វិជ្ជាជីវៈ​ខ្ពស់ ភាព​អត់ធ្មត់ និង​ការគោរព​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ​។​

​សូមបញ្ជាក់​ថា ការពង្រឹង​សណ្ដាប់ធ្នាប់ និង​ការលើកកម្ពស់​សីលធម៌​វិជ្ជាជីវៈ​នៅក្នុង​ប្រព័ន្ធ​ពន្ធនាគារ នៅតែ​ជា​កិច្ចការ​អាទិភាព​មួយ​ក្នុង​ការធានា​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​ប្រកបដោយ​តម្លាភាព និង​មនុស្សធម៌​។

​លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ក្នុង​ការថែរក្សា​សន្តិសុខ​បាន​ល្អប្រសើរ ព្រមទាំង​បាន​រំលឹក​ផង​ដែរ​អំពី​សារៈសំខាន់​នៃ​ការបន្ត​ការអប់រំ​ទូន្មាន​ដល់​ជន​ជាប់​ឃុំ ដើម្បី​ត្រៀម​លក្ខណៈសម្បត្តិ​ឱ្យ​ពួកគេ​អាច​សមាហរណកម្ម​ចូល​ក្នុង​សង្គម​វិញ​ដោយ​សន្តិវិធី និង​ក្លាយ​ជា​ពលរដ្ឋ​ល្អ​នាពេល​អនាគត​។​

​ជា​ចុងបញ្ចប់ លោក ស្រេង វុទ្ធា ក៏​បាន​ពាំនាំ​ពាក្យ​ផ្ដាំផ្ញើ និង​ពាក្យសួ​រសុខ​ទុក​របស់ ឯកឧត្តម ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ ដល់​ជន​ជាប់​ឃុំ​ទាំងអស់ និង​បាន​ណែនាំ​បន្ថែម​ឲ្យ​ជន​ជាប់​ឃុំ​យកចិត្តទុកដាក់​គោរព​វិន័យ​សណ្ដាប់ធ្នាប់ បទបញ្ជា​របស់​ពន្ធនាគា​រ កុំ​បង្កបញ្ហា​នាំឲ្យ​កើត​បទល្មើស​ថ្មី​មួយទៀត យកចិត្តទុកដាក់​ថែទាំ​សុខភាព​ផ្ទាល់ខ្លួន យកចិត្តទុកដាក់​រៀន​ជំនាញ​វិជ្ជាជីវៈ​ដើម្បី​ចេញ​ទៅ​វិញ​ប្រកបមុខរបរ​ផ្គត់ផ្គង់​គ្រួសារ និង​ចេះ​គោរព​គ្នា​ទៅវិញទៅមក យោគយល់​អ្នក​ជាប់​ឃុំ​ជាមួយគ្នា កែ​ខ្លួន​ធ្វើ​ជា​មនុស្ស​ល្អ ក្លាយ​ជា​បុគ្គល​ឆ្នើម​ជា​មូលហេតុ​នាំ​ឲ្យមាន​ការបន្ធូរបន្ថ​យ​ទោស​រាល់​បុណ្យជាតិ​ម្ដងៗ និង​រួច​ទោស​ឆាប់​បាន​ចូល​ទៅ​រួមរស់​ក្នុង​សង្គម​វិញ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល