ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ដោយមើលឃើញពីការខិតខំប្រឹងប្រែង និងការលះបង់ពេលវេលាក្នុងការបំពេញភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោក ធឹម សំអាន អភិបាល នៃ គណៈអភិបាលខណ្ឌព្រែកព្នៅ និងលោក សន ស៊ិន ចៅសង្កាត់គោករកា បានឧបត្ថម្ភអង្ករ ឯកសណ្ឋាន និងថវិកា ជូនដល់ប្រជាការពារសង្កាត់គោករកា ចំនួន ២៨នាក់ រួមមាន៖
-ម្នាក់ៗទទួលបានអង្ករ ចំនួន ២០គីឡូក្រាម ជាអំណោយដ៏ថ្លៃថ្លារបស់លោកអភិបាលខណ្ឌ។
-ម្នាក់ៗទទួលបានឯកសណ្ឋាន ១កំប្លេ និងថវិកា ចំនួន ១០០,០០០រៀល ជាអំណោយដ៏ថ្លៃថ្លារបស់លោក សន ស៊ិន ចៅសង្កាត់គោករកា។
-ថ្នាំដុសធ្មេញ( ស៊ូកាន់យ៉ា) ជាអំណោយរបស់ លោកស្រី រិន លីហេង និងស្វាមី ។
ក្នុងឱកាសនេះ ប្រជាការពារសង្កាត់គោករកា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរចំពោះការយកចិត្តទុកដាក់របស់លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងលោក សន ស៊ិន ចៅសង្កាត់គោករកា ដែលតែងតែគិតគូរ និងជួយឧបត្ថម្ភលើកទឹកចិត្តដល់កងកម្លាំងប្រជាការពារ។
សូមគោរពជូនពរលោកទាំងពីរ ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខ សុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន៕








