ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​!
0

បណ្ណ​កម្មសិទ្ធិ​ដីដ្លី​ជិត ៣ ពាន់​បណ្ណ ត្រូវ​ចែក​ជូន​ពលរដ្ឋ​នៅ​ឃុំ​បុស​លាវ ក្រោម​អធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា

បណ្ណ​កម្មសិទ្ធិ​ដីដ្លី​ជិត ៣ ពាន់​បណ្ណ ត្រូវ​ចែក​ជូន​ពលរដ្ឋ​នៅ​ឃុំ​បុស​លាវ ក្រោម​អធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ក្រចេះ​) ៖ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៦ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ខេត្ត​ក្រចេះ បាន​អញ្ជើញ​ជា​អធិបតីភាព​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ (​ប្លង់រឹង​) ចំនួន ២ ៧៧៧​ក្បាលដី ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​តា​លុស ភូមិ​បុស​លាវ​លើ ភូមិ​បុស​លាវ​ក្រោម និង​ភូមិ​ព្រែក​តាថឹង ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ហឿ ស៊ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ​, ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ប្រធាន អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ព្រែក​ប្រសព្វ អភិបាល​ស​ស្រុក​ស្ដីទី ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និង​ប្រជាពលរដ្ឋ​ជាង ៩០០​នាក់​។ ពិធី​នេះ​ធ្វើឡើង​នៅ​វត្ត​បុស​លាវ​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ថ្លែងថា បណ្ណ​កម្មសិទ្ធិ​ដីធ្លី មាន​អត្ថប្រយោជន៍​យ៉ាង​ទូលំទូលាយ ចំពោះ​ជីវភាព​គ្រួសារ សហគមន៍ និង​ការអភិវឌ្ឍ​សង្គម​។ បណ្ណ​កម្មសិទ្ធិ​ផ្តល់​សុវត្ថិភាព​នៃ​ការកាន់កាប់​ដីធ្លី នៅពេល​មាន​បណ្ណ​កម្មសិទ្ធិ​ប្រជា​ល​រដ្ឋ អាច​រស់នៅ​ប្រកប​របរ និង​អភិវឌ្ឍន៍​ដីធ្លី​របស់​ខ្លួន ដោយ​មិន​មាន​ការភ័យខ្លាច​ពី​ភាពមិនច្បាស់លាស់ សុវត្ថិភាព​ផ្នែក​ដីធ្លី​នេះ មាន​សារៈសំខាន់​ខ្លាំងណាស់ ពីព្រោះ​វា​បង្កើត​ទំនុកចិត្ត​ឱ្យ​គ្រួសារ និង​សហគមន៍​។

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា ជម្លោះ​ដីធ្លី​ភាគច្រើន​កើតឡើង​ដោយសារតែ​ការបែងចែក​ព្រំដី​មិន​ច្បាស់លាស់ ការខ្វះ​ឯកសារ ការយល់​ខុស​រវាង​អ្នកជិតខាង ឬ​ការទាមទារ​សិទ្ធិ​ជាន់គ្នា​។ ដូច្នេះ នៅពេល​មាន​ការវាស់វែង​បាន​ត្រឹមត្រូវ និង​ការចេញ​បណ្ណ​បាន​ត្រឹមត្រូវ ព្រំ​ដី​ត្រូវបាន​កំណត់​ច្បាស់ សិទ្ធិ​នៃ​ការគ្រប់គ្រង​ដីធ្លី​ត្រូវបាន​ទទួលស្គាល់​ច្បាស់លាស់ ហើយ​ជម្លោះ​អាច​ត្រូវបាន​កាត់បន្ថយ​យ៉ាងច្រើន​។

​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​, ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​បន្តថា បណ្ណ​កម្មសិទ្ធិ​អាច​បង្កើន​តម្លៃ​ទ្រព្យសម្បត្តិ ដី​ដែល​មាន​បណ្ណ​កម្មសិទ្ធិ​ច្បាស់លាស់ មាន​តម្លៃ​ខ្ពស់ជាង​ដី​ដែល​មិន​មាន​ឯកសារ​ត្រឹមត្រូវ និង​ជា​ទ្រព្យសម្បត្តិ​ដែល​មាន​សុវត្ថិភាព ងាយស្រួល​ក្នុង​ការផ្ទេរ លក់ ទិញ ជួល ឬ​ការប្រើប្រាស់​តាម​តម្រូវការ​ស្របច្បាប់​។

​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ខេត្ត​ក្រចេះ បាន​គូស​រំលេច​ថា ការរៀបចំ​ដីធ្លី​នៅ​ប្រទេស​កម្ពុជា គឺ​មាន​ប្រវត្តិ​ស្មុគស្មាញ ក្រោយ​សង្គ្រាម និង​បញ្ហា​អតីតកាល ប្រព័ន្ធ​ឯកសារ​ដី​ជា​ច្រើន​ត្រូវបាន​បាត់បង់ ឬ​ក៏​មិន​មាន​ភាព​ពេញលេញ ដូច្នេះ​ការស្តារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​ដីធ្លី ការវាស់វែង និង​ការចេញ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី គឺជា​ការងារ​ធំ​មួយ​ដែល​ត្រូវការ​ពេលវេលា ធនធានមនុស្ស បច្ចេកទេស និង​ការសហការ​គ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។​

​ត្រង់​ចំណុច​នេះ រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​សង្កត់ធ្ងន់ថា បើទោះបី​ការងារ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​មាន​ការលំបាក​យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល បាន​បន្ត​ជំរុញ​ដោយ​ប្តេជ្ញាចិត្ត​ខ្ពស់ គឺ​បាន​ចាត់ទុក​ការធានា​សិទ្ធិ​លើ​ដីធ្លី​របស់​ប្រជាពលរដ្ឋ គឺជា​ការវិនិយោគ​ដ៏​សំខាន់ សម្រាប់​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​យូរអង្វែង​។

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ការ​ដែល​បងប្អូន​ទទួលបាន​បណ្ណ​កម្មសិទ្ធិ​នៅថ្ងៃនេះ គឺជា​ផល​សម្រេច​ជាក់ស្តែង​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការនាំ​សេវាសាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។ នៅពេល​បងប្អូន​ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ហើយ សូម​ចងចាំ​ថា បណ្ណ​នេះ​ផ្តល់​សិទ្ធិ ប៉ុន្តែ ក៏​នាំ​មក​នូវ​ការទទួលខុសត្រូវ​ផងដែរ សិទ្ធិ​លើ​ដីធ្លី ត្រូវតែ​ភ្ជាប់​ជាមួយនឹង​ការគោរព​ច្បាប់ ការគោរព​ព្រំដី​អ្នកជិតខាង គោរព​ផលប្រយោជន៍​សាធារណៈ និង​ការប្រើប្រាស់​ដី​ដោយមាន​ផែនការ​ច្បាស់លាស់​»​។

​យោងតាម​របាយការណ៍​ស្វាគមន៍​របស់លោក អ៊ូ សុបុណ្ណ​កា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ក្រចេះ បានឱ្យដឹងថា លទ្ធផល​នៃ​ការចុះបញ្ជី​ដីធ្លី​នៅក្នុង​ស្រុក​ចិត្រ​បុរី តាំងពី​ចាប់ផ្តើម​រហូតដល់​បច្ចុប្បន្ន សម្រេចបាន​រួមមាន​៖ វាស់វែង​ចំនួន ៤៨,២១២​ក្បាលដី​, ប្រមូល​ទិន្នន័យ​ចំនួន ៤១,៣៥០​ក្បាលដី​, បញ្ជូល​ទិន្នន័យ​ចំនួន ៣៧,៣៣០​ក្បាលដី​, គូស​ក្បាលដី​ចំនួន ៤៨,១៨៧​ក្បាលដី​, ក្បាលដី​បិទ​ផ្សាយ​ចំនួន ២៣,៥៣២​ក្បាលដី​, ចេញ​បណ្ណ​ចំនួន ១៧,៩០៦​ក្បាលដី និង​ចែក​បណ្ណ​ចំនួន ១១,៥៦៧​ក្បាលដី​។​

​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី បានបញ្ជាក់​ថា ក្រោម​ការអនុវត្ត​កិច្ចសហប្រតិបត្តិកា​រប​ច្ចេកទេស​របស់​ក្រុមការងារ​គ្រប់គ្រង​តំបន់​វិនិច្ឆ័យ ជាមួយ​អាជ្ញាធរ​ស្រុក ឃុំ ភូមិ និង​មាន​ការចូលរួម​យ៉ាង​សកម្ម​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​ក្រចេះ បាន​បន្ត​ចេញ​នូវ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលវត្ថុ ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី​ចំនួន ៤​ភូមិ គឺ​ភូមិ​តា​លុស ភូមិ​បុស​លាវ​លើ ភូមិ​បុស​លាវ​ក្រោម និង​ភូមិ​ព្រែក​តាថឹង ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ចំនួន ២,៧៧៧​ក្បាល​ដី​ក្នុង​នោះ​រួមមាន​៖
*​ភូមិ​តា​លុស ៩៥៥​ក្បាលដី រួមមាន​៖ ដី​លំនៅឋាន ចំនួន ៦៣២​ក្បាលដី​, ដី​កសិកម្ម ចំនួន ៣១៨​ក្បាលដី​, វត្ត ចំនួន ០១​ក្បាលដី​, គណបក្ស ចំនួន ០១​ក្បាលដី​, មណ្ឌល​សុខភាព ចំនួន ០១​ក្បាលដី​, ដី​កប់ខ្មោច ចំនួន ០២​ក្បាលដី​, ដី​អវត្តមាន ចំនួន ៦៥​ក្បាលដី និង​ដី​វិវាទ ចំនួន ០៣​ក្បាលដី​។​
*​ភូមិ​បុស​លាវ​លើ ចំនួន ៧៤៤​ក្បាលដី រួមមាន​៖ ដី​លំនៅឋាន ចំនួន ៤១២​ក្បាលដី​, ដី​កសិកម្ម ចំនួន ៣២៧​ក្បាលដី​, វត្ត​ចំនួន ០១​ក្បាលដី​, ស្រះ ចំនួន ០១​ក្បាលដី​, ទួល​អ្នកតា ចំនួន ០១​ក្បាលដី​, ដី​កប់ខ្មោច ចំនួន ០២​ក្បាលដី​, ដី​អវត្តមាន ចំនួន ៣៤ ក្បាលដី និង​ដី​វិវាទ ចំនួន ០២​ក្បាលដី​។​
*​ភូមិ​បុស​លាវ​ក្រោម ចំនួន ៦២១​ក្បាលដី រួមមាន​៖ ដី​លំនៅឋាន ចំនួន ២១២​ក្បាលដី​, ដី​កសិកម្ម ចំនួន ៤០៧​ក្បាលដី​, សាលាឃុំ ចំនួន ០១​ក្បាលដី​, ដី​កប់ខ្មោច ចំនួន ០១​ក្បាលដី​, ដី​អវត្តមាន ចំនួន ៣២​ក្បាលដី​, ដី​វិវាទ ចំនួន ០២​ក្បាលដី​។​
*​ភូមិ​ព្រែក​តាថឹង ចំនួន ៤៥៧​ក្បាលដី រួមមាន​៖ ដី​លំនៅឋាន ចំនួន ១២៨​ក្បាលដី​, ដី​កសិកម្ម ចំនួន ៣២៩​ក្បាលដី​, ដី​អវត្តមាន ចំនួន ៣៦​ក្បាលដី​៕

​នា​ទីបញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ថា សូម​កុំ​មើល​បណ្ណ​កម្មសិទ្ធិ​ត្រឹមតែ​ជា​ឱកាស​សម្រាប់​លក់​ដី​ភ្លាមៗ​ឱ្យសោះ ប៉ុន្តែ ត្រូវ​គិត​ឱ្យ​វែងឆ្ងាយ​។ ជាពិសេស​សូមកុំ​លួច​ចូល​កាប់​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ ដើម្បី​យក​មក​ធ្វើ​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់​ឱ្យ​សោះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល