ទាន់ហេតុការណ៍
ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​
0

ឯកឧត្តម ខៀវ កាញារីទ្ធ ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​៤៦ និង សន្និសីទ​លើក​ទី​១៩ នៃ​វិទ្យាស្ថាន​ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ AIBD ឆ្នាំ​២០២១ ស្តីពី “​ការដឹកនាំ​ប្រព័ន្ធ​ផ្សាយ​ក្នុង​បរិបទ​ថ្មី​”

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២១ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន ដឹកនាំ​គណ​:​ប្រតិភូ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី ៤៦ និង​សន្និសីទ​លើក​ទី​១៩ នៃ​វិទ្យាស្ថាន ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ អាស៊ី​- ប៉ាស៊ីហ្វិក AIBD ឆ្នាំ ២០២១ ស្តីពី “​ការដឹកនាំ​ប្រព័ន្ធ​ផ្សាយ​ក្នុង​បរិបទ​ថ្មី​” តាមរយៈ ប្រពន្ធ័​វីដេអូ​អន​ឡាញ នៅ​សាលប្រជុំ​ព្រះវិហារ ក្រសួង​ព័ត៌មាន​។​

​លោកស្រី Philomena Gnanapragasam អគ្គនាយិកា AIBD និង​ជា ប្រធាន​អង្គប្រជុំ បាន​ជម្រាបជូន​ពី​គោលបំណង នៃ​កិច្ចប្រជុំ​នាឱកាស​នេះ គឺ ដើម្បី​ពិនិត្យ​លើ​របាយការណ៍​សកម្មភាព​ដែល AIBD សម្រេច​បាន​កន្លងមក​។​
​អង្គប្រជុំ​បាន​ស្តាប់​មតិ​ជា​បន្តបន្ទាប់​ដែល​បាន​លើកឡើង​ដោយ​ថ្នាក់ដឹកនាំ​នៃ​បណ្តាល​ប្រទេស​ជា សមាជិក AIBD ។​

​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ថ្លែង​សុន្ទរកថា នៅក្នុង​ឱកាស កិច្ចប្រជុំ​ដោយ​បញ្ជាក់ថា ការជួប​គ្នា​នៅ​ពេល​នេះ ជា​សមូហភាព​ដែល​ទាក់ទង នឹង​ព័ត៌មាន និង​តំណាង​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន ។
​ប្រាកដ​ណាស់​ថា ទាំងអស់គ្នា បាន​មើល​ដោយ​ក្តីរ​ន្ធ​ត់ នៅពេល​ដែល​ជំងឺ Covid-19 រាតត្បាត បាន​នាំមក​នូវ​រលក​យក្ស ស៊ូណាមិ នៃ​ព័ត៌មាន និង ភាពច្របូកច្របល់​។ ឥទ្ធិពល​អវិជ្ជមាន​នៃ​ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​មិន​ពិត លើ​នយោបាយ សេដ្ឋកិច្ច សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​វប្បធម៌ គឺ​មិន អាច​ប្រកែក បាន​។ ជាមួយនេះ បាន​បង្អាក់​ដល់​ការរួបរួម និង​សន្តិភាព​របស់​ប្រទេស ធ្វើឱ្យ​មាន​ការមិនទុកចិត្ត​គ្នា ការបែកបាក់​គ្នា និង​អំពើ​ហិង្សា​រវាង​ប្រជាជន និង ធ្វើឱ្យ ប៉ះពាល់ ដល់​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

​ឯកឧត្តម រដ្ឋមន្ត្រី បាន​កោតសរសើរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់ AIBD សម្រាប់​ការផ្តល់​កន្លែង​ទំនេរ ដល់​អ្នក​ធ្វើ​គោលនយោបាយ និង​អ្នកអនុវត្ត​ប្រព័ន្ធ ផ្សព្វផ្សាយ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​កើនឡើង​ផ្សេងៗ ជាពិសេស​ក្នុង​អំឡុងពេល ចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​។

​ជោគជ័យ​មួយ​ដែល AIBD និង​សមាជិក​រួមគ្នា បង្កើត​បាន​ធម្មនុញ្ញ​ប្រព័ន្ធ ផ្សព្វផ្សាយ ដែលជា​ឯកសារ​ដែល​មាន​គោលបំណង ដោះស្រាយ​បញ្ហា​សំខាន់ៗ ចំនួន ប្រាំមួយ ដែល​កំពុង​ប្រឈមមុខ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ ។ ធម្មនុញ្ញ​ប្រព័ន្ធ ផ្សព្វផ្សាយ បាន​បញ្ជាក់​អំពី​ទិដ្ឋភាព​ដ៏​សំខាន់​បំផុត​សម្រាប់​ទាំងអស់គ្នា​នៅទីនេះ ។

ដូច​សុភាសិត​មួយ​ចែង​ថា​៖ «​ការរួម​គ្នា​គឺជា​ការចាប់ផ្តើម រក្សា​ជាមួយគ្នា​គឺ ជា ការរីកចម្រើន​, ការធ្វើការ​ជាមួយ​គ្នា គឺជា​ជោគជ័យ​»​។ ជា​ការពិត​ណាស់ គឺជា ពេលវេលា​សម្រាប់​កិច្ចសហប្រតិបត្តិការ កាន់តែ​ខ្លាំង​ក្នុង​ចំណោម​អង្គការ សមា ជិក​នៃ AIBD ដើម្បី​រួមគ្នា និង​លើកកម្ពស់​ព័ត៌មាន​ពិត​ប្រាកដ និង​ការសរសេរ កម្ម​វិធី​ដ៏​ល្អ​។

វា​ដល់​ពេល​ហើយ​ដើម្បី​ពិចារណា និង​ដឹកនាំ​អង្គការ​នេះ ដែល ទាំងអស់គ្នា​ជា​អ្នកទទួលផល ឆ្ពោះទៅ​កាន់​កម្ពស់​កាន់តែ​ច្រើន បង្កើត​អនាគត​ដ៏ មាន​តម្លៃ​សម្រាប់​ឧស្សាហកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​។​

​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​នេះ​ដែរ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ត្រូវបាន AIBD ផ្តល់​ពានរង្វាន់ “Lifetime Achievement Award ” “​រង្វាន់​សមិទ្ធិ ផល​ប្រចាំជីវិត ” ជាការ​បញ្ជាក់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ការចូលរួម​យ៉ាង​ច្រើន ក្នុង​វិស័យ​សារព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការចូលរួមចំណែក សំខាន់​ជា​មួយ AIBD ។

​ឯកឧត្តម ខៀវ កាញារីទ្ធ បាន​ថ្លែងអំណរគុណ​ដល់ AIBD ចំពោះ​ពាន រង្វាន់​មួយ​នេះ ហើយ​បាន​បញ្ជាក់ថា ពាន់រង្វាន់​នេះ គឺ​មិនមែន​តែ​សម្រាប់ ឯកឧត្តម រដ្ឋមន្ត្រី តែ​ម្នាក់​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​ក្រុមការងារ ទាំងអស់​នៃ ក្រសួង ព័ត៌មាន​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការបំពេញ​ការងារ​និង​សម្រេចបាន នូវ​ជោគជ័យ​ជាច្រើន ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល