ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​នាំយក​អំណោយ​សប្បុរសធម៌ ជូន​ស្ត្រី​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ខ្វះខាត​ជីវភាព នៅ​ស្រុក​កៀនស្វាយ​ - ​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​ - កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - កម្ពុជា​-​អូស្ត្រាលី ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចប់​បេសកកម្ម​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​ជូន ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ជោគជ័យ​! - បញ្ហា​កាក​ស្រា​បៀរ​កែច្នៃ​ជា​ចំណី​សត្វ​នៅ​ស្រុក​គងពិសី​អូសបន្លាយ​ដល់ ៣​ឆ្នាំ​៖ ប្រជាពលរដ្ឋ​ទទូច​សុំ​ឱ្យ​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​បច្ចេកទេស ចង្វាក់​ផលិតកម្ម និង​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ច្បាស់លាស់​ - ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ភូមិ​បឹង​ងោង ស្នើសុំ​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន ចាត់វិធានការ​បន្ទាន់​លើ​ក្រុមហ៊ុន «​វេង​សេង​ហ្គ្រី​ន​» បង្ហូរ​ទឹកស្អុយ និង​ទុកដាក់​សំរាម​គ្មាន​ស្ដង់ដា ផ្ទុយ​ពី​គោលនយោបាយ​ភាព​ស្អាត និង​បៃតង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង ចូលរួម​ការពារ សន្តិសុខ និង​រក្សា​សណ្តាប់ធ្នាប់ ក្នុង​ពិធី​“​បើក​ព្រឹត្តិការណ៍ ភូមិ​ហ្វ្រង់​កូហ្វូ​នី​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ពិធីបុណ្យ​កឋិនទាន​មហា​សាមគ្គី របស់​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​-​ខេត្ត
0

គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​

គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​-​វិមាន​សន្តិភាព ៖ នា​ព្រឹក​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៦, នៅ​វិមាន​សន្តិភាព​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា (American Cambodian Business Chamber – ACBC) ដឹកនាំ​ដោយ លោកស្រី ចាន់ សុខ​វាសនា (Sokveasna Chan) ស្ថាបនិក និង​ជា​ប្រធាន ACBC ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ក្នុងឱកាស​នៃ​ជំនួប​, លោកស្រី​ប្រធាន ACBC បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​ធិបតី​ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​គណៈប្រតិភូ ACBC ចូលជួប​សម្ដែង​ការគួរសម និង​បាន​គោរព​ជម្រាប​ជូន​អំពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​ធុរកិច្ច ដើម្បី​ស្វែងរក​កាលានុវត្តភាព​នៃ​ការវិនិយោគ​នៅ​កម្ពុជា​។ លោកស្រី​បាន​បញ្ជាក់ថា ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​ធុរកិច្ច​នេះ​, គណៈប្រតិភូ​បាន​ជួបពិភាក្សា​ការងារ និង​សម្ដែង​ការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​បាន​សម្តែង​ការកោតសរសើរ​ព្រមទាំង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការស្វាគមន៍ និង​ការគាំទ្រ​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​បាន​ចែករំលែក​ព័ត៌មាន​អំពី​សក្តានុពល​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​របស់​កម្ពុជា​។ ជាពិសេស​, បណ្តា​ក្រុមហ៊ុន​របស់ ACBC បានបង្ហាញ​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ក្នុងការ​បណ្តាក់ទុន​វិនិយោគ​លើ​វិស័យ​ឡូ​ជី​ស្ទីក​, វិស័យ​កសិកម្ម និង​គ្រឿង​សង្ហា​រឹម សំដៅ​ជំរុញ​ការតភ្ជាប់​រវាង​វិនិយោគិន​នៃ​ប្រទេស​ទាំង​ពីរ និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​មាន​វិសាលភាព​ថែម​ទៀត​។​

​ជា​ការឆ្លើយតប​, សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ស្ថាបនិក និង​គណៈប្រតិភូ ACBC ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​ធុរកិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ​។ សម្តេច​ធិបតី​បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​នេះ​ថា​ជា​កម្លាំងចលករ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការជំរុញ​ការតភ្ជាប់​ទំនាក់ទំនង​ធុរកិច្ច​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ដោយ​បាន​គូសបញ្ជាក់ថា ប្រទេស​ទាំង​ពីរ​នៅ​មាន​សក្តានុពល​ជាច្រើន​ដែល​អាច​ពង្រីក​កិច្ចសហប្រតិបត្តិការ​បា​ន ជាពិសេស លើ​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​។ សម្តេច​ធិបតី​ក៏​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា នៅ​ថ្ងៃ​អនាគត ផលិតផល​កម្ពុជា​នឹង​មាន​វត្តមាន​កាន់តែ​ច្រើន​ឡើង​នៅលើ​ទីផ្សារ​សហរដ្ឋអាមេរិក​។ បន្ថែម​ពី​នេះ​, សម្តេច​ធិបតី​បាន​គូស​រំលេច​ពី​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់​គោលដៅ​ប្រែក្លាយ​កំពង់ផែ​ក្រុងព្រះសីហនុ​ឱ្យទៅ​ជា​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទីក​ក្នុង​តំបន់ ព្រមទាំង​មាន​បំណង​ជំរុញ​ការតភ្ជាប់​រវាង​កំពង់ផែ​នេះ ជាមួយ​បណ្តា​កំពង់ផែ​សំខាន់ៗ​របស់​សហរដ្ឋអាមេរិក​ផងដែរ​៕

​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល