ទាន់ហេតុការណ៍
ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​
0

ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​

ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ក្រសួង​ព័ត៌មាន និង​សមាគម​ជប៉ុន​-​កម្ពុជា (Japan-Cambodia Association – JCA) កំពុង​ចាប់ផ្តើម​កិច្ចសហប្រតិបត្តិការ​លើ​ការអភិរក្ស និង​បំប្លែង​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ​ដែល​បាន​ថត​ទុក​ពី​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​ជាតិ និង​ព្រឹត្តិការណ៍​សំខាន់ៗ​នានា ទៅ​ជា​ទម្រង់​ឌីជីថល ដើម្បី​រក្សា​ទុក​ជា​ប្រភព​ឯកសារ​ប្រវត្តិសាស្ត្រ​ដ៏​មាន​តម្លៃ និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​

​កិច្ចសហប្រតិបត្តិការ​នេះ ត្រូវបាន​លើកយក​មក​ពិភាក្សា នៅក្នុង​ជំនួប​រវាង​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជាមួយ​គណៈប្រតិភូ​សមា​គម​ជប៉ុន​-​កម្ពុជា (JCA) ដឹកនាំ​ដោយ​លោក Takahashi Fumiaki ជា​ប្រធាន​សមាគម និង​ជា​អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ទីស្តីការក្រសួង​ព័ត៌មាន កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៦​។​

​នៅក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ការរៀបចំ និង​អភិរក្ស​បណ្ណសារ​វីដេអូ​ចាស់ៗ ដែល​កំពុង​រក្សាទុក​នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា (TVK) ជាពិសេស​ការ​បំប្លែង​ឯកសារ​ដែល​មាន​ផ្ទុក​នៅលើ​មេ​ឌៀ​ចាស់ៗ ឬ​ទម្រង់​ផ្ទុក​ទិន្នន័យ​ដែល​លែង​ប្រើប្រាស់ ទៅ​ជា​បណ្ណសារ​ឌីជីថល​។ ការងារ​នេះ​នឹង​រួមចំណែក​ការពារ​ឯកសារ​ទាំងនោះ​ពី​ការខូចខាត និង​ការបាត់បង់ ព្រមទាំង​ជួយ​សម្រួល​ដល់​ការរៀបចំ ចាត់ថ្នាក់ ស្វែងរក និង​ប្រើប្រាស់​ឯកសារ​បាន​កាន់​តែ​មាន​ប្រសិទ្ធភាព​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បានចាត់ទុក​បណ្ណសារ​វីដេអូ​ចាស់ៗ ជា​ប្រភព​ព័ត៌មាន និង​ឯកសារ​ប្រវត្តិសាស្ត្រ​ដ៏​មានតម្លៃ ដែល​អាច​ឆ្លុះបញ្ចាំង​ពី​ព្រឹត្តិការណ៍ សកម្មភាព និង​ការវិវត្ត​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា​ក្នុង​អតីតកាល ហើយ​លោក​បាន​ថ្លែងអំណរគុណ​ដល់​សមាគម​ជប៉ុន​-​កម្ពុជា ដែល​បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារៈសំខាន់​នេះ​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា​៖ «​បណ្ណសារ​វីដេអូ​ទាំងនេះ មិនមែន​គ្រាន់តែ​ជា​ឯកសារ​សម្រាប់​រក្សា​ទុក​ក្នុង​ឃ្លាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ភស្តុតាង និង​ជា​ប្រភព​ចំណេះដឹង​ដែល​មាន​តម្លៃ​សម្រាប់​ការសិក្សា ស្រាវជ្រាវ និង​ការយល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​»​។​

​លោក​បន្ថែមថា ការអភិរក្ស និង​បំប្លែង​បណ្ណសារ​ទាំងនេះ​ទៅ​ជា​ទម្រង់​ឌីជីថល គឺជា​ការងារ​ចាំបាច់ ដើម្បី​ធានា​ថា ឯកសារ​ដ៏​មានតម្លៃ​ទាំងនេះ​អាច​រក្សា​ទុក​បាន​យូរអង្វែង និង​មិន​ត្រូវបាន​បាត់បង់ ឬ​ខូចខាត​ទៅតាម​ពេលវេលា ហើយ​បណ្ណសារ​ឌីជីថល ក៏​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង ការ​ចាត់ថ្នាក់ ការស្វែងរក និង​ការប្រើប្រាស់​ឯកសារ​សម្រាប់​ការងារ​ព័ត៌មាន និង​ការផ្សព្វផ្សាយ​ជូន​សាធារណជន​។​

​លោក​រដ្ឋមន្ត្រី បាន​បន្ថែមទៀតថា​៖ «​ការងារ​អភិរក្ស​នេះ​មាន​គោលដៅ​ធានា​ថា បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ​ទាំងនេះ នឹង​ក្លាយជា​មរតក​ឯកសារ​របស់​ជាតិ ដែល​អាច​បន្ត​បម្រើ​ជា​ប្រភព​ចំណេះដឹង និង​ព័ត៌មាន​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ព្រមទាំង​គាំទ្រ​ដល់​ការសិក្សា ការស្រាវជ្រាវ ការផលិត​ព័ត៌មាន និង​ការផ្សព្វផ្សាយ​អំពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​»​។​

​ជាមួយគ្នានេះ ភាគី​ទាំង​២ ក៏​បាន​ពិភាក្សា​អំពី​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួង​ព័ត៌មាន និង​សមាគម​ជប៉ុន​-​កម្ពុជា លើ​វិស័យ​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ ការផលិត​មាតិកា​ឌីជីថល ការផ្លាស់ប្តូរ​ចំណេះដឹង និង​បទពិសោធន៍ ព្រមទាំង​ការបណ្តុះបណ្តាល និង​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការបង្កើន​សមត្ថភាព​មន្ត្រី និង​អ្នកជំនាញ​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ តាមរយៈ​ការទទួល​បាន​ចំណេះដឹង ជំនាញ​បច្ចេកទេស និង​បទពិសោធន៍​ថ្មីៗ ស្រប​តាម​ការវិវត្ត​នៃ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​។​

​ជា​ការឆ្លើយតប ភាគី JCA បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការស្វែងរក​ឱកាស​បន្ថែម ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ព័ត៌មាន តាមរយៈ​ការផ្លាស់ប្តូរ​ចំណេះដឹង បទពិសោធន៍ និង​ជំនាញ​បច្ចេកទេស ព្រមទាំង​ការគាំទ្រ​ដល់​ការបណ្តុះបណ្តាល និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កម្ពុជា ដើម្បី​រួមចំណែក​ដល់​ការធ្វើ​ទំនើបកម្ម​វិស័យ​ព័ត៌មាន និង​ការអភិរក្ស​មរតក​ឯកសារ​ប្រវត្តិសាស្ត្រ​របស់​ជាតិ​ឱ្យបាន​គង់វង្ស​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល