ទាន់ហេតុការណ៍
អង្គការ​ជ័យ​ភាព​បរិស្ថាន​កម្ពុជា​ប្រចាំ​ខេត្ត​កំពង់ស្ពឺ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់ កាប់​សម្អាត​ព្រៃ​ដុះ​រំខាន និង​រំដោះ​មុខទឹក ដើម្បី​សម្រួល​ដល់​ការហូរ​ទឹក កាត់បន្ថយ​ការ​ជន់​លិច និង​លើកកម្ពស់​បរិស្ថាន​ឱ្យមាន​ភាព​ស្អាត​ល្អ - ឆ្នេរ​សមុទ្រ​មួយ​កន្លែង​នៅ​ខេត្ត​កោះកុង ត្រូវបាន​បុគ្គល​ឯកជន​ចាក់ដី​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ - វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ អាណត្តិ​ទី​៤ ឆ្នាំ​២០២៦ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ សន្តិភាព គឺជា​មូលដ្ឋាន​នៃ​អ្វីៗ​ទាំងអស់ បើ​គ្មាន​សន្តិភាព យើង​ក៏​មិន​អាច​និយាយ​អំពី​ការអប់រំ​, ការអភិវឌ្ឍ​, ការចូលរួម​របស់​ស្ត្រី ឬ អនាគត​របស់​យុវជន​បាន​ឡើយ​ - គណបញ្ជាការ​ឯកភាព​ស្រុក​កូន​មុំ សហការ​ជាមួយ អង្គការ​ចីរភាព​បរិស្ថាន​ប្រចាំ​ខេត្ត​រតនគិរី​ចុះ​ប្រតិបត្តិការ​រួមគ្នា​វាយបំផ្លាញ​ឡធ្យូង​ខុសច្បាប់​ - ពលរដ្ឋ​ភូមិ​ត្រពាំង​សំ​ព័រ សូម​សម្តែង​នូវ​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​ - UNAIDS អបអរសាទរ​កម្ពុជា​ចំពោះ​ភាព​ជោគជ័យ នៃ​ការសម្រេច​បាន​នូវ​គោលដៅ​សកល​មេរោគ​អេដស៍ ៩៥-៩៥-៩៥ - សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កំពង់ស្ពឺ​ - វត្ត​អង្គ​ក្តី ប្រារព្ធ​ពិធី​បុណ្យ​ឡើង​សាលា និង​ពុទ្ធា​ភិ​សេក ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិសណ្តាន បុព្វការី​ជន ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​
0

មហាជន​សម្ដែង​ការអបអរសាទរ គាំទ្រ​យ៉ាង​ពេញទំហឹង ក្រោយ​ទទួល​ព័ត៌មាន​ថា លោក​វរសេនីយ៍ឯក ឡាក់ ម៉េង​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ត្រូវបាន​ថ្នាក់លើ​តែងតាំង​ជា​ស្នងការរង​ខេត្ត​កណ្ដា

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្ដាល​៖ ជា​ការពិត​ណាស់ នៅក្នុង​យុគសម័យ​សន្តិភាព​នេះ ក្រោម​ការដឹកនាំ គ្រប់គ្រង​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា មន្ត្រីនគរបាល​ជាតិ​មិន​អាច​បំពេញ​ភារកិច្ច​និង​ការទទួលខុសត្រូវ​របស់ខ្លួន ដោយ​គ្មាន​ការឆ្លងកាត់​ការអប់រំ​បណ្ដុះបណ្ដាល​នោះ​ទេ​។ ការអប់រំ​បណ្តុះបណ្ដាល ពិតជា​បាន​ដើរតួនាទី​យ៉ាង​សំខាន់ ក្នុង​ការអភិវឌ្ឍ​សមត្ថភាព និង​កសាង​ធនធានមនុស្ស សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ ជា​ពិសេស​មន្ត្រី​នគរបាល​ជាតិ​។​

​លើសពីនេះ​ទៀត នៅក្នុង​មូលដ្ឋាន​ប្រជាពលរដ្ឋ​ពិតជា​ត្រូវការ​ខ្លាំង​ណាស់​ដោយ​មិន​អាច​ខ្វះ​បាន​នូវ​សន្ដិសុខ សន្តិភាព សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម និង​ការលើកកម្ពស់​ការយល់​ដឹង​អំពី​ច្បាប់ និង​ធានា​ឱ្យ​មាន​ការ​អនុវត្ដ​ច្បាប់ ប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​ធានា​ឱ្យមាន​ការការពារ និង​គោរព​សិទ្ធិមនុស្ស ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។ ជាក់ស្តែង ប្រជាពលរដ្ឋ​តែងតែ​ប្រាថ្នា​ចង់បាន​ដោយ​ខានមិនបាន​ចំពោះ​មន្ត្រីនគរបាល​ជាតិ​ប្រកបដោយ​គុណភាព​សមត្ថភាព ប្រកប​ដោយ​វិជ្ជាជីវៈ​ពេញលេញ ដើម្បី​បំពេញ​ភារកិច្ច​ជូន​អង្គភាព​និង​ជូន​ពួកគាត់​ប្រកបដោយ​ប្រសិទ្ធភាព ស្របតាម​ផែនការអភិវឌ្ឍន៍​ធនធានមនុស្ស​របស់​ក្រសួងមហាផ្ទៃ និង​គោលនយោបាយ​កែទម្រង់​កងកម្លាំង​ប្រដាប់អាវុធ របស់​រាជរដ្ឋាភិបាល​។​

​ទន្ទឹម​ជាមួយគ្នានេះ ប្រជាពលរដ្ឋ ក៏ដូចជា​មហាជន​បាន​កំពុង​សម្ដែង​អបអរសាទរ​យ៉ាង​ក្លៀវក្លា បង្ហោះ​សារ​អបអរសាទរ​យ៉ាង​កង​រំពង​ពេញ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​នា​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ បន្ទាប់​ពី​ពួកគាត់​បាន​ទទួលដំណឹង​ថា លោក​វរសេនីយ៍ឯក ឡាក់ ម៉េង​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​បាន​ដាក់សំណើ​ស្នើសុំ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខដំណែង​ជា​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​។ ដោយ​មហាជន​សម្ដែង​ការពេញចិត្ត ពេញ​ថ្លើម​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ការសម្រេច​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​និង​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់ដឹកនាំ​ដែល​បាន​ជ្រើសរើស​យក​មន្ត្រី​ល្អ មន្ត្រី​ជើង​២ មន្ត្រី​សកម្ម មន្ត្រី​មាន​មនសិការ​ខ្ពស់ មន្ត្រី​មាន​ក្រមសីលធម៌ វិជ្ជាជីវៈ​ឲ្យធ្វើ​ជា​ថ្នាក់ដឹកនាំ​សម្រា​ប់​បន្តវេន​ដើម្បី​ផលប្រយោជន៍​ដ៏​មហិមារ​ដល់​ប្រជាពលរដ្ឋ​និង​សង្គមជាតិ​។​

​ជាមួយគ្នា​នោះ មហាជន​ក៏បាន​គោរព​បួងសួង​ដល់​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូម​ជួយ​បីបាច់​ថែរក្សា​ការពារ លោក​វរសេនីយ៍ឯក ឡាក់ ម៉េង​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ភរិយា ព្រមទាំង​បុត្រ សុំ​បាន​សេចក្តីសុខ​ចម្រើន សុខ​សប្បាយ សុខភាព​ល្អ​បរិបូរណ៍ ជន្មាយុ​យឺនយូរ ជោគជ័យ​គ្រប់​ភារកិច្ច និង​សុំ​ជួបប្រទះ​តែ​ឧត្ដម​ពរ​ទាំង​៥​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល