ទាន់ហេតុការណ៍
ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​
0

លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​តំបន់​ព្រំដែន​ដូង កំពុង​សប្បាយចិត្ត ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ធំៗ ដឹកទំនិញ ពី​ស្រុក​យួន​ចូលមក​ខែ្មរ បែប​អំពើពុករលួយ ?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ស្វាយរៀង ÷ តាម​ប្រភព​ពី​អាជីវករ ដឹក​ទំនិញ​ចេញ ពី​ស្រុក​យួន​ចូលមក​ខែ្មរ យ៉ាង​ពេញបន្ទុក ជា​រៀងរាល់​យប់​ថ្ងៃ រីឯ​ប្រជាកសិករ ខ្មែរ​យើង​វិញ ខាង​ភាគី វៀតណាម មិន​អនុញ្ញាត ឲ្យ​ខ្មែរ​នាំ​ទំនិញ ចូល​ទៅ​ស្រុក​យួន​នោះទេ បើ​យោង​តាម​ការ​បង្ហីប ពី​មន្ត្រី​សមត្ថកិច្ច បាន​បញ្ជាក់​ប្រាប់ ព័ត៌មាន​ក្នុងស្រុក ឲ្យដឹងថា ។​

​ទំនិញ​ដែល​នាំចូល មកពី ស្រុក​យួន​តាម​ប៉ុស្តិ៍​ច្រក​ទ្វារ​តំបន់​ព្រំដែន​ដូង ដូចជា តុ ទូ ដែក ក្រឡា​ក្រួច កៅអី​ជ័រ ទុយោ​ទឹក​ជ័រ ធុង​ជ័រ ម៉ូទ័​រ ពូក សំបក កង់​ម៉ូតូ និង​គ្រឿងសំណង់ គ្រប់​ប្រភេទ ជា​ប្រភព​ចំណូល​ដល់​លោក ឆេង សាវិន មេ​គយ​ច្រក​ដូង​និង​បក្សពួក​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។​

​មហាជន​បាន​លើកឡើង​ថា ឈ្មួញ​វៀតណាម នាំ​ទំនិញ​ចូល​មក​តាម ប៉ុស្តិ៍​ច្រក​ទ្វារ​តំបន់​ព្រំដែន​ដូង ក្នុង​មួយ​ថ្ងៃៗ យ៉ាងគំហុក អញ្ចឹង​ហើយ​ឈ្មួញ ដែល​ដឹក​ទំនិញ សំពីងសំពោង និង​លើស ទម្ងន់​អាច និង​ធ្វើឲ្យ ប៉ះពាល់ ខូច​ផ្លូវ កៅស៊ូ ដែល​ទើបតែ សាងសង់ រួច​ថ្មីៗ បើ​គ្មាន​ការត្រួតពិនិត្យ ឲ្យបាន​ត្រឹមត្រូវ ពិតជា​វិនាស ហិនហោច​អស់​ដោយសារ​ស្នាដៃ ឈ្មួញ​ជាច្រើន​នាក់ ដឹក​លេីស​ទម្ងន់​។​

​ចំណែក​ក្រុម​អាជីវករ​ខ្មែរ​វិញ បាន​លើកឡើង​ថា មាន​មន្ត្រី​គយ ដាក់​ប៉ុស្តិ៍​បង់ពន្ធ បណ្តាក់ គ្នា​ដូច ខ្យង គឺ​ប៉ុស្ត៍​ការិយាល័យ គយ និង​រដ្ឋាករ ច្រកទ្វារ តំបន់​ព្រំដែន​ដូង ប៉ុស្តិ៍​សាខាគយ​ខេត្ត និង ប៉ុស្ត៍​គយ​ចល័ត មាន​បង់ពន្ធ​ហើយ មាន​ទារ បង់ថ្លៃ បាយ ថ្លៃ កាហ្វេ ទៀត សូម​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្វាយរៀង មេត្តា ជួយ​មើល​ផង​ទាន​! ។​

​រឿងអាស្រូវ​ពុករលួយ របស់លោក ឆេង សាវិន មេ​គយ​ច្រក​តំបន់​ព្រំដែន​ដូង ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ​ល្បីល្បាញ​ពុករលួយ យក​លុយ​ក្រោម​តុ លើ​តុ ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ទាំង​តូច ទាំង​ធំ បើ​មិន​បង់​តាម​ការកំណត់​នោះ ទេ ពួក​ឈ្មួញ​មិន​អាច​ដឹក​ទំនិញ​ដល់​គោលដៅ​បានឡើ​យ​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល