ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

ខេត្ត​ព្រះវិហារ * ពិធី​បុណ្យ​បញ្ចុះ​បឋមសិក្សា​សាលា​កសាង​ព្រះ​កម្ពស់ 12 ម៉ែត្រ​និង​សាលា​ពុទ្ធិក​បាលី​មហា​សង្ឃទាន​រាប់បាត្រ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ចំនួន 150 អង្គ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ព្រះករុណា​អាត្មាភាព​ភិក្ខុ​កត្តា​ធម្មោ កាក់ ប៊ុន​ណា ជា​ព្រះ​ធម្ម​ធរ អនុគណ​ស្រុក​ជាំ​ក្សាន្ត​និង​ជា​ចៅអធិការ វត្តភ្នំ​អានសេះ​ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ព្រមទាំង អាចារ្យ គណៈកម្មាធិការ លោក​មេភូមិ មេឃុំ ព្រមទាំង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ទាំង​ក្នុងប្រទេស និង ក្រៅប្រទេស បាន​ផ្ដួចផ្ដើម​ធ្វើ​ពិធីបុណ្យ​បឋមសិលា​កសាង​ព្រះ​កម្ពស់ 12 ម៉ែត្រ​និង​កសាង​សាលា​ពុទ្ធិក​បាលី មហា​សង្ឃទាន រាប់បាត្រ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ចំនួន 150 អង្គ​នៅ​វត្ត​គី​រី​ជុំ​សែន​ជ័យ (​ហៅ​វត្ត​ភ្នំ​អាន​សេះ​) ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ និង​ក្រោម​អា​អថិភាព​របស់ ឯកឧត្តម សួស្តី​ទី មាស សុភា និង ឯកឧត្តម​អភិបាលខេត្ត ប្រាក់ សុវណ្ណ ព្រមទាំង​មន្ត្រីរាជការ​គ្រប់​បណ្ដាល​អង្គភាព​នានា​ក៏​បាន​ចូលរួម​ផងដែរ និង​កម្មវិធី​បុណ្យ​នេះ​នៅ​ថ្ងៃទី 27 ខែ ធ្នូ ឆ្នាំ 2021​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ០6 រោច ខែ មិគសិ​រ ឆ្នាំ​ឆ្លូវ ត្រី​ស័ក 2565 និង អនុ​មោទនា ទទួលយក​មគ្គផល​តា​ម​កម្លាំង​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន លុះ​ព្រឹក​ឡើង​ត្រូវ​នឹង​ថ្ងៃអាទិត្យ 7 រោច​ឆ្នាំ​ដដែល​ត្រូវ​នឹង​ថ្ងៃ​ទី 27 ខែ​ធ្នូ​ឆ្នាំ 2016 ម៉ោង 7:00 ពេលព្រឹក ប្រគេន​យាគូ​ភត្តាហារ​ដល់​ព្រះសង្ឃ នៅវេលា​ម៉ោង 9 ថ្ងៃត្រង់​និមន្ត​ព្រះសង្ឃ 150 អង្គ​គោរព​បិណ្ឌ​បាត្រ នៅវេលា​ម៉ោង 4 ល្ងាច​ជួបជុំ​ពុទ្ធបរិស័ទ​ញាតិមិត្ត​ជិត​ឆ្ងាយ​បទ​មនសិការ​ព្រះ​រតនត្រ័យ​និង​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត​បន្ទាប់​មក​និមន្ត​ធម្មកថិក​សំដែងធម៌​ទេសនា​គ្រែ​ពីរ នៅពេល​នោះ​ការអញ្ជើញ​មក​ដល់​គណៈអធិបតី​ឯកឧត្តម​មាស​សុភា​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​បេសកម្ម​ពិសេស​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ​កាត់​ឫស​សីមា​ខ្សែបូរ​និង​ចែក​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស​ចំនួន 250​នាក់​និង​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ជា​កិច្ច​បង្ហើយ​បុណ្យ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល