ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

លោកស្រី ស៊ា​ង វណ្ណ​លក្ខិណា ត្រូវ​បាន​ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង ជា​ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​កំពង់ចាម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ពិធី​ប្រកាស​ចូល​កាន់តំណែង ជា​ប្រធាន​មន្ទីរ​កិច្ចការនារី ខេត្ត​កំពង់ចាម ក្រោម​អធិបតីភាព រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី លោកជំទាវ​កិត្តិ​បណ្ឌិត អ៊ឹង កន្ថាផាវី និង​អភិបាលខេត្ត​កំពង់ចាម ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១ ។

​នា​ឱកាស​នោះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល ខេត្ត​កំពង់ចាម ផ្តាំផ្ញើ​ចំពោះ​លោកស្រី​ប្រធាន​មន្ទីរ​ដែល​ទើប​ទទួលបាន​ការប្រគល់​ភារកិច្ច​ថ្មី ត្រូវ​ខិតខំ​បំពេញ​ការងារ​ឲ្យអស់​ពី​សមត្ថភាព លទ្ធភាព ទេពកោសល្យ ប្រកបដោយ ឆន្ទៈ មនសិការ និង​គំនិត​ច្នៃប្រឌិត​ខ្ពស់ ក្នុង​ស្មារតី​យកចិត្តទុកដាក់ ដឹកនាំ និង​មាន​គណនេយ្យភាព ជាមួយ​នឹង​ការទទួលខុសត្រូវ​ខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ​ក្រសួង​កិច្ចការនារី និង​ចំពោះ​រដ្ឋបាល​ខេត្ត​លើ​ក្របខ័ណ្ឌ​ការងារ ដែល​ខ្លួន​ត្រូវ​បំពេញ​ទៅតាម​តួនាទី និង​ភារកិច្ច ។
​ដើម្បី ជំនះ​ឲ្យបាន​រាល់​ការលំបាក​ក្នុង​ការ​ងារ និង​បញ្ហា​ប្រឈម​នានា ដែល​អាច​កើតមានឡើង សូម​លោក​ស្រី ត្រូវ​ចេះ​រួម​សហការ​ដឹកនាំ​ពិភាក្សា​ក្នុង​អង្គភាព ជាមួយ​មន្ត្រី​ក្រោម​ឱវាទ និង​សហការ​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្តា​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ និង​ជាមួយ​ដៃគូ​អភិវឌ្ឍ​នានា​ឲ្យបាន​ល្អ​ជា​និច្ច ។ ជាង​នេះ​ទៅទៀត​នោះ សូម​បន្តឲ្យមាន​ទំនាក់ទំន​ង​ល្អ ជាមួយនឹង​បណ្ដា​មន្ទីរ​អង្គភាព​ផ្សេងៗ កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​ក្រុង​-​ស្រុក ដើម្បី បង្កើន​ប្រសិទ្ធភាព​ការងារ ជាពិសេស ការចាប់​ដៃគូ​ជាមួយនឹង​អង្គការ​សង្គម​ស៊ីវិល ។

​លោកជំទាវ​កិត្តិ​បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បាន​មានប្រសាសន៍​ផ្ដាំផ្ញើ ដល់​ប្រធាន​មន្ទីរ​ថ្មី ត្រូវ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន ត្រូវ​មាន​កិច្ចសហការ ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ឲ្យបាន​ល្អ ដើម្បី ដឹកនាំ​មន្ទីរ​របស់​ខ្លួន​ឆ្ពោះទៅ ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល ក៏ដូចជា យុទ្ធសាស្ត្រ​នារី​រតនៈ​ទី ៥ សម្រេចបាន​លទ្ធផល ដូច​អ្វី​ដែល​បាន​រំពឹងទុក ។ ម្យ៉ាងទៀត លោកស្រី​ប្រធាន​មន្ទីរ​ថ្មី ត្រូវធ្វើ​យ៉ាងណា ឱ្យមាន​សាមគ្គីភាព​ផ្ទៃក្នុង ត្រូវ​មាន​ការគោរព​គ្នា​តាម​ឋានានុក្រម ប្រសិនបើ​ជួប​នូវ​ការលំបាក​ផ្សេងៗ ប្រធាន​មន្ទីរ សូម​សុំ​យោបល់​ទទួលយក​ការណែនាំ​ពី ថ្នាក់ដឹកនាំ​ខេត្ត យក​ទៅ​ដោះស្រាយ​ឲ្យមាន​ប្រសិទ្ធភាព ៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល