ទាន់ហេតុការណ៍
លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន​ពលី​ក្នុង​សមរភូមិ​មុខ ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​កែប​ - ​ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ជួប​សំណេះសំណាល ជាមួយ​កសិករ អាជីវករ ជំរុញ​លើកទឹកចិត្ត​ក្នុងការ​ធ្វើ​កសិកម្ម ផ្ដើម​ការងារ​និង​មុខរបរ បំផុស​ការគាំទ្រ​ផលិតផល​ខ្មែរ នៅវេលស៍​ស៊ប​(Wealth Shop)​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​ - ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - ​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​ - ​លោកស្រី ហ៊ាន​ពៅ លក់​ដី​ជា​ច្រើន​ហិកតា ឲ្យ​ជនរងគ្រោះ ដោយ​សន្យា​និង​ធានា​អះអាង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​) តែ​ខុស​ការ​ពិត​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ជា សុ​ផា​កន្នី ចូលរួម​ពិធី​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធ បារមី​មាន​ឬ​ទ្ធិ​ទាំងឡាយ ទាំងពួង ជួយ​ឃុំគ្រង​ការពារ​វីរៈ​កងទ័ព​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជួបតែ​សេចក្តីសុខ សុវត្ថិភាព
0

​រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មីនា​ឆ្នាំ ២០២០ រដ្ឋបាល​ខេត្ត​កែប បាន​បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ឆ្នាំ​២០១៩​និង​លើក​ទិសដៅ ការងារ​ឆ្នាំ​២០២០ ក្រោម​អធិបតីភាព ឯកឧត្តម​នាយ ឧត្តមសេនីយ៍ គន់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​។​

​កិច្ចប្រជុំ​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក អុឺង ឆាយ អភិបាលខេត្ត​ស្តីទី តំណាង លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តែ​ប លោក​-​លោកស្រី ប្រតិភូ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត អភិបាលរង​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំង មេ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់ និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។​

​លោក អុឺង ឆាយ អភិបាលខេត្ត​ស្តីទី និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​ធ្វើ​របាយការណ៍ អំពី​លទ្ធផល​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា រួម​និង​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត សប្បុរសជន ព្រះសង្ឃ ដែល​បាន​ជួយ ឧបត្ថម្ភ​គាំទ្រ​និង​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត ធ្វើឲ្យ​ការឆ្លើយតប និង​អន្តរាគមន៍ ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់ ខ្យល់​កន្ត្រាក់ អគ្គីភ័យ និង​គ្រោះថ្នាក់​ដោយ​ឧប្បត្តិហេតុ​ផ្សេងៗ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត​ស្តីទី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​ក្រុម​ការងារ គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត សប្បុរសជន និង​អ្នកពាក់ព័ន្ធ ដែល​បាន​យកចិត្តទុកដាក់ និង​ជួយ​អន្តរាគមន៍​ដល់​រដ្ឋបាល​ខេត្ត​កែប ក្នុង​ការត្រៀម​ឆ្លើយតប និង​ជួយ​អន្តរាគមន៍ ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ចំពោះ​យន្តការ​ការងារ​ឆ្នាំ​២០២០ លោក អុឺង ឆាយ អភិបាលខេត្ត​ស្តីទី និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ក៏​បាន​ដាក់​ទិសដៅ​បន្ត​ដឹកនាំ ណែនាំ ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​ត្រៀម​រៀបចំ​ទុកជាមុន ដោយ​ប្រើប្រាស់​កម្លាំង​សរុប និង​មធ្យោបាយ​សរុប សម្រាប់​អន្តរាគមន៍ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ឲ្យបាន​ទាន់​ពេលវេលា នឹង​បន្ត​ដឹកនាំ​អនុវត្ត​តាម​អនុក្រឹត្យ រាជរដ្ឋាភិបាល​លេខ​១៨៨ អនក្រ​.​បក ស្ដីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​របស់​គណៈ​កម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ក្រោម​ជាតិ និង​ជំរុញ​ឲ្យ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្រុង ស្រុក ឃុំ សង្កាត់ និង​ក្រុមការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ភូមិ ដៃគូ​អភិវឌ្ឍន៍ សប្បុរសជន​នានា ដើម្បី​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព និង​ត្រៀមលក្ខណៈ​គ្រប់បែប​យ៉ាង​តាម​ជំនាញ​នីមួយៗ​ក្នុង​ការបង្ការ ឆ្លើយតប​និង​ប្រើប្រាស់​កម្លាំង និង​មធ្យោបាយ​សម្រាប់​ជួយ​អន្តរាគមន៍​នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​។​

​ក្នុងឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គីម បាន​ជំរុញ​ដល់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​កែប និង​ក្រុមការងារ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​យកចិត្ត​ទុក​ត្រួតពិនិត្យ​សភាពការណ៍​ទូទៅ ដែល​ពាក់ព័ន្ធ​នឹង​គ្រោះមហន្តរាយ តាមដាន​ព័ត៌មាន និង​តាមដាន​ស្ថានភាព​អាកាសធាតុ ពិសេស​ការផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ​ការចម្លង​ជំងឺ COVID-19 នៅតាម​មូលដ្ឋាន​ឱ្យបាន​ទាន់​ពេលវេលា​។​

​ត្រូវ​ពង្រឹង​តួនាទី​ភារកិច្ច​របស់​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​គ្រប់​ថ្នាក់ លេខាធិការដ្ឋាន និង​ក្រុម​ប្រតិ​ប​តិ្ត​ទាំងអស់ ត្រូវ​បំពេញ​ការងារ​ឱ្យបាន​ហ្មត់ចត់ ដោយ​ធ្វើ​ជា​សេនាធិការ​ដល់​រដ្ឋបាល​ខេត្ត និង​រាជរដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល