ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

​សម្តេច​តេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល​នឹង​បន្ត​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​អភិវឌ្ឍ​ប្រទេស​បន្ថែមទៀត ដោយសារ​ប្រទេស​មាន​សុខសន្តិភាព​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​បញ្ជាក់ថា នាពេល​ខាងមុខ​រាជរដ្ឋាភិបាល ត្រូវ​សាងសង់​ស្ពាន​ចំនួន ៣​បន្ថែមទៀត ដើម្បី​ពន្លឿន​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ជំរុញ​នូវ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​។ សម្តេច​តេជោ ហ៊ុន សែន ថ្លែង​បែប​នេះ​ក្នុងឱកាស​អញ្ជើញ​សំណេះសំណាល​ជាមួយ បងប្អូន​ខ្មែរ​ជាង​២​ពាន់​នាក់ នៅ​ទ្វីបអឺរ៉ុប នា​យប់​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២២​។​

​សម្តេច​តេជោ ហ៊ុន សែន ថ្លែងថា ស្ពាន​ទាំង​៣ ដែល​ត្រូវ​សាងសង់​បន្ថែម​នេះ​រួមមាន​៖
​ស្ពាន​ទី​១ នឹង​បើក​ការដ្ឋាន​នៅ​ដើម​ខែ​មករា ឆ្នាំ​២០២៣ ដែល​ឆ្លងកាត់​ទន្លេមេគង្គ ត្រង់​ខេត្ត​ក្រចេះ​។ ស្ពាន​នេះ​មាន​ការ​ចាំបាច់​សម្រាប់​ត​ភ្ជាប់​ពី​ខេត្ត​ក្រចេះ ឆ្ពោះទៅ​ខេត្ត​កំពង់ធំ ដោយ​កាត់បន្ថយ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ដែល​កន្លងមក​ត្រូវ​ធ្វើដំណើរ​ទៅ​ខេត្ត​កំពង់ធំ ត្រូវ​ឆ្លង​ចូល​ខេត្ត​ត្បូងឃ្មុំ និង​កំពុងចាម ប៉ុន្តែ​នៅពេល​ស្ពាន​ថ្មី​នេះ​សាងសង់​រួច គឺ​ធ្វើ​ដំណើរ​ពី​ក្រចេះ​ទៅ​កំពង់ធំ​ដែរ​ម្តង​។​

​ស្ពាន​ទី​២ នៅ​រាជធានី​ភ្នំពេញ គឺជា​ស្ពាន​មិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដែល​ភ្ជាប់​ពី​ផ្សារ​រាត្រី​-​ជ្រោយចង្វារ និង​ពី​ជ្រោយចង្វារ​-​អរិយ​ក្សត្រ ដែល​បាន​ចុះហត្ថលេខា​ទទួល​ឥណទាន​ពី​កូរ៉េ នូវ​ទឹកប្រាក់​ប្រមាណ​ជិត ២៥០​លាន​ដុល្លារ​។ ស្ពាន​នេះ​ត្រូវ​សាងសង់​ស្ពាន​ចំនួន​២ ដែល​ទី​១ ឆ្លងកាត់​ទន្លេសាប (​ចាប់ផ្តើម​ពី​ចំណុចម្តុំ​សួន​ផ្សារ​រាត្រី (​ផ្សារ​ចាស់​) ឆ្លងកាត់​ទៅ​ត្រើយម្ខាង​ជ្រោយចង្វារ និង​ទី​២ ឆ្លងកាត់​ទន្លេមេគង្គ ចាប់ផ្តើម​ពី​ចំណុច​ត្រើយម្ខាង​ជ្រោយចង្វារ (​ក្បែរ​សណ្ឋាគារ​សុខា​) ឆ្ពោះ​ទៅ​ឃុំ​អរិយ​ក្សត្រ (​ស្រុក​ល្វាឯម​/​ខេត្ត​កណ្តាល​)​។​

​ស្ពាន​ទី​៣ នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ គឺ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១ ទៅ​កាន់​ស្រុក​ល្វាឯម ខេត្ត​កណ្តាល ដែល​រាជរដ្ឋាភិបាល​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ ២០០​លាន​ដុល្លារ​។ ស្ពាន​នេះ​មាន​តួនាទី ក្នុងការ​ត​ភ្ជាប់​ជាមួយ​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅ​បាវិត ខេត្ត​ស្វាយរៀង​។ ការឆ្លងកាត់​ស្ពាន​នេះ មិន​តម្រូវ​ឲ្យ​គិត​ប្រាក់​នោះ​ទេ លើកលែង​តែ​ឆ្លងកាត់​ផ្លូវ​ល្បឿន​លឿន​ប៉ុណ្ណោះ ដែល​ត្រូវ​បង់ប្រាក់​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា «​ទាំងអស់​នេះ​សុទ្ធសឹង​ជា​គម្រោង ត្រូវ​ជំរុញ​កំណើនសេដ្ឋកិច្ច មាន​ទឹក មាន​ផ្លូវ មាន​ភ្លើង មាន​ធនធានមនុស្ស​ទើប​យើង​អភិវឌ្ឍន៍​ប្រទេសជាតិ​បាន​»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល