ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

ផ្សារ​បឹងត្របែក​ផ្លា​ហ្សារ​ ​ជា​កន្លែង​ប្រភព​បន​ល្បែងស៊ីសង ខណៈ​ទីតាំង​មួយ​នេះ​មាន​បុគ្គល​គ្រា​ក់ៗ​នៅ​ពីក្រោយ​ខ្នង ហ៊ាន​ប្រឆាំង​និង​បទបញ្ជា សម្តេច​តេជោ ហ៊ុន សែន ..!!

ផ្សារ​បឹងត្របែក​ផ្លា​ហ្សារ​ ​ជា​កន្លែង​ប្រភព​បន​ល្បែងស៊ីសង ខណៈ​ទីតាំង​មួយ​នេះ​មាន​បុគ្គល​គ្រា​ក់ៗ​នៅ​ពីក្រោយ​ខ្នង  ហ៊ាន​ប្រឆាំង​និង​បទបញ្ជា សម្តេច​តេជោ ហ៊ុន សែន ..!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​) ៖ បញ្ហា​បទល្មើស​ល្បែងស៊ីសង​កំពុងតែ​កើតមានឡើង​យ៉ាង​គឃ្លើន​ជាទី​បំផុត​ស្ថិតនៅ​ជាន់​ទី​៤ ផ្សារ​បឹងត្របែក​ផ្លា​ហ្សារ កំពុងតែ​ផ្គើន​នឹង​បទបញ្ជា​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែល​កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២២ សម្ដេច​បាន​បញ្ជា​ឲ្យ​បិទ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​កម្ពុជា​។​

​យោងតាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ដែល​អង្គភាព​សារព័ត៌មាន​យើង ទទួលបាន​ពី​ប្រជាពលរដ្ឋ​នៅ​ព្រឹក​ថ្ងៃ​ទី​០១២ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ បាន​ប្រាប់ថា «​មាន​ទីតាំង​លួច​បើក​ហ្គេម​អន​ឡាញ​គ្រប់​ប្រភេទ​មួយកន្លែង កំពុងតែ​បើក​លេង​យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​អាជ្ញាធរ​ណាមួយ​ចុះ​មក​បង្ក្រាប​ឡើយ ខណៈ​ទីតាំង​ល្បែង​អន​ឡាញ​ខុសច្បាប់​មួយ​កន្លែង​នេះ​ស្ថិត​នៅ​ផ្សារ​បឹងត្របែក​ផ្លា​ហ្សារ​ផ្លូវ​លេខ​៤៦៦ ភូមិ​៦ សង្កាត់់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​»​។​

​ប្រភព​បន្តថា ទីតាំង​ល្បែងស៊ីសង​អន​ឡាញ​គ្រប់​ប្រភេទ​នេះ ជា​របស់​ជនជាតិ​ចិន ដែលមាន អ្នកធំ ឬ​អ្នកមានអំណាច ជា​អ្នក​កាង​ល្បែង​មួយ​នេះ​ហើយ​ទើប​បានជា​ហ៊ាន​បើក​លេង​ល្បែងស៊ីសង​អន​ឡាញ​គ្រប់​ប្រភេទ​យ៉ាង​ដូចនេះ ព្រោះ​មិន​ឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា​ចុះ​ទៅ​បង្ក្រាប​ក្នុង​ទីតាំង​ខាងលើ​នេះ​ឡើយ ឃើញ​តែ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ចិន​ចូល​ទៅ​លេង​កាន់តែច្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​ពាក់ព័ន្ធ​ករណី​ល្បែង​អន​ឡាញ​ខុសច្បាប់​នៅ​បឹង​ត្របែក​ផ្លា​ហ្សារ​នេះ តើ លោក កៀង ល័​ក្ស អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ចំការមន និង លោក​លោក​វីរ​សេនីយ​ឯក យិន សាន អធិការ​នគរបាល​ខណ្ឌចំការមន បានដឹង​ដែរ​ឬទេ​.?

​គួរ​បញ្ជាក់​ផង​ដែរ​ថា យោង​ទៅ​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់់ សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​កាល​ពី​ព្រឹក​ថ្ងៃ​១៧ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ​ថា ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់រូប​ជា​ពិសេស​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ត្រូវ​បង្ក្រាប​ឲ្យអស់​នូវ​ល្បែងស៊ីសង​ខុស​ច្បាប់គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ជាមួយ​និង​ការព្រមាន​ដកដំណែង​ថែមទៀត​ផង​។​

​ពលរដ្ឋ និង​អ្នកសារព័ត៌មាន​ចាំ​មើល​ថា តើ​ទីតាំង​ល្បែងស៊ីសង​អន​ឡាញ​នេះ នឹង​ទៅជា​យ៉ាងណា ហើយ​តើ​មន្ត្រី​ពាក់ព័ន្ធ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប្រឆាំង​និង​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន ពិសេស​តើ​លោក​អភិបាល​ខណ្ឌ​ចំការមន និង​លោក អធិការ​ខណ្ឌ​ហ៊ាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​មួយ​នេះ​ដែរ​ឬទេ​? អង្គភាព​សារព័ត៌មាន​យើង នឹង​ធ្វើ​បច្ចុប្បន្នភាព​បន្តទៀតថា តើ​ទីតាំង​ល្បែងស៊ីសង​អន​ឡាញ​គ្រប់​ប្រភេទ​នេះ នឹង​ទៅជា​យ៉ាងណា​?៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល