ទាន់ហេតុការណ៍
កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ ១៣​នាក់ បាន​ជា​បន្តបន្ទាប់​ - ប្រជាពលរដ្ឋ​ឃុំ​សំបួរ ស្រុក​ល្វាឯម ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២,៧៦៣​បណ្ណ​ ​នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ - លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា
0

​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គគីរ​ធំ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ លួច និង​ប្រើប្រាស់​សារធាតុ​ញៀន

​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គគីរ​ធំ  ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ លួច និង​ប្រើប្រាស់​សារធាតុ​ញៀន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​១៤ ,៣០​នាទី កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​គគីរ​ធំ​
​បាន​ឃាំត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ លួច និង​ប្រើប្រាស់​សារធាតុ​ញៀន ។

​ជនសង្ស័យ​ម្នាក់ ឈ្មោះ ហ៊ិ​ន លី​ហៀ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កោះ​តេជោ​២ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល មុខរបរ មិន​ពិត (​ឃាត់ខ្លួន​)​។​

​សម្ភារៈ​ចាប់​យក​រួមមាន ៖
១/​ទ្វារ​ដែក​ពណ៌​សទំ​ហ៊ុំ​១,៩០​ម៉ែត្រ​X០,៦០​ម៉ែត្រ​ចំនួន​០១​។​
២/​កំណាត់​ដែកថ្នាំងអំពៅ​ចំនួន​២​កំណាត់ មាន​ប្រវែង​២,០៦​ម៉ែត្រ​X២៥​ម៉ែត្រ​។​
៣/​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​ព្រះចៅអធិការ​វត្ត​កោះ​តេជោ បាន​ទូរស័ព្ទ​មកប្ដឹង​នគរបាល​ប៉ុស្តិ​គគីរ​ធំ នៅវេលា​ម៉ោង​១៥,០០​នាទី ។ ក្រោយពី​ទទួលបាន​បណ្ដឹង​ភ្លាម កំលាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​ទៅដល់​ផ្ទះ​ជនសង្ស័យ ។ ពេលនោះ​បាន​ឃើញ​ជនសង្ស័យ​កំពុង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុងផ្ទះ​បន្ទាប់​កំលាំង​ប៉ុស្តិ៍​បាន​នាំខ្លួន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​យក​មក​ប៉ុស្តិ៍​ដើម្បី​សាកសួរ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​លួច និង​ប្រើប្រាស់​សា​ជាតិ​ញៀន​ដូច​ខាងលើ​ប្រាកដ​មែន ។​

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ទៀត​ថាៈ​កាលពី​ថ្ងៃ​ទី​២៧ ខែ​វិច្ចិកា ឆ្នាំ​២០២២​វេលា​ម៉ោង​០៦ និង​០០​នាទី ខ្លួន​បាន​លួច​គាស់​ទ្វារ​ដែក​មួយ​ផ្ទាំង​បណ្ដោយ​១៩០​ម៉ែត្រ និង​ទទឹង​៦០​សង់ទីម៉ែត្រ​របស់​វត្ត​កោះ​តេជោ ហើយ​ខ្លួន​បាន​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ​ឡុង រិទ្ធី (​ហៅ​ផ្ល​យ​)​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​យកមកប្រើ​ប្រាស់​ជា​ញឹកញាប់​។​

​សមត្ថកិច្ច​បាន​ពិនិត្យឃើញ​វត្ថ​តាង ដែល​ជនសង្ស័យ​បាន​លួច​យក​ដែកថ្នាំងអំពៅ​ទំ​ហ៊ុំ​២៥​លី ប្រវែង​២,០៦​ម៉ែត្រ ចំនួន ២ កំណាត់ របស់​វត្ត​កោះ​តេជោ យក​ទៅ​លាក់ទុក​នៅ​ខាងក្រោយ​ផ្ទះ​ខ្លួន ។​

​ក្រោយ​ពី​សួរនាំ​រួច​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង​បញ្ចូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​នីតិ​ធី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល