ទាន់ហេតុការណ៍
កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ ១៣​នាក់ បាន​ជា​បន្តបន្ទាប់​ - ប្រជាពលរដ្ឋ​ឃុំ​សំបួរ ស្រុក​ល្វាឯម ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២,៧៦៣​បណ្ណ​ ​នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ - លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា
0

​ឯកឧត្តម យ៉ែម ណ​យ ប្រធាន​នាយកដ្ឋាន​ក្រសួង​ព័ត៌មាន និង​ឯក ឧត្តម ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោ​ទស្សន៍​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​លើក​ទី​១៩ «​ការពង្រឹង​យន្តការ​ប្រតិបត្តិ ក្រមសីលធម៌​វិជ្ជាជីវ​:​សារព័ត៌មាន​នៅ​កម្ពុជា​»

​ឯកឧត្តម យ៉ែម ណ​យ ប្រធាន​នាយកដ្ឋាន​ក្រសួង​ព័ត៌មាន  និង​ឯក ឧត្តម ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោ​ទស្សន៍​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​លើក​ទី​១៩  «​ការពង្រឹង​យន្តការ​ប្រតិបត្តិ ក្រមសីលធម៌​វិជ្ជាជីវ​:​សារព័ត៌មាន​នៅ​កម្ពុជា​»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា មាន​ប្រារព្ធ​ពិធី​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​លើក​ទី​១៩ ក្រោម​ប្រធានបទ «​ការពង្រឹង​យន្តការ​ប្រតិបត្តិ ក្រមសីលធម៌​វិជ្ជាជីវ​:​សារព័ត៌មាន​នៅ​កម្ពុជា​» ក្រោម​អធិបតី ឯកឧត្តម កឹម គុណ​វឌ្ឍន៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន តំណាង​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។​

​ក្នុងឱកាស​នោះ ឯកឧត្តម យ៉ែម ណ​យ ប្រធាន​នាយកដ្ឋាន​ក្រសួង​ព័ត៌មាន និង​ឯកឧត្តម ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន ក៏​បាន​អញ្ជើញ​ចូលរួម វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​លើក​ទី​១៩ នេះ​ផង​ដែរ ។​

​ចូលរួម​ក្នុង​ឱកាស​នោះ មាន លោក លោកស្រី ដែលជា ចាងហ្វាង និពន្ធ​នាយក តំណាង​សមាគម និង​ថ្នាក់ដឹកនាំ​សារព័ត៌មាន​ជិត​១០០​នាក់ មកពី​៦០​ស្ថាប័ន ចូលរួម​ពិភាក្សា​ដើម្បី​ឈានដល់​ការអនុម័ត​សេចក្តីថ្លែងការណ៍​រួម​ស្តីពី «​ការពង្រឹង​យន្តការ​ប្រតិបត្តិ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា​»​។​

​នៅក្នុង​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​លើក​ទី​១៩ នេះ​ផង​ដែរ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ដល់​អនុសាសន៍ ៥​ចំណុច ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការសិក្សា និង​រៀបចំ​ទិសដៅ​សម្រាប់​អនុវត្ត ដោយ​ចំណុច​សំខាន់​នោះ គឺ​សម្តេច​តេជោ ឲ្យ​រួម​គ្នា​ប្រឆាំង​ជន​ឱកាសនិយម​ជ្រក​ក្រោម​ស្លាក​សារព័ត៌មាន​។​

​តាមរយៈ​សារលិខិត​ដែល​បាន​ផ្ញើ​ជូន​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​លើក​ទី​១៩ នា​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២២ សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ត្រូវ​ពង្រឹង​យន្តការ​ប្រតិបត្តិ​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ប្រឆាំង​ជន​ឱកាសនិយម​ជ្រក​ក្រោម​ស្លាក​សារព័ត៌មាន ដើម្បី​រក្សា​គុណ​តម្លៃ និង​សេចក្ដីថ្លៃថ្នូរ​របស់​ស្ថាប័ន​សារព័ត៌មាន​»​។​

​តាម​សារលិខិត​ដដែល សម្តេច​តេជោ ហ៊ុន សែន ក៏​ផ្តល់​អនុសាសន៍ បណ្ដុះបណ្ដាល​អ្នកសារព័ត៌មាន​ទាំង​ផ្នែក​វិជ្ជាជីវៈ និង​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល ដើម្បី​ឱ្យ​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​មាន​សមត្ថភាព​ដើរ​ទាន់​ការវិវត្ត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​នាពេល​បច្ចុប្បន្ន​។ សម្តេច​តេជោ ក៏ឲ្យចូលរួម​ប្រយុទ្ធ​ប្រឆាំ​ង​ព័ត៌មាន​ក្លែងក្លាយ និង​មិន​ត្រូវ​ធ្វើជា​ភ្នាក់ងារ​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​បំពុលសង្គម ដែល​ធ្វើឱ្យ​ប្រទេស​ធ្លាក់​ទៅក្នុង​ភាពចលាចល បាត់បង់​សណ្ដាប់ធ្នាប់​សង្គម​។​

​បន្ថែម​លើ​នេះ សម្តេច​តេជោ ហ៊ុន សែន ឲ្យ​បន្ត​ផ្សព្វផ្សាយ​នូវ​វិធានការ​ការពារ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ឱ្យ​កាន់តែ​សកម្ម​ថែមទៀត និង​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ទៅ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ឱ្យបាន​គ្រប់ៗ​គ្នា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល