ទាន់ហេតុការណ៍
ឯកឧត្ដម ឃួ​ង ស្រេង​៖ បុរស​គ្រប់រូប កុំ​គោរព និង​លើកកម្ពស់​ស្ត្រី​ត្រឹមតែ​មួយ​ថ្ងៃ (៨​មីនា​) គឺ​ត្រូវ​គោរព និង​លើកកម្ពស់​ស្ត្រី​ជា​រៀងរហូត និង​ជា​ប្រចាំ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​!
0

ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​តាម​អន​ឡាញ​បង្កប់​ក្នុងភូមិ​ទួល​ពង្រ សូម​លោក​អភិបាល​ខណ្ឌ​ជួយ​ចាត់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​បង្ក្រាប​ផង​!!!

ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​តាម​អន​ឡាញ​បង្កប់​ក្នុងភូមិ​ទួល​ពង្រ សូម​លោក​អភិបាល​ខណ្ឌ​ជួយ​ចាត់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​បង្ក្រាប​ផង​!!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​តើ​អាជ្ញាធរ​ពាក់​ពន្ធ័​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជ្រាប​រឺ​នៅ ទីតាំង​ល្បែងស៊ីសង​តាម​អន​ឡាញ​គ្រប់​ប្រភេទ​មួយ​កន្លែង​បង្កប់​ក្នុង​ដី​ឡូតិ៍​មួយ​កន្លែង​មាន​តារាង​បាល់​និង​ប៊ីយែរ កំពុង​លួចលាក់​បើក​ដំណើរការ​ល្បែងស៊ីសង​ស្ថិតក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ តើ​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​វិធានការ​ក្នុង​ការដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ដែរឬទេ​។​

​ប្រភព​ច្បាស់ការ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បានឲ្យដឹងថា មាន​ទីតាំង​បង្កប់​លេង​ល្បែងស៊ីសង់​ភ្នាល់​ជល់​មាន់​អន​ឡាញ​តាម​កញ្ចក់​ទូរទស្សន៍​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ មាន​លួចលាក់​បង្កប់​ល្បែង​សុីសង​ខុស​ច្បាប់​មាន ដែល​រដ្ឋាភិបាល​កំពុង​តែ​មមាញឹក​និង​ការ​ទប់ស្កាត់​បែរជា​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ហាក់បីដូចជា​ព្រងើយកន្តើយ​មិន​យកចិត្តទុកដាក់​ក្នុង​អនុវត្តតាម​បម្រាម​របស់​រដ្ឋាភិបាល​ទៅវិញ​។

​ក្រោយពី​ទទួល​ព័ត៌មាន​អង្គភាព​យើង​បាន​ចុះ​ទៅ​ដល់​ទីតាំង​សង្ស័យ​មាន​បើក​លេង​ល្បែង​សុីសង​ក៏​បាន​ដើរចូល​ទៅ​ក៏​មាន​បុរស​ម្នាក់​ដើរ​ចេញ​មក​បាន​ថា​ទីតាំង​ដែល​ខ្លួន​បើក​លេង​ល្បែង ហើយ​ទីតាំង​របស់​ខ្លួន​បាន​បើក​ដំណើរ​បាន​៣​ថ្ងៃ​ហើយ​។​
​ក្រោយមក​អង្គភាព​យើង​ឃើញថា​មាន​ការបើក​លេង​ជាក់ស្ដែង​ពិតប្រាកដ​មែន​ដូច​ប្រជាពលរដ្ឋ​រាយការណ៍​ក៏​បាន​ធ្វើការ​ផ្តិតរូប​ភាព​ខាងក្រៅ​ដើម្បី​ផ្សព្វផ្សាយ​ជូន​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​វិធានការ​ចុះបង្ក្រាប​ផង​។​

​ល្បែងស៊ីសង​កំពុងតែ​ដំណើរការ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ តើ​លោក ម៉ន វុទ្ធី អធិការ​ខណ្ឌ មាន​ចំណាត់ការ​បង្ក្រាប​ដែល​ឬទេ​ក៏​នៅតែ​បណ្ដែតបណ្ដោយ​ឲ្យមាន​កា​របើក​លេង​ដោយ​មិន​ខ្លាចញញើត​និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​បិទ​ល្បែង​ទាំងឡាយណា​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​និង​ខុសច្បាប់​។​

​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​សង្ឃឹមថា​៖​លោក សក់ ចន្ទ័​កញ្ញា​រិទ្ធ ទើប​មក​កាន់​តំណែង​ជា​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​យកចិត្តទុកដាក់​ក្នុង​ការដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​របស់​ខ្លួន​ចុះ​ស្រាវជ្រាវ​និង​ពិនិត្យ​ធ្វើ​ការបង្ក្រាប​ទីតាំង​មួយ​កន្លែង​នេះ​បាន​ទាន់​ពេលវេលា​ក្នុង​ដែន​របស់​ខ្លួន​និង​គោរព​ទៅតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុនសែន​ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ល្បែងស៊ីសង​ណា​ដែល​ខុស​ច្បាប់​ក្នុង​មូលដ្ឋាន​។​និង​ចូលរួម​បញ្ជៀ​ស​អំពើចោរកម្ម​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​(​ដូចជា )​ចោរលួច​-​ចោរឆក់​-​ចោរប្លន់​-​គាស់​ផ្ទះ​ជាពិសេស​ហឹង្សា​ក្នុងគ្រួសារ​??? ចៀសវាង​ប្រជាពលរដ្ឋ​និង​មហាជន​ជាច្រើន​ការដាក់​សង្ស័យ​មាន​ការបើក​ដៃ​ពី​សំណាក់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ទើប​ទីតាំង​មួយ​នេះ​ហ៊ាន​បើក​ដំណើរការ​បាន​ដោយ​មិន​ខ្លាចញញើត​និង​ច្បាប់​ទាល់​បន្តិច​សោះ​។​

​ពលរដ្ឋ​ជាច្រើន​ស្នើសុំ​ដល់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​ក៏​ជា​ស្នងការ​រាជធានី​ភ្នំពេញ មេត្តា​ជួយ​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​និង​ធ្វើការ​បង្ក្រាប​ទីតាំង​មួយ​កន្លែង​នេះ​ផង​កំពុងតែ​លួចលាក់​បើក​ល្បែង​សុីសង​មិន​ខ្លាច​ញញើត​និង​អាជ្ញាធ​រពាក់​ព័ទ្ធ​ក្នុង​មូលដ្ឋាន ដើម្បី​គោរព​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ក្រ​ហោ​ម ស ខេង ឧ​ប​មន្ត្រី​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​និង​ចូលរួម​ចំណែក​បញ្ចៀស​អំ​ពើ​ចោល​កម្ម​ផ្សេងៗ​ក្នុង​មូលដ្ឋាន​ដូចជា ចោរលួច​-​ចោរឆក់​-​ចោរប្លន់​-​គាស់​ផ្ទះ​ជាពិសេស​ហឹង្សា​ក្នុងគ្រួសារ​???
​អង្គភាព​ព័ត៌មាន​យើង​រង់ចាំ​ការបំភ្លឺ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រាល់​ម៉ោង​ធ្វើការ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល