ទាន់ហេតុការណ៍
ឯកឧត្ដម ឃួ​ង ស្រេង​៖ បុរស​គ្រប់រូប កុំ​គោរព និង​លើកកម្ពស់​ស្ត្រី​ត្រឹមតែ​មួយ​ថ្ងៃ (៨​មីនា​) គឺ​ត្រូវ​គោរព និង​លើកកម្ពស់​ស្ត្រី​ជា​រៀងរហូត និង​ជា​ប្រចាំ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​!
0

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ដក​តំណែង​លោក ភូ លិ អភិបាលរង​ខេត្ត​កែប ជា​ការដូ​ឆ្លង​ឆ្នាំ​សកល ២០២២ សំរាប់​លោក ភូ លិ

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ដក​តំណែង​លោក ភូ លិ អភិបាលរង​ខេត្ត​កែប ជា​ការដូ​ឆ្លង​ឆ្នាំ​សកល ២០២២ សំរាប់​លោក ភូ លិ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ ជា​ការដូ​ឆ្លង​ឆ្នាំ​សកល ២០២២ សំរាប់​លោក ភូ លិ អភិបាលរង​ខេត្ត​កែប នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ សម្តេច​តេជោ ហ៊ុន សែន ត្រូវបាន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ដក​តំណែង​អភិបាលរង​ខេត្ត​កែប លោក ភូ លិ ដែល​ប្រព្រឹត្ត​អំពើហិង្សា និង​បៀតបៀន​លើ​ស្ត្រី ០២ រូប ក្នុង​ពិធី​ជប់លៀង​មួយ នៃ​ការ​ឡើងកាន់តំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​នេះ កាលពី​យប់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​ចំណុច សម្រស​កោះទន្សាយ​។​

​ការដក​តំណែង​នេះ ធ្វើឡើង​តប​តាម​សំណើ​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

​ការសម្រេច​ដក​លោក ភូ លិ ចេញពី​អភិបាលរង​ខេត្ត​កែប បាន​កើត​មាន​ក្រោយ​ពេល​ផ្ទុះ​រឿង​អាស្រូវ​ប្រើ​ហិង្សា​លើ​មន្ត្រី​សាខា​ពន្ធដារ​ខេត្ត​កែប កាលពី​យប់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២២ លោក ភូ លិ និង​ស្ត្រី​រង​អំពើហិង្សា​ឈ្មោះ ខូវ ហ៊ុយ​ឡាំង បាន​ទៅ​ចូលរួម​កម្មវិធី​ពិសារ​អាហារ​សាមគ្គី អបអរសាទរ​ការចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​។​លុះ​ម៉ោង​ប្រហែល ៧៖៣០​នាទី​យប់ បន្ទាប់ពី​បាន​ក្រេបទឹក​ប្តូរ​និស្ស័យ​រហូត​ស្រវឹង​ហើយ​នោះ លោក ភូ លិ បាន​ថើប​ក្បាល​នារី​ម្នាក់ ជា​សាច់ញាតិ​របស់​ឈ្មោះ​លោកស្រី ខូវ ហ៊ុយ​ឡាំង ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល