ទាន់ហេតុការណ៍
ឯកឧត្ដម ឃួ​ង ស្រេង​៖ បុរស​គ្រប់រូប កុំ​គោរព និង​លើកកម្ពស់​ស្ត្រី​ត្រឹមតែ​មួយ​ថ្ងៃ (៨​មីនា​) គឺ​ត្រូវ​គោរព និង​លើកកម្ពស់​ស្ត្រី​ជា​រៀងរហូត និង​ជា​ប្រចាំ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​!
0

អ្នកសារព័ត៌មាន​ជាង ៤​ពាន់​នាក់​ត្រៀម​ចូលរួម​ក្នុង​ជំនួប​រវាង​សម្តេច​តេជោ ហ៊ុន សែន ជាមួយ​អ្នកសារព័ត៌មាន​លើក​ទី​៥ ឆ្នាំ​២០២៣

អ្នកសារព័ត៌មាន​ជាង ៤​ពាន់​នាក់​ត្រៀម​ចូលរួម​ក្នុង​ជំនួប​រវាង​សម្តេច​តេជោ ហ៊ុន សែន ជាមួយ​អ្នកសារព័ត៌មាន​លើក​ទី​៥ ឆ្នាំ​២០២៣

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ ជំនួប​រវាង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​អ្នកសារព័ត៌មាន​លើក​ទី​៥ ឆ្នាំ​២០២៣ មាន​អ្នកសារព័ត៌មាន ចូលរួម​ប្រមាណ​ជាង ៤​ពាន់​នាក់ ដែល​បាន​បង្ហាញ​ឱ្យឃើញ​ពី​ការគិតគូរ និង​ជា​ការបង្កើន​ទំ​នាក់ ទំនង​រវាង អ្នកសារព័ត៌មាន​និង​អ្នកនាំពាក្យ​មកពី​គ្រប់​ក្រសួង​ស្ថាប័ន អភិបាល​រាជធានី​។​

​នៅក្នុង​ឱកាស​កិច្ចប្រជុំ​ត្រៀម​ជំនួប​រវាង​សម្ដេច​តេជោ​ហ៊ុន​សែន​នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​អ្នកសារព័ត៌មាន​លើក​ទី​៥ នៅ​ឆ្នាំ​២០២៣ បន្ទាប់​ពី​អាក់ខាន​អស់​រយៈពេល​ពេល​២ ឆ្នាំ​មកហើយ ដោយសារ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​មករា ឆ្នាំ​២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន មានប្រសាសន៍​លើកឡើង​ថា ជំនួប​រវាង​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​និង​អ្នកសារព័ត៌មាន គឺ​មាន​សារសំខាន់​ណាស់ ដើម្បី​ជំរុញ​ការលើកកម្ពស់​វិស័យ​ព័ត៌មាន​ឱ្យ​កាន់តែ​រីកចម្រើន​តាមរយៈ​ការបង្កើន​ទំនាក់ ទំនង​រវាង អ្នកសារព័ត៌មាន​និង​អ្នកនាំពាក្យ​មកពី​គ្រប់​ក្រសួង ស្ថាប័ន អភិបាល​រាជធានី ខេត្ដ និង​អ្នកនាំពាក្យ​តាម​មន្ទីរ​រាជធានី ខេត្ដ ដែល​អាច​ធ្វើការ​ផ្ទៀងផ្ទាត់ ឬ​ពិភាក្សា​ពាក់ព័ន្ធ​នឹង​វិស័យ​ព័ត៌មាន ដើម្បី​ធ្វើឱ្យ​ព័ត៌មាន​កាន់តែ​មាន​ភាព​សុ​ក្រឹត្យ ព័ត៌មាន​ពិត និង​ជា​ព័ត៌មាន​ផ្ដល់​ប្រយោជន៍​ដល់​សង្គម​។​

​កញ្ញា ឆន ណាវី អគ្គនាយិកា​រង នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន បានឱ្យដឹងថា ពិធី​ជួបជុំ​រវាង​សម្តេច​អគ្គមហាសេនាបតី​តេជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​អ្នកសារព័ត៌មាន​លើក​ទី​៥ គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២៣ នា​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ព័​រណ៌កោះ​ពេជ្រ ។​

​កញ្ញា​បញ្ជាក់ថា តាម​របាយការណ៍ នៃ​ការចុះឈ្មោះ​បានឱ្យដឹងថា សម្រាប់​កម្មវិធី​ខាងមុខនេះ នឹង​មាន​អ្នកសារព័ត៌មាន ចូលរួម​ប្រមាណ​ជាង ៤ ពាន់​នាក់ រួមមាន អង្គការ សមាគម ចំនួន ១៣ អង្គភាព​, ទីភ្នាក់ងារ​បរទេស និង​ការិយាល័យ​តំណាង ចំនួន ០១ អង្គភាព ស្មើនឹង ២ រូប , គេហទំព័រ និង TV ONLINE ចំនួន ៣២៨ អង្គភាព​, កាសែត ទស្សនាវដ្ដី ចំនួន ៥៤ អង្គភាព​, វិទ្យុ និង​ទូរទស្សន៍​៖ វិទ្យុ ១៧ ស្ថានីយ ទូរទស្សន៍ ១៥ ស្ថានីយ​, អ្នកនាំពាក្យ និង​ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ចំនួន ៦៣ រូប ។ ជាមួយ​នេះ​ក៏​មាន​ការចុះ​ឈ្មោះ​ចូលរួម​ពី​មន្ត្រី​ផ្នែក​ព័ត៌មាន រដ្ឋបាល​ខណ្ឌ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ , ក្រុមការងារ​គេហទំព័រ​គណ បក្ស​ប្រជាជន​កម្ពុជា , ក្រុមការងារ​ព័ត៌មាន​យុវជន​នៅ​សហរដ្ឋអាមេរិក , នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ គជប​។

​ជាមួយ​នេះ​ក៏​មាន និស្សិត DMC ,​ក្រុម ហ្វេ​សប៊ុក ព្រំ សាន , សម្ព័ន្ធ​យុវជន​ស្ម័គ្រចិត្ត , សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព , ថ្នាក់ដឹកនាំ និង​អគ្គនាយកដ្ឋាន​ទាំង ៥ ចំណុះ​ក្រសួង​ព័ត៌មាន ៕​ប្រភព​៖ វិទ្យុជាតិ​កម្ពុជា សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល