ទាន់ហេតុការណ៍
ឯកឧត្ដម ឃួ​ង ស្រេង​៖ បុរស​គ្រប់រូប កុំ​គោរព និង​លើកកម្ពស់​ស្ត្រី​ត្រឹមតែ​មួយ​ថ្ងៃ (៨​មីនា​) គឺ​ត្រូវ​គោរព និង​លើកកម្ពស់​ស្ត្រី​ជា​រៀងរហូត និង​ជា​ប្រចាំ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​!
0

​ក្រោយពី​សារព័ត៌មាន​មួយ​បាន​ចុះផ្សាយ​ថា មាន​មនុស្ស​មួយក្រុម​អង្គុយ​លេង​ល្បែងស៊ីសង​នៅក្នុង​សាលា​សង្កាត់​គោករ​កា​រួចមក ប្រជា​ការពារ​ភូមិ​៤​នាក់​ប្រតិកម្ម​ថា​ផ្សាយ​ព័ត៌មាន​មិន​ពិត​..!!

​ក្រោយពី​សារព័ត៌មាន​មួយ​បាន​ចុះផ្សាយ​ថា មាន​មនុស្ស​មួយក្រុម​អង្គុយ​លេង​ល្បែងស៊ីសង​នៅក្នុង​សាលា​សង្កាត់​គោករ​កា​រួចមក ប្រជា​ការពារ​ភូមិ​៤​នាក់​ប្រតិកម្ម​ថា​ផ្សាយ​ព័ត៌មាន​មិន​ពិត​..!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

រាជធានី​ភ្នំពេញ​៖ ក្រោយពី​មាន​សារព័ត៌មាន​មួយ​បាន​ធ្វើ​ការចុះផ្សាយ​ថា​: មាន​មនុស្ស​មួយក្រុម​អង្គុយ​លេង​ល្បែង​សុីសង​ក្នុង​សាលា​សង្កាត់​គោក​រកា​រួចមក ប្រជា​ការពារ​ភូមិ​ចំនួន​៤​នាក់​បាន​ប្រតិកម្ម​យ៉ាងខ្លាំង ដោយ​ប្រជា​ការពារ​ភូមិ​អះអាងថា ជា​រឿង​មិន​ពិត​នោះទេ គឺជា​ការ​អង្គុយ​ជំនុំ​ពិភាក្សាគ្នា​ដើម្បី​រងចាំ​ទទួល​ជនសង្ស័យ ក្នុង​ករណី​បាញ់​ប្រជាពលរដ្ឋ​ឱ្យមាន​របួស​។​

​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជា​ការពារ​ភូមិ​ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បាន​និយាយ​ឱ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២៣ កន្លង​ទៅ​ឱ្យ​ដឹងថា មាន​ករណី​បាញ់​បោះ បណ្តាលឱ្យមាន​ប្រជាពលរដ្ឋ រងរបួស​ចំ​ជើង ហើយ​ក្នុង​នាម​លោក​ជា​ប្រជា​ការពារ​ភូមិ​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍​និង​រាយការណ៍​ទៅ​សមត្ថកិច្ច ឃាត់ខ្លួន​ជនដៃដល់​និង​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​និង​ព្យាបាល​។ លោក​ជា​ប្រជា​ការពារ​ភូមិ​ក៏​វិលត្រឡប់​មក​នៅ​រង់ចាំ​ក្នុង​សាលា​សង្កាត់​គោករ​កា​ដើម្បី​ចាំ​ទទួល​ជនសង្ស័យ ដើម្បី​សួរនាំ ហើយ​ក្រុម​របស់​លោក​ក៏​អង្គុយ​ជំនុំ​និង​ពិភាក្សា​គ្នា​រង់ចាំ​បងៗ​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​មកដល់ ស្រាប់តែ​អស់លោក​អ្នកសារព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ ពី​ការ​លេងល្បែង​សុីសង​ខុសច្បាប់ នៅក្នុង​សាលា​សង្កាត់​គោករ​កា​ទៅវិញ​។​ដែល​ការផ្សាយ​របស់​របស់​អស់លោក​សារព័ត៌មាន​ខុស​ពី​ការពិត​ទាំងស្រុង​។​

​ជា​ចុងក្រោយ ក្នុងនាម​លោក​ជា​ប្រជា​ការពារ​ភូមិ​ទាំង​៤​រូប សូម​បដិសេធ​ទាំង​ការចុះផ្សាយ​នេះ មិនមែន​ជា​ការពិត​ទេ ក្នុងនាម​លោក​ជា​ប្រជា​ការពារ​ភូមិ បំរើ​ប្រជាពលរដ្ឋ និង​សង្គមជាតិ មិន​ដែល​យក​កន្លែង​ស្នាក់ការ ឬ​សាលាសង្កាត់​ជា​កន្លែង​លេងល្បែង​នោះទេ​។ សូម​អស់លោក​សារព័ត៌មាន​មុន​និង​ចុះ​ផ្សាយ​អ្វីមួយ សួរ​ព័ត៌មាន និង​ស្រាវជ្រាវ ផ្សាយ​តែ​ព័ត៌មាន​ពិត​បាន​ហើយ​។ ទើប​សមជា​កញ្ចក់​ឆ្លុះបញ្ចាំង​ដ៏​ល្អ កុំ​ធ្វើ​ជា​កញ្ចក់​បែក​។ ហើយ​មួយវិញទៀត​សូម​អស់លោក​សារព័ត៌មាន កុំ​បំពាន​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល