ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​នាំយក​អំណោយ​សប្បុរសធម៌ ជូន​ស្ត្រី​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ខ្វះខាត​ជីវភាព នៅ​ស្រុក​កៀនស្វាយ​ - ​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​ - កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - កម្ពុជា​-​អូស្ត្រាលី ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចប់​បេសកកម្ម​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​ជូន ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ជោគជ័យ​! - បញ្ហា​កាក​ស្រា​បៀរ​កែច្នៃ​ជា​ចំណី​សត្វ​នៅ​ស្រុក​គងពិសី​អូសបន្លាយ​ដល់ ៣​ឆ្នាំ​៖ ប្រជាពលរដ្ឋ​ទទូច​សុំ​ឱ្យ​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​បច្ចេកទេស ចង្វាក់​ផលិតកម្ម និង​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ច្បាស់លាស់​ - ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ភូមិ​បឹង​ងោង ស្នើសុំ​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន ចាត់វិធានការ​បន្ទាន់​លើ​ក្រុមហ៊ុន «​វេង​សេង​ហ្គ្រី​ន​» បង្ហូរ​ទឹកស្អុយ និង​ទុកដាក់​សំរាម​គ្មាន​ស្ដង់ដា ផ្ទុយ​ពី​គោលនយោបាយ​ភាព​ស្អាត និង​បៃតង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង ចូលរួម​ការពារ សន្តិសុខ និង​រក្សា​សណ្តាប់ធ្នាប់ ក្នុង​ពិធី​“​បើក​ព្រឹត្តិការណ៍ ភូមិ​ហ្វ្រង់​កូហ្វូ​នី​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ពិធីបុណ្យ​កឋិនទាន​មហា​សាមគ្គី របស់​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​-​ខេត្ត
0

សមាគម​សហព័ន្ធ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កម្ពុជា នឹង​អញ្ជើញ​អបអរសាទរ​ខួប​លើក​ទី​៤៤ នៃ​ថ្ងៃ​ជ័យជម្នះ ៧​មករា​

សមាគម​សហព័ន្ធ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កម្ពុជា នឹង​អញ្ជើញ​អបអរសាទរ​ខួប​លើក​ទី​៤៤ នៃ​ថ្ងៃ​ជ័យជម្នះ ៧​មករា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក ថ្ងៃ​សៅរ៍ ១​រោច ខែ​បុស្ស ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៣ ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​អបអរសាទរ​ថ្ងៃ​ជ័យជម្នះ​៧​មករា លើក​ទី​៤៤​ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣)​យ៉ាង​មហោឡារិក នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ ទិវា​ជ័យជម្នះ ៧​មករា នេះ នឹង​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ជាច្រើន​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័ន​តាម​ក្រសួង​នានា ភ្ញៀវ​ជាតិ អន្តរជាតិ មន្ត្រី​អង្គទូត សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ផងដែរ​។​

​គួរ​រំលឹក​ដែរ​ថា កាលពី​៤៤​មុន ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប រួម​ទាំង​កុមារ​តូចៗ​ត្រូវ​រស់នៅ​ក្រោម​ការបង្ខិតបង្ខំ​អោយ​ធ្វើការ​លើស​កម្លាំង គ្មាន​ថ្ងៃ​ឈប់សម្រាក អាហារ​មិន​គ្រប់គ្រាន់ គ្មាន​មន្ទីរពេទ្យ គ្មាន​សាលារៀន គ្មាន​វត្ត​អារាម ហើយ​សិទ្ធិ​សេរីភាព​ទាំងអស់​របស់​ពលរដ្ឋ​មិន​មាន​ឡើយ​។ ប៉ុន្តែ​ក្រោយពី​ប្រទេសជាតិ​ត្រូវបាន​រំដោះ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ពេញលេញ​ឡើងវិញ ហើយ​ប្រទេស​ជាតិ​ទាំងមូល​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​រីកចម្រើន​គ្រប់​វិស័យ​មក​ទល់​សព្វថ្ងៃ​នេះ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល