ទាន់ហេតុការណ៍
រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦
0

លោក សន ស៊ិន ចៅសង្កាត់​គោក​រការ បាន​ចូលរួម​អបអរសាទរ​រំលឹក​ខួប​លើក​ទី​៤៤ នៃ​ទិវា​ថ្ងៃ​ជ័យជម្នះ​៧​មករា ១៩៧៩-៧ មករា ២០២៣..!!

លោក សន ស៊ិន ចៅសង្កាត់​គោក​រការ បាន​ចូលរួម​អបអរសាទរ​រំលឹក​ខួប​លើក​ទី​៤៤ នៃ​ទិវា​ថ្ងៃ​ជ័យជម្នះ​៧​មករា ១៩៧៩-៧ មករា ២០២៣..!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​÷ នៅ​ព្រឹក ថ្ងៃ​សៅរ៍ ១​រោច ខែ​បុស្ស ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៣ នេះ​លោក សន ស៊ិន ចៅសង្កាត់​គោក​រការ បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​រំលឹក​ខួប​លើក​ទី​៤៤ នៃ​ទិវា​ថ្ងៃ​ជ័យជម្នះ​៧​មករា ១៩៧៩-៧ មករា ២០២៣ នៅ​សាលាសង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ពិធី​អបអរសាទរ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ ទិវា​ថ្ងៃ​ជ័យជម្នះ ៧​មករា នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពីរ ចៅសង្កាត់​និង​ចៅសង្កាត់រង នឹង​មន្ត្រីរាជការ ស្ថាប័ន​តាម​ក្រសួង​នានា សិស្សានុសិស្ស នឹង​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ផងដែរ​។

​លោក សន ស៊ិន ចៅសង្កាត់​គោក​រការ បាន​លើកឡើង​ថា ដើម្បី​ធានា​ដល់​ការកសាង​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និង​ការលើកកម្ពស់​គុណភាព​នៃ​ជីវិត និង​ការរស់នៅ​របស់​ប្រជាជន​។ លោក សន ស៊ិន ចៅសង្កាត់​គោក​រការ បាន​បន្តទៀតថា យើង​ត្រូវតែ​ដឹងគុណ​ថ្ងៃ ៧​មករា ព្រោះ​ថ្ងៃ ៧​មករា គឺជា​ថ្ងៃកំណើត​ទី​២ របស់​យើងទាំងអស់គ្នា បើ​គ្មាន​ថ្ងៃ​៧​មករា ទេ​ក៏​គ្មាន​សន្តិភាព​ដូច​សព្វថ្ងៃ​នេះ​ដែរ​។​

​លោក សន ស៊ិន បាន​បន្តទៀតថា យើង​រួម​គ្នា​ការពារ និង​ថែរក្សា​សន្តិភាព​អោយបាន​គង់វង្ស​ជាដាច់ខាត ពីព្រោះ​សន្តិភាព​បាន​នាំមក​នូវ​ការអភិវឌ្ឍ និង​រីកចម្រើន​។​

​លោក សន ស៊ិន បាន​ស្នើសុំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​រួបរួម​គ្នា​ថែរក្សា​សន្តិភាព អោយបាន​នៅ​គង់វង្ស​ស្ថិត​ស្ថិរ​ដើម្បី​ជា​ប្រយោជន៍​ដល់​កូនចៅ​គ្រប់​ជំនាន់​។​ជា​ចុងក្រោយ​លោក សន ស៊ិន ចៅសង្កាត់​គោក​រការ បាន​ជូនពរ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័ន​តាម​ក្រសួង​នានា សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​សូមឲ្យ​ជួបតែ​សេចក្តីសុខ​ចម្រើន​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល