ទាន់ហេតុការណ៍
ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​
0

ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ និង​ឯកឩត្តម ទេព យុទ្ធី ប្រធាន​ក្រុមប្រឹក្សា​យោបល់​សមាគម​រាជសីហ៍ និង ថ្នាក់​ដឹកនាំ​សំខាន់ៗ​ស្នាក់ការ​កណ្តាល អញ្ជើញ​ជា​អធិបតី​បិទ​ការប្រកួត​បាល់ទាត់ ពានរង្វាន់​សមាគម​រាជសីហ៍​ខេត្តកំពត អបអរ​ខួប​លើក​ទី​៤៤ ទិវា​ជ័យជម្នះ ៧​មករា ឆ្នាំ​១៩៧៩-៧​មករា ឆ្នាំ​២០២៣.!

ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ និង​ឯកឩត្តម ទេព យុទ្ធី ប្រធាន​ក្រុមប្រឹក្សា​យោបល់​សមាគម​រាជសីហ៍ និង ថ្នាក់​ដឹកនាំ​សំខាន់ៗ​ស្នាក់ការ​កណ្តាល អញ្ជើញ​ជា​អធិបតី​បិទ​ការប្រកួត​បាល់ទាត់ ពានរង្វាន់​សមាគម​រាជសីហ៍​ខេត្តកំពត អបអរ​ខួប​លើក​ទី​៤៤ ទិវា​ជ័យជម្នះ ៧​មករា ឆ្នាំ​១៩៧៩-៧​មករា ឆ្នាំ​២០២៣.!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពត​)៖ រសៀល​ថ្ងៃ​អាទិត្យ ទី​៨ ខែ​មករា ឆ្នាំ​២០២៣ កម្មវិធី​បិទ​ការប្រកួត​បាល់ទាត់ ពានរង្វាន់​សមាគម​រាជសីហ៍​ខេត្តកំពត អបអរ​ខួប​លើក​ទី​៤៤ ទិវា​ជ័យជម្នះ ៧​មករា ឆ្នាំ​១៩៧៩-៧​មករា ឆ្នាំ​២០២៣ ទទួលបាន​ការផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ និង​ឯកឩត្តម ទេព យុទ្ធី ប្រធាន​ក្រុមប្រឹក្សា​យោបល់​សមាគម​រាជសីហ៍ ឯកឧត្តម លោក​-​លោកស្រី ថ្នាក់​ដឹកនាំ​សំខាន់ៗ​នៃ​សមាគម​រាជសីហ៍​ស្នាក់ការ​កណ្តាល និង​សាខា​តាម​។

​បន្ថែម​ពី​នេះ ក៏​បាន​ការអញ្ជើញ​ចូលរួម​ផ្តល់​កិត្តិយស​សំខាន់ៗ​ពី​សំណាក់​៖
– ឯកឧត្តម លី សារី សមាជិក ព្រឹទ្ធសភា មណ្ឌល​ភូមិភាគ​៥ និង​ជា​គណៈកម្មការ​ទី​៣ នៃ​ព្រឹទ្ធសភា​
– ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ ឡា ឡៃ សមាជិក​ក្រុម​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា​
– ឯកឧត្តម សាន់ សូ​ឡៃ​ម៉ាន សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពត​
– លោក​ហា​ជ្ជី អ៊ី​ត ហ៊ីម ប្រធាន​គណៈ​អ៊ី​ម៉ាំ​ខេត្តកំពត​
– លោក សូ ភា​រិទ្ធ អនុប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កំពត​

​លោក ឈឹម ម៉ៅ ប្រធាន​សមាគម​រាជសីហ៍ សាខា​ខេត្ត​កំពត បាន​ថ្លែងអោយដឹងថា គោលបំណង​រៀបចំ​ការប្រកួត​បាល់ទាត់​នេះ​ឡើង​គឺ ដើម្បី​ជំរុញ​វិស័យ​កីឡា​ខេត្ត​កំពត បណ្តុះ​គំនិត​អោយ​យុវជន​ស្រលាញ់​កីឡា ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ឬ​អំពើ​អបាយមុខ​ផ្សេងៗ​ដែល​បំផ្លាញ​ដល់​សង្គម​។​

​ឯកឧត្តម លី សារី សមាជិក ព្រឹទ្ធសភា មណ្ឌល​ភូមិភាគ​៥ បាន​ផ្តាំផ្ញើ​ដល់​យុវជន អោយ​ខិតខំ​រៀនសូត្រ និង​លេង​កីឡា ដើម្បី​សុខភាព និង​ចូលរួម​ជួយ​ដល់​កិច្ចការ​សង្គម​ជាតិ​។​

​ជា​ចុងក្រោយ ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ បង្ហាញ​ចំណាប់អារម្មណ៍​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការបង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង ដែល​ស្របទៅនឹង​គោលដៅ​របស់​សមាគម​រាជ​សីហ៍ និង​សូម​អរគុណ​ដល់​គណៈ​ធិបតី ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមកីឡា​ករទាំង​៦​ក្រុម គ្រូបង្វឹក អាជ្ញាកណ្តាល ក្រុមគ្រូពេទ្យ អាជ្ញាធរ​សមត្ថកិច្ច និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ជួយ​សហការ គាំទ្រ​អោយ​ព្រឹត្តិការណ៍​នេះ ប្រកប​ដោយ​ភាពជោគជ័យ និង​ភាពសប្បាយ​រីករាយ​ជា​គ្រួសារ​រាជសីហ៍​តែមួយ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល