ទាន់ហេតុការណ៍
ក្នុង​ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ស្រឡាញ់​ខ្មែរ​» អង្គភាព​សារព័ត៌មាន រដ្ឋា​រស្មី​ស្ទឹងត្រង់ នាំយក​អំណោយ​មនុស្សធម៌​ជូន​ប្អូនស្រី ព្រឹម ស្រី​ទូច នៅ​ស្រុក​ប​សែដ្ឋ ខេត្ត​កំពង់ស្ពឺ​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​នាំយក​អំណោយ​សប្បុរសធម៌ ជូន​ស្ត្រី​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ខ្វះខាត​ជីវភាព នៅ​ស្រុក​កៀនស្វាយ​ - ​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​ - កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - កម្ពុជា​-​អូស្ត្រាលី ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចប់​បេសកកម្ម​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​ជូន ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ជោគជ័យ​! - បញ្ហា​កាក​ស្រា​បៀរ​កែច្នៃ​ជា​ចំណី​សត្វ​នៅ​ស្រុក​គងពិសី​អូសបន្លាយ​ដល់ ៣​ឆ្នាំ​៖ ប្រជាពលរដ្ឋ​ទទូច​សុំ​ឱ្យ​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​បច្ចេកទេស ចង្វាក់​ផលិតកម្ម និង​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ច្បាស់លាស់​ - ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ភូមិ​បឹង​ងោង ស្នើសុំ​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន ចាត់វិធានការ​បន្ទាន់​លើ​ក្រុមហ៊ុន «​វេង​សេង​ហ្គ្រី​ន​» បង្ហូរ​ទឹកស្អុយ និង​ទុកដាក់​សំរាម​គ្មាន​ស្ដង់ដា ផ្ទុយ​ពី​គោលនយោបាយ​ភាព​ស្អាត និង​បៃតង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង ចូលរួម​ការពារ សន្តិសុខ និង​រក្សា​សណ្តាប់ធ្នាប់ ក្នុង​ពិធី​“​បើក​ព្រឹត្តិការណ៍ ភូមិ​ហ្វ្រង់​កូហ្វូ​នី​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ពង្រីក និង​លើក​គុណភាព កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ស្គន់​ទៅ​ក្រុង​កំពង់ចាម​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ពង្រីក និង​លើក​គុណភាព កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ស្គន់​ទៅ​ក្រុង​កំពង់ចាម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ចាម​) ៖​នៅ​ព្រឹក ថ្ងៃ​ចន្ទ ៣​រោច ខែ​បុស្ស ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង វិន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ធ្វើ​ជា​សហ​ធិបតី​នៅក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ពង្រីក និង​លើ​កម្រិត​គុណភាព​កំណត់​ផ្លូវជាតិ​លេខ​៧ ចាប់​ពី​រង្វល់​មូល​ស្គន់ ទីរួមស្រុក​ជើងព្រៃ រហូត​ដល់​ទី​រួម​ខេត្ត​កំពង់ចាម​។​
​
តាម​របាយការណ៍​ពី​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឲ្យដឹងថា គម្រោង​ពង្រីក និង​លើក​កម្រិត​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ​៧​នេះ មាន​ប្រវែង​សរុប​ជាង ៤៥​គីឡូម៉ែត្រ ចាប់​ពី​រង្វង់​មូល​ស្គន់ ទីរួមស្រុក​ជើងព្រៃ ទៅដល់​រង្វង់​មូល​គល់ស្ពាន​គី​ហ្សូ​ណា ក្រុង​កំពង់ចាម នឹង​ត្រូវ​ស្ថាបនា​ជា​ប្រភេទ​ផ្លូវ ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ៩​សង់ទីម៉ែត្រ និង​ពង្រីក​ទទឹង​តួ​ផ្លូវ​ពី ២​គន្លង ទៅ ៤​គន្លង ដោយ​គន្លង​នីមួយៗ​មាន​ប្រវែង ៣.៧៥​ម៉ែត្រ និង​សួន​ពុះ​ទ្រូងផ្លូវ ១.៥​ម៉ែត្រ​។

គម្រោង​នេះ នឹង​រួមបញ្ចូល​ការ សាងសង់​ស្ពាន​ថ្មី ចំនួន ១​កន្លែង ប្រវែង ៤០​ម៉ែត្រ មាន​ទទឹង ២៤​ម៉ែត្រ ស្ពាន​ថ្មី​ចំនួន ៦​កន្លែង​ផ្សេង​ទៀត ប្រវែង​សរុប ១០៦​ម៉ែត្រ មាន​ទទឹង ១២​ម៉ែត្រ និង​ពង្រីក​បន្ថែម​ស្ពាន​ចាស់ ដែល​មាន​ស្រាប់​ចំនួន ១​កន្លែង ទទឹង ១០.៥​ម៉ែត្រ​ដាក់លូ​គ្រប់​ប្រភេទ​ចំនួន ៣៣០​កន្លែង បំពាក់​កាមេរ៉ា ត្រួតពិនិត្យ ល្បឿន​រថយន្ត ២​កន្លែង បំពាក់​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​វៃឆ្លាត និង​ត្រួតពិនិត្យ​ដោយ​ស្វ័យ ប្រវត្តិ (AI and Weigh-in-Motion) ចំនួន ២​កន្លែង និង​បំពាក់​ស្លាក សញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និង​បង្គោល សុវត្ថិភាព​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ផ្លូវថ្នល់​។

គម្រោង​នេះ នឹង​ត្រូវ​អនុវត្ដ​ការសាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​(CRBC) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា បច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៤០​ខែ នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២៦ គ្រោង​ចំណាយ​ថវិកា​សរុប​ជាង ១១៧​លាន​ដុល្លារ​អាមេរិក ដែល​ជា​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ និង​ពន្ធអាករ​ផ្សេងៗ​។​
​
ឯកឧត្តម វ៉ាង វិន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​អបអរសាទរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម​ក៏​ដូចជា​អបអរសាទរ​ចំពោះ​កម្ពុជា​ដែល​ទទួល​បាន​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ជា​បន្តបន្ទាប់​។ ឯកឧត្តម​បាន​មានប្រសាសន៍ថា ចិន​នៅ​តែ​បន្ត​ជួយ​ដល់​កម្ពុជា​ជា​បន្តបន្ទាប់​ទៀត​ទៅលើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា និង​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត​ទៅ​តាម​លទ្ធភាព​ដែល​អាច​ជួយ​ទៅ​បាន តាមរយៈ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​តាមរយៈ​សមិទ្ធផល​កំណាត់​ផ្លូវជាតិ​លេខ ៧​នៅថ្ងៃនេះ នឹង​រួមចំណែក​ធ្វើឲ្យ​ការធ្វើដំណើ​ររបស់​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ភាពល្អប្រសើរ​ងាយស្រួល ព្រោះ​ផ្លូវ​នេះ​ត្រូវបាន​ពង្រីក​អោយ​ធំ​ទូលាយ​ជាមុន​។​
​
សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ ដែល​បាន​អញ្ជើញ​រួមគ្នា​ជាមួយ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​នា​ថ្ងៃនេះ និង​ដឹកជញ្ជូន​ក្នុង​ការបើក​ការដ្ឋាន​ពង្រីក និង​លើកកម្ពស់​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ស្គន់ ទៅ​ក្រុង​កំពង់ចាម​នា​ពេល​នេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ចុងឆ្នាំ​២០២២ និង​ដើមឆ្នាំ​២០២៣ សម្តេច និង​ឯកអគ្គរដ្ឋទូត​ចិន បាន​អញ្ជើញ​រួម​គ្នា​បើក​ការដ្ឋាន​សាងសង់​ផ្លូវ និង​ស្ពាន ចំនួន​៤​គម្រោង ដែល គម្រោង​ទាំង​៤​នោះ​រួមមាន ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​៤១, ផ្លូវជាតិ​លេខ​៣១ និង​៣៣, ស្ពាន​ឆ្លង​ទន្លេ​មេគង្គ ខេត្ត​ក្រចេះ និង​កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ស្គន់ ទៅ​ក្រុង​កំពង់ចាម​នា​ថ្ងៃនេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។ សម្តេច​តេ​ជោពិត​ជារីក​រាយ​ចំពោះ​ការ​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​ចិន ដែល​នាំឲ្យ​កម្ពុជា​ទទួលបាន​នូវ​ប្រយោជ​ន៍​យ៉ាងច្រើន​។​
​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការរក​វ៉ាក់សាំង​បង្ការ​កូវី​ដ​១៩ មកចាក់​ជូន​ប្រជាពលរដ្ឋ​កន្លងមកនេះ បើ​មិន​ឱ្យ​កម្ពុជា​ពឹង​ចិន តើ​ឱ្យ​កម្ពុជា​ពឹង​នរណា​។​
​
សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​រំលឹកថា​១៩៩៨ មុន​ការដាក់ចេញ​នៅ​យុទ្ធសាស្ត្រ​ចតុកោណ​ក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​នោះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ត្រីកោណ ដែល​ក្នុងនោះ​រួមមាន​០៣​មុំ ទី​១​គឺ​ការធ្វើ​សន្តិភា​រូបនីកម្ម ,​ទី​២​គឺ ការធ្វើសមាហរណកម្ម​ឆាប់​បំផុត​របស់​កម្ពុជា​ទៅ​ក្នុង​សហគមន៍​អន្តរជាតិ និង​ទី​៣​គឺ ការប្រមូលផ្ដុំ​កម្លាំង​ផ្ទៃក្នុង​ដើម្បី​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឡើងវិញ​។​

សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កំណាត់​ផ្លូវជាតិ​លេខ​៧​នេះ គឺជា​ការតភ្ជាប់​ដ៏​មាន​សារៈសំខាន់ មិន​ត្រឹមតែ​ក្នុង​ខេត្ត​កំពង់ចាម​ទេ តែ​មាន​ការតភ្ជាប់​ទៅកាន់​ខេត្ត​ជាច្រើន​ផ្សេង​ទៀត​ផង​ដែរ​។​
​សម្តេច​តេជោ​បានកោតស​រសើរ​ចុះពោះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​រួមគ្នា​ឱ្យ​គម្រោង​ពង្រីក និង​លើកកម្ពស់​កម្រិត​ផ្លូវជាតិ​លេខ​៧​នាពឹលនេះ​។​
​
ពាក់ព័ន្ធ​ទៅនឹង​សារ​នយោបាយ​នៅ​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​គណបក្ស​នយោបាយ ដែល​ចង់​ឈ្នះឆ្នោត​ឱ្យ​បញ្ឈប់​ការវាយប្រហារ​លើ​បក្ស​ប្រជាជន​កម្ពុជា​។ គណបក្ស​នយោបាយ​នីមួយៗ​អាច​ឃោសនា​ពី​បក្ស​របស់​ខ្លួនឯង​បាន​ហើយ កុំ​វាយប្រហារ​មក​លើ​គណបក្ស​ប្រជាជន​។ សម្តេច​តេជោក៏បាន​ដាស​តឿ​ន​ដល់​បក្ស​នយោបាយ​ប្រឆាំង​ថា បើ​នៅ​តែ​បន្ត​វាយប្រហារ​លើ​បក្ស​ប្រជាជន​កម្ពុជា នោះ​សម្តេច​នឹង​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ហើយ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា សម្តេច​នឹង​បញ្ចប់​ការនិយាយ​មូល​បង្កាច់​របស់​បក្ស​ប្រឆាំង ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ជា ចោរលួច​សន្លឹកឆ្នោត នៅ​ក្រោយពេល​បោះឆ្នោត ដោយ​ការប្រើ​យន្តការ​ច្បាប់​។ សម្តេច​តេជោក៏បាន​ឆ្លើយ​តប​នឹង​ការចោទប្រកាន់ និង​វាយប្រហារ​បក្ស​ប្រជាជន​កម្ពុជា ពី​សំណាក់​បក្សប្រឆាំង​ថា ជម្រើស​មាន​តែ​ពីរ​ទេ គឺ​វិធានការ​ច្បាប់ និង​ដំបង​។ តើ​រើស​យក​មួយ​ណា​? ។​សម្តេច​តេជោក៏បាន​ធ្វើការ​ព្រមា​ន​ចំពោះ​លោក គង់ គាំ ផងដែរ ចំពោះ​រឿង​វាយប្រហារ​មកលើ​បក្ស​ប្រជាជន​កម្ពុជា​។​
​
មុន​នឹង​បញ្ចប់ សម្ដេច​តេជោក៏បាន​ជូន​ពរ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​។ បន្ទាប់មក សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង វិន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​បញ្ជា​គ្រឿងចក្រ​ជា​និមិត្តរូប បើក​ការដ្ឋាន​សាងសង់​លើ​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៧ ចាប់ពី​ពេលនេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល