ទាន់ហេតុការណ៍
រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញពិសា​អាហារ​សាមគ្គី ជាមួយ​អ្នកសារព័ត៌មាន​លើក​ទី​៥ ជិត​៥​ពាន់​នាក់​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញពិសា​អាហារ​សាមគ្គី ជាមួយ​អ្នកសារព័ត៌មាន​លើក​ទី​៥ ជិត​៥​ពាន់​នាក់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ៨​រោច ខែ​បុស្ស ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ផ្តល់​កិត្តិយស​ជួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន​ប៉ុន្មាន​ជិត 5,000 នាក់ នៅ​សាល​ពិ​ព័ណ៌​កោះ​ពេជ្រ ពិធី​នេះ​ឡើងវិញ បន្ទាប់​ពី​មាន​ការអាក់ខាន​រយៈពេល​បី​ឆ្នាំ​ដោយសារ​ជំងឺ​កូវី​ដ​-១៩​។

​ជំនួប​អាហារ​សាមគ្គី​នៅ​ឆ្នាំនេះ ធ្វើ​ឡើង​ក៏​ចំ​ពេល​ខួប​៣៨​ឆ្នាំ​នៃ​ការ​កាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រី​របស់​សម្ដេច​តេជោ ហ៊ុន សែន ផងដែរ​។

​ក្រៅពី​អ្នកព័ត៌មាន​ហើយ​នោះ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល អភិបាល​រាជធានី ខេត្ត មន្ត្រី​អ្នកនាំពាក្យ និង​មន្ត្រី​របស់​រាជរដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​លើ​វិស័យ​សារព័ត៌មាន ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ក្នុង​ពិធី​នេះ​ផង​ដែរ​។

​ជំនួប​នេះ​ធ្វើឡើង​ដោយ បើកទូលាយ ពោល​អ្នកព័ត៌មាន​កំពុង​បម្រើ​ការងារ​នៅក្នុង​ប្រទេស កម្ពុជា​ទាំង​ជាតិ និង​អន្តរជាតិ សុទ្ធតែ​ត្រូវបាន អនុញ្ញាត​ឱ្យ​ចូលរួម ដោយ​មិន​មាន​ប្រកាន់​អ្នកសារព័ត៌មាន​មកពី​ស្ថាប័ន​គាំទ្រ ឬ​មិន​គាំទ្រ​រាជរដ្ឋាភិបាល​នោះឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល