ទាន់ហេតុការណ៍
រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦
0

បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​កៀនស្វាយ

បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​កៀនស្វាយ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្តាល​)៖ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ឃុំ​ទាំងអស់​ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ត្រូវ​ចុះ​ល្បាត​នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ជាប្រចាំ សំដៅ​បង្ការ បង្ក្រាប​រាល់​បទល្មើស​នា​នា​ដែល​កើតមានឡើង​នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​។​

​ថ្លៃ​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​កៀនស្វាយ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៣ លោក ឡូ​វ សុខ​សាន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កៀនស្វាយ បាន​ស្នើ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច មេឃុំ​ទាំង​៨ ទូទាំង​ស្រុក​កៀនស្វាយ ត្រូវ​ជំរុញ​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ឃុំ​ទាំងអស់ ត្រូវ​ចុះ​ល្បាត​នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ជាប្រចាំ សំដៅ​បង្ការ បង្ក្រាប​រាល់​បទល្មើស​នា​នា​ដែល​កើតមានឡើង​នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​។​

​លោក​អភិបាលស្រុក​កៀនស្វាយ បន្ថែមថា ការចុះ​ល្បាត​ជា​ប្រចាំ​របស់​កម្លាំង​មាន​សមត្ថកិច្ច បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្ដៅ ហើយ​បទល្មើស​មួយចំនួន ក៏ដូចជា​ល្បែងស៊ីសង​ខុសច្បាប់ មិន​ហ៊ាន​ប្រព្រឹត្ត​ឡើយ ក៏​ព្រោះតែ​កងកម្លាំង​មាន​សមត្ថកិច្ច​មាន​ការ​ចុះ​ល្បាត​ជាប្រចាំ​ដូច្នេះ​។​

​លោក​បន្តថា ការចុះ​ល្បាត​ជា​ប្រចាំ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន គឺ​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ លុបបំបាត់​បានជា​អតិបរមា​នូវ បទល្មើស​គ្រប់​ប្រភេទ ជា​ពិសេស​បញ្ហា​ល្បែងស៊ីសង បទល្មើស​នេសាទ និង​បញ្ហា​គ្រឿងញៀន ក្មេង​ទំនើង និង​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ នូវ​លក្ខណៈសម្បត្តិ​ទាំង ៧ យ៉ាង របស់​គោលនយោបាយ “​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​”​ផងដែរ​។​

​ទន្ទឹម​នឹង​នោះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ស្រុក​កៀនស្វាយ​ក៏​មាន​ការកើនឡើង​គួរឱ្យ​កត់សម្គាល់​ផង​ដែរ ពាក់ព័ន្ធ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ លោក​អភិបាលស្រុក បាន​ស្នើ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ដែល​កំពុង​ប្រើប្រាស់​ផ្លូវ​សាធារណៈ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​គ្រប់ៗ​គ្នា ដោយ​បើកបរ​ត្រូវ​ចេះ​យល់​អធ្យាស្រ័យ​ឱ្យ​គ្នា ដើម្បី​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​ឱ្យបាន​ខ្ពស់​បំផុត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល