ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

​ប្រពន្ធ​ជួល​ឃាត ក ក្នុងតម្លៃ​១០០០​ដុល្លារ សម្លាប់​ប្ដី​ខ្លួនឯង នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ប្រពន្ធ និង​ឃាតក ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បង្ក្រាបបាន​ហើយ

​ប្រពន្ធ​ជួល​ឃាត ក ក្នុងតម្លៃ​១០០០​ដុល្លារ សម្លាប់​ប្ដី​ខ្លួនឯង នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ប្រពន្ធ និង​ឃាតក ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បង្ក្រាបបាន​ហើយ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២៣ មាន​ករណី​ប្រទះឃើញ​សាកសព​អណ្តែត​នៅក្នុង​ប្រឡាយ​ទឹក នៅ​ចំណុច​ភូមិ​ព្រែក​ដូង ឃ៉ំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

សាកសព​ស្គាល់​អត្តសញ្ញាណ​ឈ្មោះ ខឹម ផល្លី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណេីត​ភូមិ​ថ្លុក​ដង្កា ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិ៍សាត់​។ ទីលំនៅ​បច្ចុប្បន្ន សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
.
៖ នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​ខាងលើ មាន​ប្រជាពលរដ្ឋ​ល្អ​បាន​ប្រទះ​ឃើញ​សព​អណ្ដែត​ទឹក​មួយ​នៅក្នុង​ប្រឡាយ​ទឹកវិ​រះ​ប្រាំ​ដែល​មាន​ទទឹង​០៦​ម៉ែត្រ ជម្រៅ​ប្រហែល​២.៣០​ម៉ែត ចំងាយ​ពី​ផ្លូវ​ល្បឿន​លឿន​ប្រហែល​១០០០​ម៉ែត្រ ក្នុង​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ហើយ​គាត់​ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំពង់ស្វាយ ភ្លាមនោះ កម្លាំង​ប៉ុស្តិ៍​បាន​រាយការណ៍​មក​ជំនាញ​ពិនិត្យ និង​វិភាគ​កន្លែងកើតហេតុ​ស្រុក​និង​អាជ្ញាធរ​ភូមិ​ឃុំ គ្រូពេទ្យ​ដើម្បី​ចុះ​មក​ពិនិត្យ​សាកសព​អណ្តើ​ត​ទឹក​នោះ​។ ការពិនិត្យ​សាកសព​ឃើញ​ថា​សាកសព​ស្លាប់​ដោយសារ​រឹត​ក និង​ឆក់ (​ឃាតកម្ម​)​។​

ផ្អែក​តាម​ចម្លេី​យ​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ សាំង ធីតា អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ បាន​សារភាព​ថា ខ្លួន និង​ឈ្មោះ វី ភេទ​ប្រុស អាយុ​ប្រហែល​ជិត​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង ជា​អ្នក​សម្លាប់​ប្តី​របស់​ខ្លួន ដោយ​ធ្វេី​ការឆក់ និង​រិត​ករ សម្លាប់​។​

​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជា​ឲ្យ​លោក​ឧត្តមសេនីយ៍ត្រី ខេង ម៉េង​ឈាង អនុប្រធាននាយកដ្ឋាន ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ដើម្បី​ស្រាវជ្រាវ​ចាប់ខ្លួន​ជនដៃដល់​។​
​រហូតដល់​វេលា​ថ្ងៃត្រង់ ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៣​នេះ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ចាប់ខ្លួន​ជនដៃដល់​ឈ្មោះ វី ដែល​ស៉ីឈ្នួល​សម្លាប់​ជនរងគ្រោះ ក្នុងតម្លៃ​១០០០​ដុល្លារ ពី​ប្រពន្ធ​ជនរងគ្រោះ​។​

​បច្ចុប្បន្ន​ជនដៃដល់ និង​ប្រពន្ធ​ជនរងគ្រោះ ត្រូវបាន​ប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល