ទាន់ហេតុការណ៍
ឯកឧត្ដម ឃួ​ង ស្រេង​៖ បុរស​គ្រប់រូប កុំ​គោរព និង​លើកកម្ពស់​ស្ត្រី​ត្រឹមតែ​មួយ​ថ្ងៃ (៨​មីនា​) គឺ​ត្រូវ​គោរព និង​លើកកម្ពស់​ស្ត្រី​ជា​រៀងរហូត និង​ជា​ប្រចាំ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​!
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ គាំទ្រ​ចក្ខុវិស័យ សាលា​ដូង លើ​កំពូលភ្នំ​គីរីរម្យ ខេត្ត​កំពង់ស្ពឺ​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ គាំទ្រ​ចក្ខុវិស័យ សាលា​ដូង លើ​កំពូលភ្នំ​គីរីរម្យ ខេត្ត​កំពង់ស្ពឺ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ដោយ​មាន​ការណែនាំ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ចុង​សប្តាហ៍​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៣ នេះ លោក​ឧត្តមសេនីយ៍ត្រី ពង្ស សា​វ​រិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួមជាមួយ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ អាវុធហត្ថ នាំយក​អំណោយ រួម​នឹង​ថវិកា ទៅ​ឧបត្ថម្ភ​ដល់ ប្អូនៗ​កុមារ​សិស្សសាលា​ដូង ដែល​មាន​ទីតាំង​ស្ថិតនៅ​កំពូលភ្នំ​គីរីរម្យ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។​

​អំណោយ​ដែល​ក្រុមការងារ ផ្ដល់​ជូន​ទៅ​ដល់ សាលា​ដូង រួមមាន​៖ ទឹកដោះគោ​ចំនួន​២៦​កេស​, នំ​កញ្ចប់ ចំនួន​០៧​កេស​, ចង្ក្រានហ្គាស​ចំនួន​០៥, ឆ្នាំង​ដាំបាយ​អគ្គីសនី​ចំនួន​០២ រួម​នឹង​ថវិកា​ចំនួន ១​លាន​រៀល ផងដែរ​។​

​សាលារៀន​នេះ​ត្រូវបាន​បង្កើតឡើង និង​គ្រប់គ្រង​ដោយ​លោក អ៊ុក វ៉ាន់ដេ ដែល​មនុស្ស​ទូទៅ​បាន​ស្គាល់​លោក​ថា​ជា អ្នក​ចម្បាំង​សំរាម ដែល​មានន័យថា “​ការ​យក​សំរាម​មក​កែច្នៃ​ឱ្យក្លាយ​ទៅ​របស់​មានតម្លៃ និង​មាន​ប្រយោជន៍​” ដូចជា​៖ ដប​ប្លា​ស្ទិក ដប​ស្រា​បៀ​រ បំពង់​បឺត​គម្រប​ដប​ទឹក​សុទ្ធ កង់ឡាន ធុង​ហ្គាស​ឡាន និង​សំណល់​ផ្សេងៗ​ទៀត ត្រូវបាន​យកមក​កែច្នៃ​បង្កើត​ជា​បន្ទប់​សិក្សា រូប​លម្អ និមិត្ត​សញ្ញា និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​។​

​ប្អូនៗ​កុមារ​សិស្សសាលា​ដូង​នេះ​មាន​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៣ កំពុង​ទទួល​បាន​ការ​អប់រំ និង​បញ្ជ្រាប​ការយល់ដឹង​ទាក់ទង​នឹង​សំរាម ដែល​អាច​ប្រើប្រាស់​ឡើងវិញ​បាន ក្នុង​គោលបំណង​កាត់បន្ថយ​ប្លា​ស្ទិកនៅ​ថ្ងៃ​អនាគត​។​

​រីឯ​ដំណើរ​នាំយក​អំណោយ​របស់​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ទៅកាន់​សាលា​ដូង លើ​កំពូលភ្នំ​គីរីរម្យ ខេត្ត​កំពង់ស្ពឺ​នា​ពេល​នេះ គឺ​ដើម្បី គាំទ្រ​នូវ​ទស្សនៈវិស័យ​របស់​សាលា​ដូង និង​បង្ហាញ​ពី​ក្តីស្រឡាញ់ ចំពោះ​វិស័យ​អប់រំ ដែល​ជា​ដង្ហើម​នៃ​ការចេះដឹង​របស់​កុមារ រស់​នៅលើ​ភ្នំ​គីរីរម្យ​នេះ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល