ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

អ្នកសារព័ត៌មាន​ពីររូប​អំពាវនាវ អាជ្ញាធរ​សង្កាត់​ព្រែកប្រា និង ខណ្ឌ​ច្បារអំពៅ ជួយ​រក​យុត្តិធម៌ ខណៈ​ដែល​ត្រូវ​បុរស​ម្នាក់​ប្រើ​ហិង្សា និង​ឆក់យក​ទូរស័ព្ទ​បោក​កំទេចចោល ខណៈពេលដែល​​អ្នកសារព័ត៌មាន​ផ្តិត​យក​រូបភាព​សកម្មភាព​ល្បែងស៊ីសង​បញ្ជល់មាន់​

អ្នកសារព័ត៌មាន​ពីររូប​អំពាវនាវ អាជ្ញាធរ​សង្កាត់​ព្រែកប្រា និង ខណ្ឌ​ច្បារអំពៅ ជួយ​រក​យុត្តិធម៌ ខណៈ​ដែល​ត្រូវ​បុរស​ម្នាក់​ប្រើ​ហិង្សា និង​ឆក់យក​ទូរស័ព្ទ​បោក​កំទេចចោល ខណៈពេលដែល​​អ្នកសារព័ត៌មាន​ផ្តិត​យក​រូបភាព​សកម្មភាព​ល្បែងស៊ីសង​បញ្ជល់មាន់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខណៈ​ពេល​អ្នក​សារព័ត៌មាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព​សកម្មភាព​ល្បែងស៊ីសង​បញ្ជល់មាន់​មួយកន្លែង ក្នុង​ភូមិ​អូរអណ្ដូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់ បាន​ស្ទុះ​មក​ប្រើ​អំពី​ហិង្សា និង​ឆក់យក​ទូរស័ព្ទ​របស់​អ្នកសារព័ត៌មាន បោក​កំទេចចោល បណ្តាលអោយ​ខូចខាត​ទាំងស្រុង ។ លើស​ពី​នោះ​ទៀត បុរស​រូប​នោះ​នៅ​បាន​ជេរប្រមាថ​មកលើ​អ្នកសារព័ត៌មាន និង​គម្រាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត ។​

​អ្នកសារព័ត៌មាន​ទាំង​ពីរ​រូប គឺ​លោក ស៊ិន ខ្វាន​ឆា និង​លោក អ៊ុន ចាន់ថា នៃ​អង្គភាព សារព័ត៌មាន​រស្មី​ក្រុង​តាខ្មៅ ។​

​យោង​ទៅ​តាម​ការ​អោយ​ដឹង​ពី​គណនី​ហ្វេ​សប៊ុក​របស់លោក ខ្វាន់​ឆា ស៊ិន បានអោយដឹងថា រូបលោក នឹង​លោក អ៊ុន ចាន់ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា មាន​វង់​សង្វៀន​ល្បែងស៊ីសង​បញ្ជល់មាន់​មួយកន្លែង ក្នុង​ភូមិ​អូរអណ្ដូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ លោក​ក៏​បាន​បាន​ចុះ​ទៅ​យក​ព័ត៌មាន និង​ផ្តិត​យក​រូប​ភាពជាក់ស្តែង ប្រយោជន៍​ដើម្បី​រាយការណ៍​ជូន​អាជ្ញាធរ ដើម្បី​លោក​ចាត់​វិធានការ​បង្ក្រាប ។ ប៉ុន្តែ​ខណៈ​ពេល​លោក​ទៅ​ទីតាំង និង​ទាញ​យក​រូបភាព​ថត​វីដេអូ ក៏​ស្រាប់តែ​ត្រូវ​បុរស​ម្នាក់ បាន​មក​ជេរប្រមាថ ប្រទាញប្រទង់ ឆក់​យក​ព័ត៌មាន​បោក​កំទេចចោល បណ្តាលអោយ​ខូចខាត​ទាំងស្រុង ។​

​ជនសង្ស័យ​បង្ក ត្រូវបាន​គេ​ដឹងថា មានឈ្មោះ រស់ រស់នៅ​ក្នុង​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រៃ​ក​ថ្មី ។​

​ជនរងគ្រោះ​ទាំង​ពីរ​សង្ឃឹមថា អាជ្ញាធរ អាជ្ញាធរ​សង្កាត់​ព្រែកប្រា និង ខណ្ឌ​ច្បារអំពៅ នឹង​ជួយ​រក​យុត្តិធម៌​ជូន​លោក​ជាក់​ជា​ពុំខាន ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល