ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

ស​.​ស​.​យ​.​ក​. ចាត់ទុក​ការអប់រំ និង​ការថែទាំ​សុខភាព​កុមារ ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​អនាគត​ដ៏​រុងរឿង​របស់​កម្ពុជា​

ស​.​ស​.​យ​.​ក​. ចាត់ទុក​ការអប់រំ និង​ការថែទាំ​សុខភាព​កុមារ ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​អនាគត​ដ៏​រុងរឿង​របស់​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

សហភាព​ស​ហ​ពន្ធ័​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ ដែល​មាន​កម្មវិធី​គ្រួសារ​យើង​ជា​អ្នកសម្របសម្រួល​បាន​រៀបចំ​កម្មវិធី​សំណេះសំណាល និង​ជួប​សួរសុខទុក្ខ​លោកគ្រូ អ្នកគ្រូ ដែលជា​អ្នក​បណ្តុះបណ្តាល និង​មើលថែ​នូវ​ពន្លក​សង្គម ឱ្យ​រីក​ដុះ​ទ្បើង​ប្រកប​ដោយ​ភាពរឹងមាំ ក្លាយ​ជា​ពលរដ្ឋ​ល្អ​របស់​សង្គមជាតិ​។ ជាមួយគ្នានេះ ក្រុម​ការងារ​បាន​ពាំនាំ​នូវ​សម្ភារៈ​សិក្សា ថវិកា និង​អាហារ​បំប៉ន​មួយចំនួន​ដែល​ជា​ការជួយឧ​ប​ត្ត​ម្ភពី​សប្បរ​សជន មក​ចែក​ជូន​សាលា​មតេយ្យ​ទាំង​១៩ ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​របស់​សាលា លើកកម្ពស់​អាហារូបត្ថម្ភ និង​លើក​ទឹក​ឱ្យ​សាលា​ម​តេ្ត​យ្យ​សិក្សា​ទាំងអស់ ចូលរួម​ប្រឡងប្រណាំង​សាលា​មេត្រី​បរិស្ថាន សំដៅ​បង្កើន​ស្មារតី​ចូលរួម​យកចិត្តទុកដាក់​ការគ្រប់គ្រង​សំរាម​ឱ្យបាន​ត្រឹមត្រូវ មាន​សណ្តាប់ធ្នាប់ និង​រៀបចំ​ទីធ្លា​សាលា​មាន​អនាម័យ​ល្អ បរិស្ថាន​ស្អាត និង មាន​ផាសុខភាព សាកស​ម​ជា​កន្លែង​ដែល​ផ្តល់​នូវ​បំណិន​ជីវិត និង​ចំណេះដឹង​ស្នូល​សម្រាប់​កុមា​តូច​។​

​ក្រុម​ការងារ​សូម​កោតសរសើរ និង​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោកគ្រូ អ្នកគ្រូ​ទាំងអស់ ដែល​មាន​ភាព​អំណត់ អត់ធ្មត់ បញ្ចេញ​អស់​កំលាំងកាយ​ចិត្ត​ក្នុងការ​ធ្វើ​ឲ្យ​កូនៗ​តូចៗ​មានឱកាស​ចាប់​យក​នូវ​ការសិក្សា​ស្វែងយល់​ក្នុង​មជ្ឈដ្ឋាន​ខាងក្រៅ​ដែល​មិនមែន​ជា​សមាជិក​នៃ​ក្រុមគ្រួសារ​របស់​គាត់ តាំងពី​អាយុ​ពីរ បី​ឆ្នាំ ដោយ​រៀន​ធ្វើ​កិច្ចការ​ជាមួយគ្នា រៀន​រស់នៅ​ជាមួយគ្នា ដែល​ទាំងអស់​នេះ ជា​បំណិន​ជីវិតមួយ​យ៉ាងសំខាន់​ក្នុងការ​ធ្វើ​ឲ្យ​ក្មួយៗ តូចៗ មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​។ មិន​ត្រឹមតែ​បំណិន​ជីវិត​ទេ លោកគ្រូ អ្នកគ្រូ​ក៏​បាន​ផ្តល់​នូវ​ចំណេះដឹង​ស្នូល ហើយ​ទាំងអស់​នេះ វា​ជា​ទុន​មួយ​យ៉ាង​សំខាន់​សម្រាប់​ពួកគាត់​ប្រើប្រាស់ នៅពេល​ឈាន​ចូល​បឋមវ័យ និង​យុវវ័យ​។

​លើស​ពី​បំណិន​ជីវិត លើស​ពី​ចំណេះដឹង​ស្នូល លោកគ្រូ អ្នកគ្រូ​បានផ្តល់​ទៅ​ឲ្យ​ក្មួយៗ លោកគ្រូ អ្នកគ្រូ​ផ្តល់​ឲ្យ​យើងខ្ញុំ​ទាំងអស់គ្នា​ជា​មាតា បិតា នូវ​ឱកាស​ក្នុងការ​ធ្វើ​ការងារ ប្រកប​របរ​ចិញ្ចឹមជីវិត​ផងដែរ ព្រោះថា​បើ​មិន​មាន សាលា​ម​តេ្ត​យ្យ​ដែល​ជា​កន្លែង​មាន​សុ​វត្ថ​ភាព និង​មិន​មាន​លោកគ្រូ អ្នកគ្រូ ដែលជា​អ្នក​មាន​ទំនុកចិត្ត​ទេ យើងខ្ញុំ​ដែល​ជា​មាតា និង​បិតា មិន​អាច​ទុក​កូន​ចោល​ហើយ​ចេញទៅ​ប្រកប​រប​បានទេ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល