ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​០៥​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​០៥​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​រសៀល ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សង្ស័យ​០៥​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយពី​បង្ក្រាប​បាន​ជា​បន្តបន្ទាប់​ចំនួន​២​ករណី​ផ្សេង​គ្នា​។​

​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ទាំង​២​ករណី​រួមមាន​៖
*​ករណី​ទី​១៖ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៣ វេលា​ម៉ោង​១១៖៣០​នាទី កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០៣​នាក់ (​ស្រី​០១​នាក់​) ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​ដី​ឡូរ៍​ទុកចោល គ្មាន​លេខ​មួយកន្លែង ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ នៅវេលា​ម៉ោង​១៣.៤៥​នាទី ថ្ងៃ​ដដែល ដោយ​មាន​ការចង្អុលបង្ហាញ​ពី​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ បាន​សហការ​ជាមួយ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០១​នាក់​ទៀត នៅ​ចំណុច​កា​រ៉ា​ស់​ជួសជុល​រថយន្ត ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ចាប់​យក​នូវ​វត្ថុតាង​គ្រឿងញៀន ក្រាម​ស​ថ្លា​ចំនួន​០៩​កញ្ចប់ រួម​នឹង​សម្ភារ​សម្រាប់​សេព​គ្រឿងញៀន​បាន​មួយចំនួនទៀត​។

ជនសង្ស័យ​ទាំង​០៤​មានឈ្មោះ ៖ ១.​ឈ្មោះ សាន សា​រៀង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ដី​ឡូរ៍​ទុកចោល គ្មាន​លេខ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ២.​ឈ្មោះ ឡុង បូ ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ៣.​ឈ្មោះ ចាន់ ស្រី​ណា ភេទ ស្រី អាយុ ១៩ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ដី​ឡូរ៍​ទុកចោល គ្មាន​លេខ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ៤ ឈ្មោះ ចាន់ ចំរើន ភេទ ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ ជាង​ឡាន ស្នាក់នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

*​ករណី​ទី​២៖ នៅវេលា​ម៉ោង​៣:៣០​នាទី ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ចុះ​បង្ក្រាប​ជាក់ស្ដែង​ករណី​គ្រឿងញៀន​នៅ​ចំណុច​ផ្លូវ​ឌឿងហែម លេខ​៥១ ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ ប៊ុន វិច្ឆិកា ហៅ ពេជ្រ​ខ្ទើយ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ចាប់​យក​នូវ​វត្ថុតាង​គ្រឿងញៀន ក្រាម​ស​ថ្លា​ចំនួន​០១​កញ្ចប់ រួម​នឹង​សម្ភារ​សម្រាប់​សេព​គ្រឿងញៀន​បាន​មួយចំនួនទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល