ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

ល្បែង​ស៊ីសងណេត «​ចាក់​បាល់​និង​បៀ​រកា​រ៉ាត់​» កំពុងបើក​លេង​យ៉ាង​រំភើយ នៅតាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស លោក​អភិបាលរង​ខណ្ឌ​បឹង​កេងកង​ថា​ជា​ល្បែង​ហ្គេម​កំសាន្ត !

ល្បែង​ស៊ីសងណេត «​ចាក់​បាល់​និង​បៀ​រកា​រ៉ាត់​» កំពុងបើក​លេង​យ៉ាង​រំភើយ នៅតាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស លោក​អភិបាលរង​ខណ្ឌ​បឹង​កេងកង​ថា​ជា​ល្បែង​ហ្គេម​កំសាន្ត !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​÷ តើ​ឯណា​ទៅ​គោល​យោ​បាយ​ភូមិ​/​ឃុំ​/​សង្កាត់ មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​អោយ​ក្រសួង​មហាផ្ទៃ​អនុ​វ​នោះ​។ ព្រោះ​យើង​ដឹង​ហើយ​ថា ទីណា​មាន​ល្បែងស៊ីសង ទីនោះ​នឹង​មាន​បទល្មើស​នានា កើតឡើង​ជា​ហូរហែ ធ្វើឲ្យ​ភូមិ​/​ឃុំ​/​សង្កាត់ គ្មាន​សុវត្ថិភាព​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ក្ដី​ព្រួយបារម្ភ ដែល​ផ្ដើម​ចេញពី​ល្បែងស៊ីសង មួយ​កន្លែង​នេះ ដែល​កំពុងតែ​រួមចំណែក​បង្កើត​បទល្មើស​នានា ឲ្យ​កើតមានឡើង​នៅក្នុង ភូមិ​/​ឃុំ​/​សង្កាត់ ដូច​ជា​ចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សា​ក្នុង​គ្រួសារ​ជា​ដើម​។​ល​។​

​ពាក់ព័ន្ធ​នឹង​ទីតាំង​ល្បែង​ខាងលើ​នៅ​ថ្ងៃទី​២០ ខែ​មករា ២០២៣​នេះ លោក​អភិបាលរង​ខណ្ឌ​បឹង​កេងកង បាន​ប្រាប់​មក​អង្គភាព យើង​ឲ្យដឹងថា លោក​បាន​ដឹកនាំ​កម្លាំង​បញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​ទៅ​ទីតាំង​ខាងលើ​ហើយ​មិន​មាន​ល្បែងស៊ីសង​នោះទេ គឺជា​ល្បែង​ហ្គេម​កំសាន្ត​ទៅវិញ ការបកស្រាយ​របស់​លោក​អភិបាលរង​ខណ្ឌ​បឹង​កេងកង ពលរដ្ឋ​ថា​គឺជា​លេស​ដោះសារ​តែប៉ុណ្ណោះ​។​

​លោក​បាន​បន្ត​និង​ស្នើសុំ​ឱ្យ​អង្គភាព​យើង​ដក​ព័ត៌មាន​នឹង​ធ្វើ​អត្ថបទ​ឬ​ជា​សំណេរ​ជាថ្មី រួច​ផ្ញើ​ឱ្យ​លោក លោក​នឹង​បញ្ជូនបន្ត​ទៅ​អភិបាល​ត្រួតពិនិត្យ​មើល​សិន​ចាំ​បង្ហោះ​ពី​ព្រោះ​ខ្លាច​ប៉ះពាល់​មុខមាត់​នៅក្នុង​ខណ្ឌ​របស់​លោក​គ្រប់គ្រង ពលរដ្ឋ​ថាបើ​ខ្លាច​ប៉ះពាល់​មុខមាត់​សូម​កុំឱ្យ​មាន​បទល្មើស​ឬ​បង្ក្រាប​ល្បែងស៊ីសង​ឱ្យអស់​នៅក្នុង​ខណ្ឌ​របស់​ខ្លួន​គ្រប់គ្រង​។​

​គួររំលឹកថា​:​ល្បែងស៊ីសង​កំពុងតែ​បើក​លេង​យ៉ាង​អាណាធិបតេយ្យ នៅតាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កំពុងតែ​ផ្គើន​នឹង​បទបញ្ជា​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​អង្គភាព​យើង​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ២០២៣ នេះ​ថា​÷ មាន​ល្បែង​ស៊ីសងណេត​{​ចាក់​បាល់​និង​បៀ​រកា​រ៉ាត់​}​កំពុងតែ​បើក​លេង​យ៉ាង​អាណាធិបតេយ្យ​នៅក្នុង​(​វ៉ាងអុី​ក្លឹបស្នូរ​ឃែរ​)​ទល់មុខ​ធនាគារ​ហេង​ហ្វីង​ខេម​បូឌា​.​ម​.​ក​. តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ត្រង់​ចំណុច​ស្តុប​ពេទ្យ​ចិន ខាងត្បូង​វិទ្យាល័យ​ព្រះ​យុគន្ធរ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​ពាក់ព័ន្ធ​នឹង​ល្បែង​នេះ​តើ​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​បឹង​កេងកង មាន​ចំណាត់ការ​យ៉ាង​ណា​ដែ​.? ឬ​ក៏​ទុក​បណ្តែតបណ្ដោយ​ឲ្យ​ពលរ​ដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​រង​គ្រោះ​និង​ក្តៅក្រហាយ​ដោយ​ល្បែង​។​

​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជា​ច្រើន​កំពុង​មាន​មន្ទិល​យ៉ាងខ្លាំង​ចំពោះ​លោក វុ​ឌ្ឍ ផូសារ​វន្ត អធិការ​ខណ្ឌ​បឹង​កេងកង ខណៈ​ល្បែងស៊ីសង​បើក​លេង​ច្បាស់​ក្រ​ឡែក​បែក​ជា​មិន​មាន​សមត្ថភាព​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ចុះបង្ក្រាប​ចុះ​ឱ្យ​ពលរដ្ឋ​ទៅ​រំពឹង​អ្វី​ទៀត​បើ​ល្បែងស៊ីសង​ក្នុង​ដែន​របស់​ខ្លួន​បង្ក្រាប​មិន​បាន​ផង​។​

​សូមជម្រាបថា កាល​ថ្ងៃទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​បទបញ្ជា ដាច់​ណាត់​មួយ ឲ្យ​អភិបាល​រាជធានី​ខេត្ត ទាំង ២៥ ខេត្ត​ក្រុង ត្រូវ​បិទ​ទីតាំង​បន​ល្បែង​សុីសង គ្រប់​ប្រភេទ ទាំងអស់ឧ្យ​ខាងតែបាន​។ សម្តេច​តេជោ​ហ៊ុនសែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដាច់​ណាត់​ទៀតថា អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក ក្រុង ខេត្ត​ណា ដែល​មិន​នាំ​គ្នា​ទប់ស្កាត់​និង​បង្ក្រាប បទល្មើស​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ​? អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ និង​ត្រូវ​ប្រឈម​បាត់បង់​តំណែង​ទៀតផង ។​

​ពលរដ្ឋ និង​អ្នកសារព័ត៌មាន​ចាំ​មើល​ថា តើ​ទីតាំង​ល្បែង​ស៊ីសងណេត​{​ចាក់​បាល់​និង​បៀ​រកា​រ៉ាត់​} នេះ​នឹង​ទៅជា​យ៉ាងណា ហើយ​តើ​មន្ត្រី​ពាក់ព័ន្ធ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប្រឆាំង​និង​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន ពិសេស​តើ​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​បឹង​កេងកង និង លោក វុ​ឌ្ឍ ផូសារ​វ​ន្ត័ អធិការ​ខណ្ឌ​បឹង​កេងកង ហ៊ាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​មួយ​នេះ​ដែរ​ឬទេ​? អង្គភាព​សារព័ត៌មាន នឹង​ធ្វើ​បច្ចុប្បន្នភាព​បន្តទៀតថា តើ​ទីតាំង​ល្បែង​ស៊ីសងណេត «​ចាក់​បាល់​និង​បៀ​រកា​រ៉ាត់​» មួយ​កន្លែង​នេះ នឹង​ទៅជា​យ៉ាងណា​?​។​

​អង្គភាព​អ្នកសារព័ត៌មាន​យើងខ្ញុំ​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះគន់​ក្នុង​ន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រង់ចាំ​ការឆ្លើយបំភ្លឺ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់ពេល​ម៉ោង​ធ្វើការ​តាម​របប​អ្នកសារព័ត៌មាន​សូម​អរគុណ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល